January 21, 2019

លោកBill Gates ក៏ត្រូវតែឈរតម្រង់ជួររង់ចាំទិញអាហារដែរ

លោកBill Gates ជាកំពូលអ្នកមានម្នាក់ក្នុងពិភពលោកនេះ ប៉ុន្តែលោកត្រូវឈរតម្រង់ជួររង់ចាំដូចមនុស្សទូទៅដែរនៅពេលចង់ទិញអាហារ។ មហាសេដ្ឋីដែលចូលចិត្តទទួលទានប៊ឺហ្គឺម្នាក់នេះបានឈរតម្រង់ជួររង់ចាំនៅមុខហាងលក់ប៊ឺហ្គឺ Dick’s Drive-In កាលពីចុងសប្តាហ៍មុន ដែលធ្វើឱ្យអតិថិជនមួយចំនួនមានការភ្ញាក់ផ្អើល។

January 21, 2019

គន្លឹះរក្សាគំនិតវិជ្ជមាននិងផ្តោតលើជោគជ័យគ្រប់ពេល

ដើម្បីក្លាយជាសហគ្រិនជោគជ័យ លោកអ្នកត្រូវធ្វើខ្លួនឱ្យបានល្អបំផុត។ ប៉ុន្តែនៅពេលលោកអ្នកយល់ថាជោគជ័យរបស់លោកអ្នកស្ថិតនៅក្នុងដៃអតិថិជន គូប្រជែង និងទីផ្សារ លោកអ្នកអាចនឹងលែងទុកចិត្តថាការប្រឹងប្រែងរបស់លោកអ្នកមិនមានតម្លៃអ្វីទាំងអស់។

January 21, 2019

ការងារស្នូលទាំង៤របស់សហគ្រិន

នៅពេលបង្កើតពាណិជ្ជកម្មអ្វីមួយ ស្ថាបនិកតែងតែនិយាយអំពីរបៀបដែលគេបានសុបិនមកអស់ជាច្រើនឆ្នាំហើយនិងរបៀបដែលគេធ្វើការទាំងថ្ងៃទាំងយប់ដើម្បីធ្វើឱ្យពិភពលោកនេះមានមហិច្ឆតាដូចគ្នាដែរ។

January 21, 2019

ធ្វើយ៉ាងណាទើបឆ្លងផុតឆ្នាំទីមួយនៃសហគ្រិនភាព?

សហគ្រិនភាគច្រើនបរាជ័យនៅឆ្នាំទីមួយ។ ហេតុអ្វី? ឆ្នាំទីមួយជាពេលលំបាកបំផុត ពីព្រោះគ្មានសហគ្រិនណាម្នាក់ល្បីភ្លាម និងមានលុយច្រើនភ្លាមនៅពេលចេញរកស៊ីដំបូងនោះទេ។ តាមពិតទៅបើលោកអ្នកអាចឈរជើងបានលើសពីមួយឆ្នាំ គឺលោកអ្នកសំណាងហើយ។

January 19, 2019

សញ្ញាប្រាប់ថាដល់ពេលលោកអ្នកត្រូវក្លាយជាសហគ្រិន

តើលោកអ្នកជាមនុស្សមិនចេះនៅស្ងៀមមែនទេ? គ្រប់ពេលដែលលោកអ្នកចេញទៅក្រៅផ្ទះ តើលោកអ្នកចូលចិត្តចាប់ផ្តើមនិយាយជាមួយមនុស្សគ្រប់គ្នាដែលលោកអ្នកជួបមែនទេ? តើលោកអ្នកចូលចិត្តអានពត៌មាននិងសៀវភៅដែលរៀបរាប់អំពីមនុស្សដែលមានរឿងលើកទឹកចិត្តមែនទេ? បើលោកអ្នកមានចំណែកណាមួយត្រូវតាមការលើកឡើងទាំងអស់នេះ លោកអ្នកជាសហគ្រិនពីធម្មជាតិហើយ។

