បច្ចេកវិទ្យា | January 19, 2018 | 1,373

គន្លឹះ​អាថ៌កំបាំង ១២យ៉ាង​របស់ Facebook មានតែ​ជើង​ខ្លាំង​ទេ ទើប​ដឹង ! (Video)

 

បច្ចុប្បន្ន​នេះ​អ៊ីនធឺណិត ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​ផ្ដល់​ប្រភព​ព័ត៌មាន ចំណេះដឹង​រាប់​មិន​អស់ ក៏​ដូច​ជា​ផ្ដល់​នូវ​សេវា​បណ្ដាញ​សង្គម ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ មនុស្ស​ទូទាំង​ពិភពលោក។ ក្នុង​នោះ Facebook គឺ​ជា​បណ្ដាញ​សង្គម​ខ្នាត​យក្ស មាន​ការ​ទទួល​ស្គាល់ និង​ពេញ​និយម​បំផុត​ លើ​ពិភពលោក មាន​ចំនួន​អ្នក​ប្រើ ​កើន​ដល់ ២ពាន់​លាន​គណនី (គិត​ត្រឹម​ខែមិថុនា ឆ្នាំ២០១៧)។

 

ស្របពេល​មនុស្ស​ចំនួន​ដ៏​ច្រើន ​លើ​ពិភពលោក បាន​កំពុង​ប្រើ Facebook ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង ​រវាងមិត្តភ័ក្ដិ ក្រុម​ការងារ អ្នក​សិល្បៈ​ដែល​ខ្លួន​គាំទ្រ ក៏​ដូច​ជា​ម៉ាក​សញ្ញា​ដែល​ខ្លួន​ចូលចិត្ត ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ចុងក្រោយ។

 

 

 


១) បិទ​មិន​ឱ្យ វីដេអូ​បើក​លេង​ដោយ​ស្វ័យប្រវត្តិ​លើ News Feed
ចូល​ទៅ Video ត្រង់​ផ្នែក Auto-Play Videos ត្រូវ​ចុច​លើ​សញ្ញា​ក្បាល​ព្រួញ និង​រើស​យក Off

 

២) បញ្ជា​ពី​ចម្ងាយ ឱ្យ Log Out ពី​ឧបករណ៍ (ស្មាតហ្វូន ថេប្លេត កុំព្យូទ័រ) ដែល​កំពុង Sign-in ប្រើ
នៅ​ក្រោម Settings ​ចុច​លើ​តាប Security ហើយ​នៅ​ផ្នែក When You're Logged In ​ត្រូវ​ចុច​លើ​ពាក្យ Edit ស្ថិត​នៅ​ចុច​ខាង​ស្ដាំ។ ត្រង់​នេះ​នឹង​បង្ហាញ​ផ្ទាំង​នៃ​ឧបករណ៍​ដែល​កំពុង​ភ្ជាប់​ប្រើ Facebook របស់​អ្នក។ អ្នក​អាច​ផ្ដាច់​ការ​ប្រើ​ពី​លើ Device ទាំង​នោះ ដោយ​ចុច​ប៊ូតុង End Activity ជា​ការ​ស្រេច។

 

៣) Save តំណភ្ជាប់ ឬ​មាតិកា ដើម្បី​ទុក​អាន​នៅ​ពេល​ក្រោយ
អ្នក​អាច​មើល​ឃើញ​សញ្ញា​ក្បាល​ព្រួញ​នៅ​ផ្នែក​ខាង​លើ ចំហៀង​ខាង​ស្ដាំ​នៃ Post ដោយ​គ្រាន់​តែ​ចុច​លើ​វា នឹង​មាន​ជម្រើស​ឱ្យ Save Link។ ដើម្បី​រក​មក​មើល​វិញ គ្រាន់តែ​ចូល​ទៅ New Feeds របស់​យើង រួច​រក​មើល​ Saved នៅ​ចំហៀង​ខាង​ឆ្វេង​ដៃ។

 

៤) ប្ដូរ​រូប Profile មាន​ចលនា
នៅ​លើ​ទូរស័ព្ទ ត្រូវ​ចុច​លើ “Edit” លើ​រូប Profile ​​របស់​អ្នក រួច​ហើយ​ចុច​យក Profile Video។

 

៥) អនុញ្ញាត​ឱ្យ​មាន​អ្នក​ចូលរួម​វត្តមាន​ នៅ​ក្នុង​អាល់ប៊ុម​រូបថត​របស់​អ្នក
បើក Photo Album ហើយ​ចុច Edit នៅ​ផ្នែក​ខាង​លើ និង​ខាង​ស្ដាំ រួច​ហើយ​បញ្ចូល​ឈ្មោះ Friends របស់​អ្នក។

