អត្ថបទផ្សាយពាណិជ្ជកម្ម | November 17, 2018 | 633

សន្និសីទលើកកម្ពស់វិសយ័ទេសចរណ៏នៅប្រទេសចិនទីក្រុងណាននីង

 

ដើម្បីជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការមិត្តភាពនិងការផ្លាស់ប្តូររវាងរាជធានីភ្នំពេញប្រទេសកម្ពុជានិងទីក្រុងណានីង ខេត្តក្វាងស៊ី ប្រទេសចិនក៏ដូចជាលើកកម្ពស់​ដំណើរ​ទស្សនកិច្ចទៅ​វិញទៅមក​រវាងភ្នំពេញនិងណាននីង​នាថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ គណៈប្រតិភូទេសចរណ៏​និងប្រតិភូកិច្ចសហប្រតិបត្តិការនៃទីក្រុងណាន​នីង​ ខេត្ត ក្វាងស៊ី ប្រទេសចិន​​បានរៀបំកិច្ចប្រជុំលើកកម្ពស់វិស័យ​ទេសចរណ៍​នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

 

 

លោក សូ ម៉ារ៉ា អនុរដ្ឋមន្ត្រីក្រសួងទេសចណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា (CATA )​និង តំណាងភ្នាក់ងារទេសចរណ៍​ជាង​២០​មកពីរាជ​ធានីភ្នំពេញបានចួលរួមកិច្ចប្រជុំនេះ​។ លោក Cai Zhizhong អគ្គលេខាធិការរងនៃរដ្ឋាភិបាលទីក្រុងណាននីង ខេត្តក្វាស៊ី​និង​លោក Huang Yongzhong ប្រធានផ្នែកទេសចរណ៍ ទីក្រុងណាននីង ខេត្តក្វាងស៊ី បានដឹកនាំសហគ្រាសចំនួន ១៩ និង តំណាងមកពីឧស្សាហកម្មទេសចរណ៍ ខេត្តក្វាងស៊ី ដើម្បីណែនាំយ៉ាងច្បាស់ថា ទីក្រុង ណាន​នីង​ជា “ ទីក្រុងបៃតង”  សម្រាប់​ភ្ញៀវទាំងអស់។ តំណាងឲ្យប្រជាជន ៧ លាននាក់នៅណានីង លោក Cai Zhizhong បាន​បង្ហាញការស្វាគមន៏យ៉ាងកក់ក្តៅដល់ប្រជាជនកម្ពុជា។

 

 

លោកសង្ឃឹមថា​តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងសកម្មនិង​ការផ្លាស់ប្តូរវិស័យ​ទេសចរណ៍​នៃប្រទេសទាំងពីរប្រជាជននៃប្រទេសទាំងពីរអាចរីករាយនឹងធនធានទេស​ចរណ៍ដ៏សម្បូរបែប និង​ស្រស់ស្អាតរបស់គ្នាទៅវិញទៅមក។

 

យោងតាមរបាយការណ៍កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងទីក្រុងណាននីងនិងរាជ​ធានីភ្នំពេញមានមួលដ្ឋានគ្រឹះល្អ។ ចាប់តាំងពីឆ្នាំ ២០០៧មក​ ប្រទេសចិន​បានផ្សព្វ​ផ្សាយពីការបើកជើងហោះហើរត្រង់ពីណាននីងទៅកាន់ភ្នំពេញ។ ជើងហោះហើរបាន​ស្ថិតក្នុងស្ថានភាពប្រតិបត្តិការស្ថេរភាព។​ចរាចរណ៍រវាងទីក្រុងទាំងពីរគឺមានភាព​ងាយ​ស្រួលហើយវិស័យ​ទេសចរណ៍វប្បធម៌និងសេដ្ឋកិច្ច ក៏ដូចជាការដោះ​ដួរពាណិជ្ជកម្ម​កាន់​តែ​មានភាពជិតស្និទ្ធខ្លាំងឡើង។

 

 

