News in English | April 20, 2018 | 610

ប្រទេសចិន​បាន​ផ្ដល់មូលនិធិ​ដល់​ប្រទេសថៃ សរុបជាទឹកប្រាក់ ១៧ ម៉ឺនដុល្លារសហរដ្ឋអាមេរិច ដើម្បីលើក​ស្ទួយពាណិជ្ជកម្ម​ឆ្លងកាត់ព្រំប្រទល់​និងពាណិជ្ជកម្ម​អេឡិចត្រូនិច

 

ប្រទេស​ចិនបាន​ផ្ដល់ប្រាក់​ប្រមាណ ១៧ ម៉ឺនដុល្លារសហរដ្ឋ​អាមេរិច ចេញពីមូល​និធិពិសេស នៃសហប្រតិបត្តិការ ឡានឆាង-មេគង្គ (Lancang-Mekong) ហៅកាត់​ថា LMC ទៅដល់​ប្រទេសថៃ ដើម្បីជួយលើក​ស្ទួយពាណិជ្ជកម្មនិងសេដ្ឋកិច្ច​ឆ្លងកាត់​ព្រំប្រទល់ ការផ្លាស់ប្ដូរអាជីវកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិច​។

 

 

 

ឯកអគ្គរដ្ឋទូតចិន​ប្រចាំប្រទេសថៃ លោក លីយ៉ូ ជៀន (Lyu Jian) និង​លេខាធិការអចិន្ត្រៃយ៍នៃ​ក្រសួងពាណិជ្ជកម្មថៃ អ្នកស្រី នូនថាវ៉ាន់ សាគុនថាណាហ្គា (Nuntawan Sakuntanaga) បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សហប្រតិបត្តិការលើគម្រោ មូលនិធិពិសេស LMC នៅក្នុងទីក្រុងបាងកក​។

 

 

មូលនិធិពិសេស LMC ត្រូវបានផ្ដួច​ផ្ដើមឡើងដោយប្រទេសចិន​នៅក្នុងឆ្នាំ ២០១៦ ជាមួយនឹង គោលបំណងនៃការគាំទ្រដល់​គម្រោងខ្នាតតូចនិងខ្នាត​កណ្ដាល ដែលបាន​ដាក់ចេញដោយ​ប្រទេស ឡានឆាង-មេគង្គ (Lancang-Mekong) ទាំងប្រាំមួយ រួមមានប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និង វៀតណាម​។

 

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់