News in English | April 20, 2018 | 430

ក្រុមហ៊ុននៅ​ប្រទេសចិន បានបោះជំហាន​ទៅមុខសម្រាប់​វិស័យរថយន្ត​ស្វ័យបើកបរ

បច្ចេកវិទ្យាស្វ័យបើកបរ បានទាក់ទាញ​ចំណាប់អារម្មណ៍ នៅពាសពេញ​សកលលោក។ សមាគម និងក្រុមហ៊ុន​ជាច្រើននៅជុំវិញ​ពិភពលោក កំពុងវិនិយោគ​យ៉ាងច្រើន ទៅក្នុងឧស្សាហកម្​មស្វ័យបើកបរនេះ ក៏ដូច​ជាកំពុងប្រកួត​ប្រជែងគ្នា ដើម្បីក្លាយជា​ក្រុមហ៊ុនដំបូង ដែលជំនាញខាង​បច្ចេកវិទ្យាមួយនេះ​។ ក្រុមហ៊ុនមួយ​នៅក្នុងប្រទេសចិន បានកំពុង​បោះជំហានទៅមុខយ៉ាងលឿន នៅក្នុងវិស័យ​បច្ចេកវិទ្យាដ៏ទំនើបនេះ​។

 


ផននី ដត់ អេអាយ (Pony.ai) ជាក្រុមហ៊ុន​ដំបូងគេ ដែលបាន​ផ្ដល់ឱកាសឲ្យ​សាធារណជន បានជិះ​រថយន្តស្វ័យបើកបរ នៅតាម​ដងផ្លូវនានា​ក្នុងទីក្រុង នៃ​ប្រទេសចិន​។ ក្រុមហ៊ុននេះកំពុង​តែកសាងបច្ចេកវិទ្យា ដែលមានសុវត្ថិភាព និងអាចទុក​ចិត្តបាន សម្រាប់​រថយន្តស្វ័យបើកបរ។ នៅក្នុងរថយន្តស្វ័យបើកបរ ដែលបង្កើត​ដោយក្រុមហ៊ុន ផននី ដត់ អេអាយ (Pony.ai) អ្នកដំណើរ​គ្រាន់តែប្រាប់​ទៅរថយន្តថា ពួកគេចង់​ទៅណា តែប៉ុណ្ណេះ ប្រព័ន្ធរថយន្តនឹង​ចាប់ដំណើរការភ្លាម​។

 

 

ផ្តល់សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់