News in English | April 23, 2018 | 609

ការសិក្សា​តាមប្រព័ន្ធ​អនឡាញ កំពុងទទួល​បានសន្ទុះ​គាំទ្រ​នៅក្នុង​ប្រទេស​ចិន

 

ថ្នាក់សិក្សា​តាមប្រព័ន្ធ​អនឡាញ កំពុងតែទទួល​បានប្រជាប្រិយភាព​នៅក្នុងប្រទេសចិន ស្របពេលដែល​ឪពុកម្ដាយ​កាន់តែច្រើន​ឡើងៗ បានយល់​ឃើញថា កម្មវិធី​សិក្សា​តាមអន​ឡាញ បាន​ផ្ដល់ការ​អប់រំក្រៅថ្នាក់រៀន​មួយដែលមាន​ភាពងាយស្រួល គុណភាពខ្ពស់ និងមានភាព​បត់បែន​។

 

 

 

គ្រូបង្រៀន​ភាសាអង់គ្លេស លោក អ៊ីន ជាំង ជាគ្រូម្នាក់​ក្នុងចំណោមគ្រូបង្រៀនជា​ច្រើនរូបទៀត ប្រចាំក្រុមហ៊ុន​អប់រំ New Oriental ដែលបង្រៀន​វគ្គសិក្សាតាមប្រព័ន្ធអនឡាញ​។ លោកបាននិយាយ​ថា កម្មវិធីសិក្សា​អនឡាញ ត្រូវបានអភិវឌ្ឍយ៉ាង​ឆាប់រហ័សនៅក្នុងពេលប៉ុន្មាន​ឆ្នាំថ្មីៗនេះ ដែលជាការ​ផ្លាស់ប្ដូរ​ដ៏គួរឱ្យកត់សម្គាល់​មួយ​នៅក្នុងទីផ្សារអប់រំ​។

 

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់