News in English | April 19, 2018 | 439

ព្រលានយន្តហោះអន្តរជាតិប៉េកាំង ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យសន្តិសុខវៃឆ្លាត

ព្រលានយន្តហោះ​អន្តរជាតិក្រុង ប៉េកាំង បានក្លាយជា​ព្រលានយន្តហោះ​ទីមួយ​នៅក្នុងប្រទេស​ចិន ដែលបានដាក់ឱ្យ​ប្រើប្រាស់ប្រព័ន្ធ​ត្រួតពិនិត្យ​សន្តិសុខ​វៃឆ្លាត ដែល​វាបាន​ជួយ​សន្សំ​សំចៃ​ពេលវេលា​យ៉ាងច្រើន​សម្រាប់​អ្នក​ដំណើរ​។

 

 

បើយោងតាម​សម្ដីរបស់លោក លី វ៉ានមីង អ្នកគ្រប់គ្រងទូទៅនៃ​ក្រុមហ៊ុន សន្តិសុខអាកាសចរណ៍ប្រចាំក្រុង ប្រព័ន្ធត្រួតពិនិត្យ​សន្តិសុខវៃឆ្លាត អាចធ្វើ​ការត្រួត​ពិនិត្យ​អ្នកដំណើរ​ប្រមាណ ២៦៦​នាក់ ក្នុងមួយម៉ោង ដែលគិតទៅ​មានចំនួនច្រើន​ជាងប្រព័ន្ធ​ចាស់ជាង ១០០នាក់​។


ដំបូង ប្រព័ន្ធនេះ​ពិនិត្យមើលប័ណ្ណ​ឆ្លងកាត់​និងអត្តសញ្ញាណប័ណ្ណ ហើយ​បន្ទាប់មក វាប្រើប្រព័ន្ធ​សម្គាល់មុខ ដើម្បី​បញ្ជាក់ពី​អត្តសញ្ញាណរបស់​អ្នកដំណើរ​។ ប្រសិន​បើឥវ៉ាន់​របស់អ្នក​ដំណើរ តម្រូវឱ្យ​មានការត្រួតពិនិត្យ​ឡើងវិញដោយបុគ្គលិក​សន្តិសុខ អេក្រង់នៅមុខ​បុគ្គលិក​ដែល​ពាក់ព័ន្ធ នឹងបង្ហាញ​ឈ្មោះនិង​រូបថត​របស់​អ្នក​ដំណើរ​។

 

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់