News in English | April 19, 2018 | 583

ឧស្សាហកម្មឌីជីថលនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលកំពុងមានភាពរីកលូតលាស់យ៉ាងខ្លាំង បានទាក់ទាញអ្នកវិនិយោគចិន

អស់រយៈ​ពេល 4 ឆ្នាំកន្លង​មកនេះ នៅក្នុងប្រទេស​ឥណ្ឌូនេស៊ី មានក្រុមហ៊ុន​ពាណិជ្ជកម្ម​ក្នុងវិស័យ​អេឡិចត្រូនិច រាប់រយ​បានបើក​អាជីវកម្ម ដែលបាន​ធ្វើឱ្យសេដ្ឋកិច្ច​របស់ប្រទេសនេះ មានភាព​ប្រសើរឡើង​យ៉ាងឆាប់រហ័ស។ ហេតុផលមួយដែល​នាំឱ្យមានកំណើនដូច្នេះ គឺដោយ​សារតែភាពរីកចម្រើន​នៃឧស្សាហកម្ម ឌីជីថល របស់ឥណ្ឌូនេស៊ី កំពុង​ទាក់​ទាញអ្នក​វិនិយោគ​ចិន​ជាច្រើន​។

 

 

ដោយ​មានអ្នក​ប្រើអ៊ីនធើណេតជាង ១៣០​លាននាក់នៅក្នុង​ប្រទេស ឥណ្ឌូនេស៊ីកំពុងក្លាយ​ទៅជា​ទីផ្សារទូរស័ព្ទឆ្លាតវៃ​ដ៏ធំបំផុតមួយនៅអាស៊ី​។ ខណៈពេលដែល​ទម្លាប់នៃ​ការចំណាយ​របស់ប្រជាជន បន្តផ្លាស់​ប្តូរទៅជាការចំណាយ​តាមអ៊ីនធឺណិត ទីផ្សារពាណិជ្ជកម្ម​អេឡិចត្រូនិចរបស់​ឥណ្ឌូនេស៊ី ត្រូវបានគេប៉ាន់ប្រមាណថា នឹងអាចឈាន​ទៅដល់ ៤៥​ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំ ២០២៥ ដែលនឹង​ឈរនៅលំដាប់ទីបី បន្ទាប់ពីប្រទេសចិន​និង​ឥណ្ឌា។

លោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) មានចក្ខុវិស័យ​ក្នុងការ​ធ្វើឱ្យប្រទេសឥណ្ឌូនេស៊ី ក្លាយជា "ថាមពលឌីជីថលនៅអាស៊ី" ដែលនឹងគាំទ្រ​និងអភិវឌ្ឍផ្នែក​ឧស្សាហកម្ម ឌីជីថល បន្ថែម ជាពិសេសសម្រាប់​ទីផ្សារ​ពាណិជ្ជកម្ម​អេឡិចត្រូនិច​តែ​ម្តង​។

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់