 

៦) កែប្រែ​ឈ្មោះ​ឱ្យ​ត្រូវ​​តាម​ប្រកប​បាន
នៅ​ក្នុង About ​សូម​ចូល​ទៅ​ផ្នែក Details About You ហើយ​ចុច​លើ​ឃ្លា How do you pronounce your name? រួច​ហើយ​ជ្រើសរើស​ឈ្មោះ ​ដែល​អ្នក​ស្រលាញ់ និង​ចុច​លើ Save Change ជា​ការ​ស្រេច។

 

៧) បិទ​មិន​ឱ្យ​ឃើញ​ថា អ្នក​កំពុង​អនឡាញ
ក្នុង​ប្រអប់​ឆាត ត្រូវ​ចុច​លើ​សញ្ញា​ស្ពឺ ដែល​តែង​សម្គាល់ Settings ​រួច​ចុច​លើ Turn Off Chat ជា​ការ​ស្រេច។ លើស​ពី​នេះ អ្នក​ក៏​អាច​បិទ Chat ​សម្រាប់​តែ Friends ណា​ម្នាក់ ឬ​ច្រើន​តាម​ដែល​អ្នក​មិន​ចង់​ឱ្យ​គេ​ដឹង​ថា អ្នក​កំពុង​លេង Facebook បាន​ផង​ដែរ។

 

៨) ឈប់​ចង់​ដឹង​រឿងរ៉ាវ​អំពី នរណា​ម្នាក់ ក្នុង News Feed របស់​អ្នក ដោយ​មិន​ចាំបាច់ Unfriend ​ពួក​គេ​នោះ​ទេ
ចុច​លើ​សញ្ញា​ក្បាល​ព្រួញ ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ និង​ស្ដាំ នៃ Post របស់ Friend ណា​ម្នាក់ រួច​យក​ពាក្យ Unfollow Chris។

 

៩) ធ្វើការ​កំណត់​មិន​ឱ្យ Tags ជាប់​នៅ​លើ Wall របស់​អ្នក ពោល​គឺ​ធ្វើការ​ឆែក​មើល​សិន មុន​នឹង​សម្រេច​ចិត្ត​ឱ្យ Post ដែល​មិត្តភ័ក្ដិ Tags ឱ្យ​នោះ ចូល ឬ​មិន​ចូល​ទៅ​ក្នុង Wall របស់​អ្នក 

ចូល​ទៅ Timeline and Tagging នៅ​ត្រង់​ផ្នែក Who can add things to my timeline? ត្រូវ​ចុច​លើ Edit ​រួច​ចុច​ប្ដូរ​ពី Disable ទៅ​ជា Enable វិញ។ 

 

១០) គ្រប់គ្រង សកម្មភាព​ផ្សេងៗ​នៃ​ការ​ប្រើ Facebook របស់​អ្នក តាម Activity Log
នៅ​ត្រង់​ផ្នែក Activity Log អ្នក​អាច​ឆែក​មើល​សកម្មភាព​នៃ​ការ​ប្រើប្រាស់ Facebook បាន។ អ្នក​ក៏​អាច​ប្រើ​វា ដើម្បី​លុប​ចោល​កំណត់ត្រា​មិន​ចាំបាច់​ពី​ក្នុង Timeline របស់​អ្នក​បាន​ផង​ដែរ ដោយ​ចុច​លើ​សញ្ញា​ក្បាល​ព្រួញ​ស្ថិត​នៅ​ជ្រុង​ខាង​ស្ដាំ ផ្នែក​ខាង​លើ​នៃ Activity នោះ រួច​ចុច​យក Hidden from Timeline។

 

១១) កំណត់​ឱ្យ News Feed ពេល​ដែល​អ្នក​បើក​មើល​ភ្លាម បង្ហាញ Profile ឬ Pages ដែល​អ្នក​ចង់​ឃើញ​មុន​គេ
នៅ​ត្រង់​ម៉ឺនុយ Drop Down ​លើ Facebook Toolbar សូម​ចុច​លើ News Feed Preferences បន្ទាប់​មក​ជ្រើស Friends និង Page ដែល​អ្នក​ចង់​ឃើញ​ដំបូង​គេ ពេល​បើក News Feed ភ្លាម។

 

១២) Download ​ទិន្នន័យ​នៃ Facebook របស់​អ្នក មុន​នឹង​បិទ​គណនី​ឈប់​ប្រើ (Deactivate Acc)
ចូល​ទៅ Settings > General ​រួច​ចុច​លើ​ពាក្យ Download a copy of your Facebook data ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​បង្អស់៕


ដោយ៖ ឈុន ហួរ

មតិយោបល់