News in English | April 21, 2018 | 456

ក្រុមហ៊ុន​ជប៉ុន មាន​បំណង​ចាប់យក​ឱកាស ​អភិវឌ្ឍន៍​ក្នុង​តំបន់​និង​ឱកាស​ពាណិជ្ជកម្ម

ស្របពេល​ដែលរដ្ឋាភិបាល​ចិនបន្ត​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម​និង​ដឹកជញ្ជូន​ក្នុងតំបន់ ដែល​ឋិតនៅក្រោម​គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់​និង​ផ្លូវថ្នល់ ក្រុមហ៊ុន​ជប៉ុនកំពុងតែ​ស្វះស្វែង​រកឱកាស​នានា ​ដើម្បី​ចូល​រួម​ក្នុងកម្មវិធី​នេះ​យ៉ាងសកម្ម​។

 

 

កាលពីថ្ងៃ​ច័ន្ទនេះ សុន្ទរកថា​សេដ្ឋកិច្ចជាន់​ខ្ពស់រវាងចិន-ជប៉ុន លើក​ទីបួន បានបន្តឡើង​វិញ នៅ​ក្នុងទីក្រុង តូក្យូ បន្ទាប់ពីមាន​ការអាក់ខាន​អស់រយៈពេលជិត​ប្រាំបីឆ្នាំ និងបាន​បង្ហាញពីភាព​ប្រសើរឡើងនៃ​ចំណងទំនាក់​ទំនង​រវាង​​ប្រទេស​​ទាំង​ពីរ​ ដែល​មាន​​សេដ្ឋកិច្ចធំ​បំផុត​នៅអាស៊ី​។ មន្ត្រី​ជាន់​ខ្ពស់​នៃ​ភាគី​ទាំងពីរ បានផ្លាស់ប្ដូរគំនិត​គ្នា​ទៅវិញ​ទៅមក លើគោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច ​កិច្ចសហប្រតិបត្តិការ​​សេដ្ឋកិច្ចនិង​​ការផ្លាស់​ប្តូរ និងការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុងអាស៊ីបូព៌ា​។

 

 

ផ្តល់​សិទ្ធិផ្សាយ​ដោយ​៖ CCTV+

មតិយោបល់