News in English | April 24, 2018 | 476

ប្រទេសចិន​នឹងបើកចំហ​វិស័យនានា​បន្ថែមទៀត​ដល់វិនិយោគិន​បរទេស

ប្រទេសចិន​នឹងកាត់បន្ថយ​បន្ថែមទៀត​លើការរឹតត្បិត​ចំពោះ​វិនិយោគិន​បរទេស ហើយ​បង្កភាពងាយ​ស្រួលដោយ​នឹងបើក​ចំហ​នូវវិស័យ​សំខាន់ៗ​មួយចំនួន​។ នេះ​បើយោង​តាមទីប្រឹក្សា​សេដ្ឋកិច្ចជាន់​ខ្ពស់របស់​ចិន ដែល​បានលើក​ឡើងកាល​ពីថ្ងៃពុធ​សប្ដាហ៍មុន​។

 

 

រដ្ឋាភិបាល​ប្រទេសចិន​កំពុងតែ​ព្រាងបញ្ជី​អវិជ្ជមាន​ថ្មីមួយ ដែល​នឹងដាក់ចេញ​នូវការ​រឹតត្បិតតិចតួច​ជាង​មុន លើ​ការវិនិយោគ​ពីបរទេស ដើម្បី​ឲ្យ​វិនិយោគិន​បរទេសអាច​ចូលធ្វើ​ពាណិជ្ជកម្ម​ក្នុងវិស័យ​ច្រើន​ជាងមុន​។ នេះ​បើយោង​តាមលោក យ៉ាន់ ប៉េងឆេង អ្នកនាំពាក្យ​គណៈកម្មការអភិវឌ្ឍន៍ និង​កំណែទម្រង់​ជាតិ​។

 

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់