ពីភ្នំពេញទៅណាននីង​ចំនួនភ្ញៀវ​ទេសចរបាន​កើនឡើង​ជាបន្ត​បន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ​ហើយរាជធានី​ភ្នំពេញបានក្លាយជាប្រភពដ៏​សំខាន់មួយនៃភ្ញៀវទេសចរ ដែលបានមកទស្សនានៅណាននីង។ ដើម្បីបង្កើតការ​យល់ដឹងអំពីស្ថានភាពបច្ចុប្បន្ននៃវិស៍យ​ទេសចរណ៍របស់ទីក្រុងណាននីង នៅក្នុង​ឧស្សាហកម្មទេសចរណ៍ និងព័ត៌មានក្នុងទីក្រុងភ្នំពេញទីក្រុងណាននីង បានរួមបញ្ចូល​​ផលិតផលទេសចរណ៍ណាននីង ដោយប្រុងប្រយ័ត្ន​យោងទៅតាមតម្រូវការទេស​ចរណ៍របស់ភ្ញៀវទេសចររាជធានីភ្នំពេញ។ សន្និសីទ្ធនេះមានគោលបំណងជំរុញថែម​ទៀតនូវកិច្ចសហប្រតិបត្តិការរវាងទេសចរណ៍ទីក្រុងណាននីង នឹងរាជធានីភ្នំពេញ។​

 

 

ព័ត៌មានលម្អិតអំពីទីក្រុងណាននីងក៏ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំបទបង្ហាញនេះផងដែរ​។បច្ចុប្បន្នក្រុងណាននីង បានបើកជើងហោះហើរអន្តរជាតិចំនួន២៥ ទៅកាន់បណ្តា​ប្រទេសអាស៊ានចំនួន១០ រួមមានផ្លូវអាកាស​៣ ពីណាននីងទៅកាន់កម្ពុជា រួមទាំងណា​នីងទៅកាន់ភ្នំពេញ សៀមរាបនិងព្រះស៊ីហនុ។​ទីក្រុងណាននីងមានទីតាំងស្ថិតនៅតំប​ន់ត្រូពិចដែល​មានអាកាសធាតុ​សើម​និងមានភ្លៀងធ្លាក់ច្រើន។​សីតុណ្ហភាពជាមធ្យមប្រ​ចាំឆ្នាំគឺ ២១,៧ អង្សាសេ។​វាត្រួវបានគេស្គាល់ថាជា ទីក្រុងបៃតង នៃប្រទេសចិន​ដោយ​សារតែស្រមោលដើមឈើ “ឪឡឹកក្រអប” និងផ្លែឈើពេញមួយឆ្នាំ។

 

 

វាមានធនធានទេសចរណ៍ច្រើនក្រៃលែង។ទីក្រុងនេះមានចំណុចទេសភាព​ ៣A ដូចជា​ Qingxiushan (កន្លែងទេសភាព​៥A) នៅក្នុងប្រទេសចិនដែលជាកន្លែងទេស​ចរណ៍ទេសភាពខ្ពស់បំផុតនៅក្នុងប្រទេសចិន(កន្លែងរមណីដ្ឋាន Damingshan (កំរិត ៤A) ។ល។​ទេសភាពស្រស់ស្អាត់ចំនួន៤៧ កន្លែងបានបង្កើតនូវទេសចរណ៍ដ៏ល្អឥត​ចខ្ចោះ​ដូចជាទេសចរណ៍ធម្មជាតិ ទេសចរណ៍​សុខភាព ទេសចរណ៍ជនជាតិដើម​ភាគតិច​និងបានទទួលកិតិ្តយសនៃទី​ក្រុងទេសភាពស្រស់ស្អាតនៅឆ្នាំ​២០១៧។) ពិព័ណច្បារចិនលើកទី​១២ នឹងត្រូវប្រារព្ធឡើងនៅទីក្រុងណាននីងប្រទេសចិនឆ្នាំ​នេះ។សមាជិកនៃគណៈប្រតិភូបានសម្តែងនូវភាពរីករាយ ដើម្បីស្វាគមន៍ភ្ញៀវទេសចរ​កម្ពុជាគ្រប់រួបមកកាន់ទីក្រុងណាននីង។

 

 

លោក សូ ម៉ារ៉ា អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និង លោកស្រី ឆយ ស៊ីវលីន ប្រធាន​សមាគមទេសចរណ៍កម្ពុជាក៏បាន​ថ្លែងទៅកាន់កិច្ចប្រជុំនេះផងដែរ។ នៅក្នុងសន្និសីទលើកកម្ពស់ទេសចរណ៍នៅណាននីងនាថ្ងៃនេះនាយកដ្ឋានទេសចរណ៍ទីក្រុងណាននីងក៏បានចុះហត្ថលេខាលើលិខិតស្នើសុំកិច្ចសហប្រតិបត្តិការយុទ្ធ​សាស្រ្តទេសចរណ៍ជាមួយ CATA ដោយសង្ឃឹមថានឹងនាំមកនូវឪកាសបន្ថែមទៀត​សម្រាប់កិច្ចសហប្រតិបត្តិការតាមរយៈកិច្ចប្រជុំនេះ។

 

មតិយោបល់