លោក​ខាង​កើត | November 08, 2018

ពិព័រណ៍នាំចូល​អន្តរជាតិចិន លើកទីមួយ នឹងមាន​ផលិតផលជាង៥​ពាន់មុខ មកតាំង​បង្ហាញ

 

នៅក្នុងពិព័រណ៍នាំចូលអន្តរ​ជាតិចិនដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ដល់ទី១០វិច្ឆិកានេះ គេរំពឹង​ថា នឹង​មានផលិតផលថ្មីៗជាង៥​ពាន់មុខ មកតាំងបង្ហាញ​។

 

 

 

ពិព័រណ៍នាំចូលអន្តរជាតិចិន ដែលនឹងប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី៥ដល់ទី១០វិច្ឆិកា នៅទីក្រុង សៀងហៃ នឹងជួយឱ្យប្រទេស​ទាំងឡាយ អាចបង្ហាញផលិតផល​របស់ខ្លួនទៅកាន់អតិថិជន។ ពិព័រណ៍​នេះ ក៏ដើរតួជាវេទិកា​បើកទូលាយមួយ សម្រាប់​ឱ្យក្រុមហ៊ុនបរទេស​ទាំងឡាយអាចធ្វើសហប្រតិបត្តិការ​លើវិស័យពាណិជ្ជកម្មអន្តរជាតិផងដែរ​។ នេះបើយោងតាមលោក ហ្វ៊ូ ជឺយីង ដែលជាអនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្មចិន ដែលបាន​ថ្លែងនៅក្នុងសន្និសិតសារព័ត៌មានមួយ នាទីក្រុងប៉េកាំង កាលពីថ្ងៃច័ន្ទ​។

 

 

ផលិតផលដែល​តាំងបង្ហាញ មានចាប់ពីផលិតផល​កសិកម្មនិងចំនីអាហារ​ដែលមានគុណភាពខ្ពស់ ​រហូតដល់ផលិតផលឱសថទំនើបៗ និងថ្នាំការពារជំងឺ​មហារីកថ្មីៗផងដែរ​។

 

 

 

 

 

លោក ហ្វ៊ូ ជឺយីង អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន និង​អ្នកតំណាងផ្នែកពាណិជ្ជកម្ម​អន្តរជាតិចិន បាន​ថ្លែង​ក្នុង​សុន្ទរកថារបស់ លោក យ៉ាង​ដូច្នេះ​ថា “ផលិតផលថ្មីៗ បច្ចេកវិទ្យាថ្មីៗ និងផលិតផល​ដែលមានគុណភាពខ្ពស់ មកពីទូទាំង​ពិភពលោក នឹងត្រូវបានយកមក​តាំងបង្ហាញនៅក្នុងពិព័រណ៍នេះ​។ វានឹងក្លាយជា​ការតាំងពិព័រណ៍ដ៏ធំបំផុត​របស់ប្រទេសចិន​ បើគិតទៅលើបរិមាណ​និងតម្លៃនៃផលិតផល​ដែលនាំចូល​។ ពិព័រណ៍នាំ​ចូលនេះ ​នឹងជួយឱ្យបរទេស​អាចទាញយកអត្ថប្រយោជន៍​ពីការអភិវឌ្ឍន៍ដ៏ឆាប់រហ័ស​របស់ប្រទេសចិន ​ព្រមទាំងជួយ​បង្កើតវេទិកាសាធារណៈមួយ​ សម្រាប់ឱ្យគេ​ធ្វើសហប្រតិបត្តិការ​ផ្នែកពាណិជ្ជកម្មជាមួយ​ប្រទេសដទៃទៀតផងដែរ​។”

 

 

លោក​អនុរដ្ឋមន្ត្រីបានបន្ថែមថា ប្រទេសនិង​អង្គការអន្តរជាតិសរុប​ចំនួន​៨២ នឹង​មកតាំងបង្ហាញ​ផលិតផលដែលជាស្នាដៃ​ដែលពួកគេផលិត​បាន​ នៅក្នុង​វិស័យសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ អមជាមួយ​នឹងផលិតផលនៅ​តាមតូបចំនួន៧១​កន្លែងទៀត​ ដែលលាត​សន្ធឹងលើផ្ទៃដីទំហំជិត​៣ម៉ឺនម៉ែតការ៉េ​។ ក្នុងនោះ​ ជាង៣ពាន់ក្រុមហ៊ុន​មកពីជាង១៣០ប្រទេស​ បានបញ្ជាក់ថា​ពួកគេនឹងមកចូលរួម​តាំងបង្ហាញផលិតផល​ក្នុងពិព័រណ៍នេះ​។

 

 

 

ក្នុង​សុន្ទរកថារបស់ លោក ហ្វ៊ូ ជឺយីង អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន និង​អ្នកតំណាងផ្នែកពាណិជ្ជកម្ម​អន្តរជាតិចិន ក៏បាន​លើក​ឡើង​ថា “ពិព័រណ៍នេះ នឹងមានការចូលរួម​ពីមន្ត្រីរដ្ឋាភិបាល ថ្នាក់ដឹកនាំអង្គការ​អន្តរជាតិ សហគ្រិនល្បីៗ ​និងបញ្ញាវ័នជាង​២ពាន់នាក់ មកពីជាង១៣០ប្រទេស​និងតំបន់។”​

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម