News in English | April 19, 2018 | 442

មន្ទីរពេទ្យ​នៅក្នុងប្រទេស​ចិន បានប្រើប្រាស់បច្ចេកវិទ្យា អេ អាយ សម្រាប់ការតាម​ដានរក​រោគមហា​រីក (វីដេអូ)

នាពេលបច្ចុប្បន្ននេះ ចិនកំពុងធ្វើការ​ប្រើប្រាស់កម្មវិធីប្រាជ្ញាសិប្បនិម្មិត ដែលហៅកាត់ថា អេ អាយ ដើម្បីជួយតាម​ដានរករោគមហារីក នៅក្នុងវិស័យ​សុខាភិបាល​។

 


រោគមហារីកបំពង់អាហារ ជារោគជំងឺមួយ​ក្នុងចំណោមរោគមហារីកដ៏កាច​សាហាវបំផុត នៅក្នុងប្រទេសចិន។ ជាធម្មតា ការធ្វើរោគវិនិច្ឆ័យឱ្យ​បានត្រឹមត្រូវ គឺអាស្រ័យ​លើជំនាញ និងបទពិសោធន៍ផ្ទាល់របស់វេជ្ជបណ្ឌិត។

 

 

ទោះបីជាយ៉ាង​ណាក៏ដោយ ឥឡូវនេះនៅឯមន្ទីរពេទ្យ​របស់ប្រជាជនលេខ ៦ ក្រុង ហ្សិនចិន នៅក្នុងប្រទេសចិន​ភាគខាងត្បូង វេជ្ជបណ្ឌិតនានា​កំពុងប្រើប្រាស់​ប្រព័ន្ធ អេ អាយ ដើម្បីឆែក​មើលរូបភាពនៃបំពង់​អាហាររបស់អ្នកជម្ងឺ​។ នេះបានធ្វើឱ្យការ​ធ្វើរោគវិនិច្ឆ័យ កាន់តែមានភាព​ត្រឹមត្រូវជាងមុន​។

 

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់