January 19, 2019

ចេះសិល្បៈសន្ទនាច្បាស់នាំឱ្យរកលុយបានច្រើន

គ្រប់សន្ទនាទាំងអស់ជាសិល្បៈនៃការលក់។ សន្ទនាជារបៀបរកមើលឱ្យឃើញទស្សនៈរបស់មនុស្សដទៃ។ អតីតអ្នកចចារចំណាប់ខ្មាំងFBI ដែលប្រែក្លាយខ្លួនទៅជាអ្នកជំនាញខាងចចារពាណិជ្ជកម្ម លោកChris Voss និយាយថា ពេលវេលាដែលមានឥទ្ធិពលបំផុតក្នុងការចចារទាំងអស់កើតឡើងនៅមុននិងក្រោយពេលចចារពិតប្រាកដ។

January 19, 2019

គោលការណ៍របស់មនុស្សដែលក្លាយជាមហាសេដ្ឋីពីបាតដៃទទេ

មហាសេដ្ឋីមានគោលការណ៍ខុសពីមនុស្សភាគច្រើន ប៉ុន្តែគម្លាតនៃការមាននិងមិនមានគោលការណ៍នេះគឺមកពីមនុស្សភាគច្រើនមិនព្រមរៀនតាមគេ មិនមែនមកពីគេលាក់បាំងទុកជាពិសេសសម្រាប់តែមនុស្សមួយក្រុមតូចនោះទេ។

January 19, 2019

ទម្លាប់ដឹកនាំរបស់សហគ្រិនដែលមានប្រសិទ្ធភាព

មនុស្សគ្រប់គ្នាដឹងថាគ្មាននរណាម្នាក់អាចពង្រីកពាណិជ្ជកម្មដោយគ្មានក្រុមការងាររឹងមាំទេ។ ប៉ុន្តែជាញឹកញាប់ពេកណាស់ដែលសហគ្រិននិងម្ចាស់ពាណិជ្ជកម្មខ្នាតតូចតែងតែផ្តោតការយកចិត្តទុកដាក់របស់គេលើរឿងគ្រប់យ៉ាងលើកលែងតែរបៀបដែលគេដឹកនាំក្រុមការងារ។

January 18, 2019

រៀនធ្វើជាមនុស្សពូកែស្តាប់ដោយអនុវត្តតាមគន្លឹះទាំងនេះ

មនុស្សភាគច្រើនសន្ទនាជាមួយគ្នាក្នុងរបៀបរៀងៗខ្លួន ហើយក្នុងស្ថានភាពរបៀបនេះដៃគូសន្ទនាទាំងអស់លែងមាននរណាធ្វើជាអ្នកស្តាប់ដោយយកចិត្តទុកដាក់ទៀតហើយ។ យើងតែងតែមានសំឡេងរំខានក្នុងចិត្តជានិច្ចដែលរង់ចាំវាយតម្លៃ រិះគន់ វិភាគនិងប្រុងប្រៀបការឆ្លើយតបទៅនឹងអ្វីៗគ្រប់យ៉ាងដែលយើងបានឮភ្លាម។

January 18, 2019

យុទ្ធសាស្រ្តដ៏មានឥទ្ធិពលដើម្បីរកឱ្យឃើញការងារក្នុងជីវិត

យុវជនជំនាន់ថ្មីនេះតែងតែមានជំនឿចិត្តមួយថាគេត្រូវតែស្វែងរកខ្លួនគេឱ្យឃើញដើម្បីធ្វើការដែលគេពិតជាស្រឡាញ់ក្នុងជីវិត។ ហេតុដូច្នេះហើយបានជាមានចរន្តមួយក្នុងចំណោមមនុស្សជំនាន់នេះគឺការធ្វើដំណើរកម្សាន្តទៅកន្លែងផ្សេងៗនិងប្រទេសផ្សេងៗក្នុងរបៀបជាដំណើរផ្សងព្រេងដើម្បីស្វែងរកអត្ថន័យផ្ទាល់ខ្លួនដែលនឹងជួយឱ្យរកឃើញការងារនិងគោលដៅពិតប្រាកដ។

