អត្ថបទផ្សាយពាណិជ្ជកម្ម | December 01, 2018 | 719

ហាង Global House (Cambodia) Co.,Ltd. បើកសម្ពោធជាផ្លូវការហើយនៅថ្ងៃនេះ

 

នាព្រឹក​ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨​នេះហាង Global House ដ៏ធំ​លើក​ដំបូង​បង្អស់​នៅ​កម្ពុជា​បាន​បើក​សម្ពោធ​ជាផ្លូវ​ការហើយ សម្រាប់​ការដាក់​លក់​នូវ​ផលិត​ផល​គ្រឿង​សំណង់ និង​សម្ភារៈ​ផ្ទះបាយ​ដ៏ទំនើប​ៗ​គ្រប់​ប្រភេទ។

 

 

នា​ឱ​កាល​​ដ៏​ពិសេស​​នេះ​​ក៏មាន​ការ​អញ្ជើញ​​ចូលរួម ក្រោម​​អធិបតី​ភាព​ឯក​ឧត្តម​ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែន​ដី នគរូប​នីយកម្ម​និង​សំណង់ និង​ជាប្រធានក្រុម​កាងារ​ពិសេស​គាំទ្រដល់​គណៈ​បញ្ជារ​ការ​ឯក​ភាព​ខេត្ត​ព្រះសីហនុ។

 

 

វត្តមាន Global House នៅប្រទេស​កម្ពុជា​នេះមាន​ការ​សហការ​គ្នារវាង​វិនិយោគិន​ប្រទេសថៃ​លោក WITOON SURIYAWANAKUL ជាមួយ​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ប្រធាន​​ក្រុមហ៊ុនLYP Group​ ដែល​បាននាំ​យក​នូវទំនិញ​រាប់​សែន​មុខ​ពីបណ្តា​ក្រុមហ៊ុន​ធំៗលើ​សកល​លោកមក​ដាក់លក់​ក្នុង​ហាងតែ​មួយ និង​អាចធ្វើ​អោយ​លោក​អ្នក​មាន​ភាពងាយ​ស្រួល ចំណេញ​ពេល​វេលា និងទទួល​បាន​តម្លៃ​ថោក​សមរម្យ។

 

 

គួររំលឹក​ដែរថា ហាងGlobal House​ត្រូវបាន​កកើត​ឡើង​រយៈពេល​ប្រមាណ​២០ឆ្នាំ និងអាច​ពង្រីក​សាខា​របស់ខ្លួន​រហូត​ដល់​ទៅជាង​៦០សាខា​ទូទាំង​ប្រទេស​ថៃ នឹង​បាន​បោះជំហ៊ាន​ក្រៅប្រទេស​លើក​ដំបូង​របស់ខ្លួន​មក​កាន់​ទឹកដី​ប្រទេស​កម្ពុជា​នៅចុង​ឆ្នាំ​២០១៨​នេះ។

 

 

ការរីក​លូតលាស់​បែប​នេះ ក៏ដោយ​សារតែ Global House នាំយក​ផលិត​ផល​ដែល​មាន​គុណភាព​ពីបណ្តា​ក្រុមហ៊ុន​ធំៗទូ​ទាំង​ពិភព​លោក និង​ជាតម្រូវ​ការចាំបាច់​សម្រាប់​អ្នកប្រើប្រាស់ ជាពិសេស​តម្លៃ​ថោក​សមរម្យ សេវា​កម្មល្អ និង​ងាយស្រួល​ក្នុង​ការទិញ​ទំនិញ មក​កាន់​កន្លែង​តែមួយ​អាច​រកទិញ​បាន​គ្រប់មុខ។

 

 

សម្រាប់​លោកអ្នក​ដែល​ចង់​ទទួល​បានផលិត​ផល​ដែលមាន​គុណភាព​សម្រាប់​គេហដ្ឋាន​អាចរក​ទិញបាន​នៅហាង​Global House ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅភូមិ​បាយ៉ាប សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ ឬក៏​អាចទាក់​ទងតាម​រយៈ​លេខទូរសព្ទ ០២៣ ២៣២ ២៣២៕

Global House ផ្គត់ផ្គង់​សំបូរបែប​សម្រាប់​គេហដ្ឋាន​របស់​លោកអ្នក!

 

 

មតិយោបល់