News in English | April 20, 2018 | 362

វៀតណាម​ និង ចិន សន្យាអភិវឌ្ឍ​សហប្រតិបត្តិការ​តាមការជាក់ស្តែង និងសម្របផែនការ​អភិវឌ្ឍន៍ឱ្យស្រប​គ្នា

មន្ត្រីជាន់​ខ្ពស់នៃរដ្ឋាភិបាល​ចិន បានជួបជាមួយមន្ត្រី​ជាន់ខ្ពស់នៃដ្ឋាភិបាល​វៀតណាម នៅរដ្ឋធានីហាណូយ កាលពីពេលថ្មីៗ​នេះ ដោយភាគីទាំងពីរ​បានបង្ហាញពី​បំណង​ចង់អភិវឌ្ឍសហប្រតិបត្តិការ​ទ្វេភាគី ដែលសមស្រប​ទៅតាមស្ថានការជាក់ស្តែង​។

 

 

អគ្គលេខាគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្​តវៀតណាម លោក ង្វៀង ភូ ទ្រុង (Nguyen Phu Trong) បានថ្លែងថា វៀតណាម​ស្វាគមន៍ចំពោះ​ការរួមចំណែក​របស់​ចិន សម្រាប់សន្តិភាព​និងស្ថិរភាព ក្នុងតំបន់ ក៏ដូចជា​ពិភពលោក​។

 

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់