អត្ថបទផ្សាយពាណិជ្ជកម្ម | November 11, 2018 | 1,551

ហាង UFO STORE សម្ពោធ​សាខា​ទី ៧ បញ្ចុះតម្លៃ​រហូតដល់ ៥០%

 

ភ្នំពេញ​​ថ្ងៃទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០១៨៖ ដើម្បី​​អបអរ​សាទរ​​ដល់​​ការ​សម្ពោធ​​សាខា​​ថ្មីទី ៧ ថ្មី ហាង UFO STORE ដែល​ជា​ហាង​​លក់​​គ្រឿង Accessories ដ៏​ធំ​មួយ​​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើ​ការ​លក់​​បញ្ចុះ​តម្លៃ​​ពិសេស​​ចាប់​ពី ១៥% ដល់ ៥០% រយៈ​ពេល ៣ ថ្ងៃ។

 

 

តាម​ការ​បញ្ជាក់​​ពី​អ្នក​គ្រប់​គ្រង​​ហាង UFO STORE បាន​​ឲ្យ​ដឹង​ថា ដើម្បី​​អបអរ​សាទរ​​ដល់​​ការសម្ពោធ​​សាខា​​ថ្មី ៧​ គ្រប់​​​អតិថិជន​​ទាំងអស់​​នឹង​​ទទួល​បាន​​ការលក់​​បញ្ចុះ​​តម្លៃ​ពិសេស​​មិន​ធ្លាប់​មាន​​ពីមុន​​លើ​​គ្រប់​​ផលិត​ផល​​ទាំងអស់​​ដែ​ល​មាន​​ក្នុង​​ហាង ទៅ​លើ​​ផលិត​ផល​ភ្ជាប់​​បន្ថែម​​លើ​ទូរស័ព្ទ​ដៃ កុំព្យូទ័រ កាមេរ៉ា និង​​ផលិត​ផល​​ជាច្រើន​​មុខ​​ទៀត។ ​ការ​បញ្ចុះ​តម្លៃ​​នេះ នឹង​​ចាប់ផ្ដើម​​ពីថ្ងៃ​​ទី ១១ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ នៅ​​សាខា​​ភ្នំពេញ​​ថ្មី ដោយ​​អតិថិជន ៩០ នាក់​​ដំបូង​​នឹង​​ទទួល​បាន​​ការលក់​​បញ្ចុះ​​តម្លៃ ៥០% ហើយ​អ្នក​​បន្ទាប់​​នឹង​​ទទួល​បាន ១៥% លើ​គ្រប់​​ផលិត​ផល​​ដូចគ្នា។

 

 

អ្នកគ្រប់​គ្រង​​ខាងលើ​​បញ្ជាក់​ថា នៅ​ហាង​​របស់​លោក​​មាន​​លក់​​គ្រប់​​ផលិ​ត​ផល​​ពី​ក្រុមហ៊ុន Adam, Elements, Anker, Apple, Aukey, Beats, DJI, Elago, GoPro, iFrogz, Jcpal, Mophie, PanzerGlass, Spigen, Tronsmart និង UAG ដែល​​នៅ​​ទីនោះ អតិថិ​ជន​​នឹង​​ទទួល​បាន​​ផលិត​​សុទ្ធ​ពី​​ក្រុមហ៊ុន​​មាន​​ធានា​​ត្រឹម​ត្រូវ​​រយៈ ១ ឆ្នាំ។ សម្រាប់​​ហាង UFO STORE សាខា​​ថ្មី ៧ មាន​​ទីតាំង​​នៅក្នុង​​ស្ថានីយ​​ប្រេង​​ឥន្ទ​នៈ PTT សាខា​ភ្នំពេញ​ថ្មី៕

 

មតិយោបល់