អត្ថបទផ្សាយពាណិជ្ជកម្ម | November 17, 2018 | 796

មិនយូរទៀតទេក្រុមហ៊ុន Global House នឹងមានវត្តមាននៅប្រទេសកម្ពុជាហើយ

 

បច្ចុប្បន្នប្រជាជន​កម្ពុជា​ប្រហែល​ជា​ពិបាក​ក្នុង​ការដើរ​រក​ទិញ​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ និង គ្រឿង​សំណង់​ផ្សេងៗ ព្រោះ​ប្រសិន​ចង់​ទិញ​ទំនិញ​ទាំងអស់​នេះ​ត្រូវ​ទៅ​កាន់​កន្លែង​លក់ផ្សេងៗ​ពីគ្នា ដែល​នាំ​អោយ​ខាត​ពេល​វេលា ប៉ុន្តែ​ជា​ដំណឹងល្អមួយ​ដែល​ក្រុមហ៊ុន​ដ៏ធំ​ក្នុង​ប្រទេស​ថៃ​​Global Houseនឹង​មាន​វត្តមាន​នៅលើ​ទឹកដី​កម្ពុជា​ក្នុង​ខែធ្នូ ឆ្នាំ​២០១៨ ​ខាង​មុខ​នេះ។

 

 

Global House ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៧ ក្នុង​ប្រទេស​ថៃ ដោយ​ទទួល​បាន​ភាព​ជោគជ័យ ភាព​ជឿជាក់ និង​ការទទួល​ស្គាល់​ពី​សំណាក់​ប្រជាជន​នៅ​ក្នុង​ប្រទេស​ថៃ និង​បាន​ពង្រីក​សាខា​របស់​ខ្លួន​នៅក្នុង​ប្រទេស​ថៃ​រហូត​ដល់​ជាង​៦០​សាខា។

 

 

ភាព​ជោគជ័យ​ទាំងនេះ​គឹដោយ​សារ​តែ​Global House បាន​ឈរ​នៅ​លើ​គោល​ការណ៍​ផ្តល់​នូវ​ទំនិញដែល​មាន​គុណភាព សេវា​កម្មល្អ តម្លៃ​ថោក​សមរម្យ និង​មាន​គ្រប់​មុខ​ទំនិញ​ដែល​តម្រូវ​សម្រាប់​គេហដ្ឋាន។

 

 

បន្ទាប់ពី​ជោគជ័យ​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ Global House​​ក៏បាន​ពង្រីក​សាខា​របស់​ខ្លួន​ជាលើក​ដំបូង​មក​កាន់​ទឹកដី​ប្រទេស​កម្ពុជា​ផ្ទាល់​តែម្តង​គឺនៅ​ខែធ្នូ ឆ្នាំ​២០១៨​ខាង​មុខនេះ ​ដែល​មាន​ទីតាំង​ស្ថិត​នៅភូមិ​បាយ៉ាប សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ ក្នុង​ទំហំផ្ទៃដី​ប្រមាណ​7​ហិចតា។  

 

 

គ្រឿង​សំណង់ និង​សម្ភារៈតុប​តែង​ផ្ទះនៅ​ក្រុមហ៊ុន Global House មាន​ដូចជា ក្បឿង ដំបូលដែក គ្រឿង​​សង្ហារឹម ទ្វារ បង្អួច ឧបករណ៍​ជាង ថ្នាំពណ៌ ការ៉ូ អំពូល​ភ្លើង គ្រឿងអេឡិចត្រូនិច សម្ភារៈ​បន្ទប់​ទឹក សម្ភារៈ​ផ្ទះបាយ ឧបករណ៍​កីឡា និង សម្ភារៈ​រាប់ម៉ឺន​មុខ​បន្ថែម​ទៀត​សម្រាប់​បំពេញ​គេហដ្ឋាន​របស់​អ្នក។ សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ទាក់ទងតាម​រយៈលេខ​ទូរសព្ទ ០២៣​ ២៣២ ២៣២។

 

 

Global House គ្រប់បែបយ៉ាងសម្រាប់គេហដ្ឋានលោកអ្នក!

 ទស្សនាវីដេអូ

 

 

មតិយោបល់