News in English | April 19, 2018 | 400

របាយការណ៍ - សកលភាវូបនីយកម្ម ជួបបញ្ហាប្រឈម​ដែលមិនធ្លាប់មាន​ពីមុន​មក (វីដេអូ)

សកលភាវូបនីយកម្ម ជាដំណើរការដែល​ក្រុមហ៊ុនអាជីវកម្ម ឬស្ថាប័ននានា ធ្វើប្រតិបត្តិការ ជាលក្ខណៈអន្តរជាតិ​នៅកម្រិត​សាកល ហើយជាកាតាលីករ​សំខាន់បំផុត​ដែល​ជំរុញពាណិជ្ជកម្ម​សេដ្ឋកិច្ច និងសមាហរណកម្ម​នៅតំបន់អាស៊ី កំពុងជួប​ប្រទះនឹង​បញ្ហា​ប្រឈម​ជាច្រើនដែល​មិនធ្លាប់មាន​ពីមុនមក​។ នេះបើផ្អែក​តាមរបាយការណ៍​នានា​ដែល​បានចេញផ្សាយនៅឯ​វេទិកា បូ អាវ (Boao) សម្រាប់អាស៊ី កាលពីសប្ដាហ៍មុន​។

 


របាយការណ៍​ដែលបានចេញផ្សាយ​នៅក្នុងវេទិកាចិន នោះរួមមាន “របាយការណ៍ប្រចាំឆ្នាំ ២០១៨ ស្ដីពីសមត្ថភាពប្រកួត​ប្រជែងរបស់អាស៊ី” “របាយការណ៍​ប្រចាំឆ្នាំ ២០១៨ ស្ដីពី វឌ្ឍនភាព​នៃសមាហរណកម្ម សេដ្ឋកិច្ចអាស៊ី” និង “របាយការណ៍ប្រចាំឆ្នាំ ២០១៨ ស្ដីពីការ​អភិវឌ្ឍន៍របស់ប្រទេស​ដែលសេដ្ឋកិច្ចកំពុងរីកចម្រើន​”។


របាយការណ៍បាន​លើកឡើងថា សតិអារម្មណ៍ប្រឆាំង​សកលភាវូបនីយកម្ម ដែលកំពុងកើត​មាននៅប្រទេសលោកខាងលិច កំពុងរីករាលដាល​នៅទូទាំងពិភពលោក ហើយបច្ចុប្បន្ន​នេះ កំពុងបង្កជាបញ្ហា​ប្រឈមចំពោះកិច្ចខិត​ខំប្រឹងប្រែងក្នុងការធ្វើ​សមាហរណកម្មបណ្ដាប្រទេស​នៅអាស៊ី​។ ទោះជាយ៉ាងណា របាយការណ៍​ក៏បានកត់សម្គាល់​នូវ​សញ្ញាវិជ្ជមាន​មួយចំនួន ទាក់ទិនលទ្ធផល​នៃការធ្វើពាណិជ្ជកម្ម នៅតំបន់​អាស៊ីទាំងមូលក្នុងឆ្នាំ ២០១៧​។


ដើម្បីដោះស្រាយ​ឧបសគ្គចំពោះពាណិជ្ជកម្ម​សេរី របាយការណ៍បាន​អំពាវនាវឲ្យបង្កើនកិច្ចខិត​ខំប្រឹងប្រែង​ដើម្បីពន្លឿនការពិភាក្សា​លើភាពជាដៃគូ​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​នៅថ្នាក់​តំបន់ ហៅកាត់ថា RCEP​។

 

 

ផ្តល់សិទ្ធិ​ផ្សាយ​ដោយ៖ CCTV+

មតិយោបល់