January 18, 2019

ហេតុផលធំៗដើម្បីបង្កើតពាណិជ្ជកម្មបើទោះជាមានបរាជ័យច្រើនក៏ដោយ

សហគ្រិនភាព​ជាដំណើរ​ផ្សង​ព្រេង ហើយ​ដំណើរ​ផ្សង​ព្រេង​ពិត​ប្រាកដ​តម្រូវ​ឱ្យឆ្លង​កាត់​បញ្ហា​លំបាក​ច្រើន។ ការសិក្សាថ្មីមួយ​បង្ហាញ​ថា​៧៥​ភាគរយ​នៃ​ពាណិជ្ជកម្ម​ថ្មី​ជួប​បរាជ័យ ហើយ​បរាជ័យ​ភាគច្រើន​កើតឡើង​នៅក្នុង​ឆ្នាំ​ដំបូងៗ។

January 18, 2019

ធ្វើរឿងទាំងនេះនៅអាយុ២០និងទទួលបានជោគជ័យនៅអាយុ៣០ឆ្នាំ

អាយុ២០ឆ្នាំប្លាយជាពេលដែលលោកអ្នកត្រូវគិតអំពីផែនទីជីវិត។ ពេលនេះលោកអ្នកក្លាយជាមនុស្សពេញវ័យហើយ ប៉ុន្តែនៅមានផ្លូវជីវិតវែងឆ្ងាយទៀតដែលត្រូវដើរ។ លោកអ្នកកំពុងតែចាប់ផ្តើមកាន់ចង្កូតជីវិតក្នុងមហាសាគរនៃជោគវាសនា សក្តានុពល លទ្ធភាព និងឱកាសដ៏ធំល្វឹងល្វើយ។

January 17, 2019

មធ្យោបាយងាយៗដើម្បីធ្វើចិត្តឱ្យស្ងប់និងធ្វើការបានច្រើន

សព្វថ្ងៃមនុស្សកំពុងតែរស់នៅក្នុងវប្បធម៌នៃការងារចម្រុះ គឺមនុស្សម្នាក់ៗធ្វើការងារច្រើនក្នុងពេលតែមួយ។ ពត៌មានហូរចូលមកពីគ្រប់ច្រកល្ហក ហើយយើងបានក្លាយទៅជាមនុស្សដែលចូលចិត្តនិងចង់បានអ្វីៗដែលកាន់តែលឿនរហូតដល់ហួសកម្រិតល្បឿនធម្មជាតិរបស់មនុស្សជាតិ។

January 17, 2019

អាថ៌កំបាំងសំខាន់នាំឱ្យមានការផ្លាស់ប្តូរក្នុងជីវិតមនុស្ស

ការប្រែប្រួលជារឿងដែលកើតឡើងមិនដាច់នៅក្នុងដំណើរជីវិតមនុស្ស។ រដូវកាលផ្លាស់ប្តូរ បច្ចេកវិទ្យាផ្លាស់ប្តូរ មនុស្សក៏ផ្លាស់ប្តូរដែរ។ តាមពិតទៅការផ្លាស់ប្តូរជារឿងចាំបាច់និងមិនអាចគេចផុតបាន។

January 17, 2019

ចង់បង្កើតពាណិជ្ជកម្មជោគជ័យមួយត្រូវការអ្វីខ្លះ?

នៅពេលលោកអ្នក​បង្កើត​ពាណិជ្ជ​កម្ម​ផ្ទាល់​ខ្លួន លោក​អ្នក​នឹង​ទទួល​បាន​ដំបូន្មាន​ខុសៗ​គ្នា​ជាច្រើន។ ប៉ុន្តែ​ទោះ​ជា​ដំបូន្មាន​ទាំង​អស់​នោះ​ជួយ​ផ្តល់​កម្លាំង​ចិត្ត​ឬបំបាក់​ទឹក​ចិត្តរបស់​លោក​អ្នក ក៏សូម​ចង់​ចាំ​ថា​មនុស្ស​ដែល​ទទួល​ខុស​ត្រូវ​ពិត​