រហូតមកដល់ Windows 7 និង 8 គឺជាប្រព័ន្ធប្រតិបត្តិការដំណើរការបានរលូនល្អ និងមានសមត្ថភាពរបស់ក្រុមហ៊ុន Microsoft ថ្វីបើដូច្នេះមែន ក្រុមហ៊ុនក៏នៅបន្តដាក់ចេញប្រព័ន្ធសូហ្វ៊េរថ្មីចុងក្រោយរបស់ខ្លួនដែលជា Windows 10។ ក្រុមហ៊ុន Microsoft បានដាក់ចេញ Windows 10 ប្រើប្រាស់បានផ្លូវការតាំងពីខែកក្កដា ឆ្នាំ២០១៥។
ទំព័រនេះ យើងនឹងលើកយកចង្កឹះចុចដំណើរការកម្មវិធីតាមផ្លូវកាត់ ឬហៅថា shortcut ដើម្បីឱ្យលោកអ្នកកាន់តែងាយស្រួលប្រើប្រាស់ និងបើកប្រើមុខងារផ្សេងបានរហ័សជាងមុន។ shortcut ដែលយើងនឹងលើកយកមកបង្ហាញ គឺត្រូវប្រើផ្គួបនឹងប៊ូតុង Windows នៅលើ Keyboard។ ជាមួយ Windows Button នៅលើ Keyboard អ្នកអាចធ្វើកិច្ចការជាច្រើនបានយ៉ាងងាយស្រួល និងរហ័សជាងមុន។
១) Windows Key + Ctrl + D សម្រាប់បង្កើត Virtual Desktop ថ្មីមួយ ហើយនឹងលោតទៅ Desktop ថ្មីនោះតែម្ដង
២) Windows Key + Tap បើក Task View ដើម្បីបង្ហាញចេញ Virtual Desktops ទាំងអស់ដែលមាន។ វានឹងមានឈ្មោះសម្គាល់ដោយ Desktop 1, Desktop 2, … បន្ទាប់មកអ្នកអាចចុចចូលទៅផ្ទាំងការងារបង្កើតថ្មីណាមួយទាំងនោះបាន។
៣) Windows Key + Ctrl + Left Arrow ផ្លាស់ប្ដូរ ឬរំកិលផ្ទាំង Virtual Desktop ពីស្ដាំទៅឆ្វេង
៤) Windows Key + Ctrl + Right Arrow ផ្លាស់ប្ដូរ ឬរំកិលផ្ទាំង Virtual Desktop ពីឆ្វេងទៅស្ដាំ
៥) Windows Key + Ctrl + F4 បិទ Virtual Desktop ដែលអ្នកកំពុងបើក
៦) Windows Key + L ដើម្បីចាក់សោ Lock កុំព្យូទ័រ ឬប្ដូរគណនី (switches accounts)
៧) Windows Key + D លាក់ (hide រ minimize) រាល់ផ្ទាំង Windows នៅលើ Desktop
៨) Windows Key + A សម្រាប់បើក ឬបិទផ្ទាំង Windows 10 Action Center
៩) Windows Key + S ដើម្បីបើក Search tool
១០) Windows Key + C បើកមុខងារ Cortana ក្នុង listening mode
១១) Windows Key + E បើកផ្ទាំងកម្មវិធី File Explorer
១២) Windows Key + H បើកផ្ទាំង Share screen
១៣) Windows Key + I ដើម្បីបើកផ្ទាំង Settings
១៤) Windows Key + R ដើម្បីបើកផ្ទាំង Run command
១៥) Windows Key + X បើកម៉ឺនុយ Quick Link របស់ប៊ូតុង Start
១៦) Windows Key + K បើកម៉ឺនុយ Connect ដើម្បីស្វែងរកឧបករណ៍ប្រើ Wireless
១៧) Windows Key + M ដើម្បី Minimizes រាល់ផ្ទាំង Windows ដែលបានបើក (open windows)
១៨) Windows Key + P បើកម៉ឺនុយ presentation ដើម្បីប្ដូរ display ទៅបង្ហាញនៅលើឧបករណ៍បញ្ចាំងរូបផ្សេងទៀត ដូចជាម៉ាស៊ីនបញ្ចាំងស្លាយដ៍ Projector ជាដើម។
១៩) Windows Key + T ដើម្បីរំកិលលើបណ្ដាកម្មវិធី (app) ដែលមាននៅលើ Taskbar
២០) Windows Key + , (ក្បៀស) សម្រាប់លួចមើលផ្ទាំង Desktop (peek at the desktop)។
តើប្រិយមិត្ត កន្លងមកបានស្គាល់ shortcut ណាខ្លះហើយ? ចុះនៅមាន shortcut ដែលប្រិយមិត្តយល់ដឹងច្រើនជាងខាងលើឬទេ? បើមាន អាចចែករំលែកក្នុងប្រអប់ comment ខាងក្រោមបានណា៎...
ដោយ៖ ឈុន ហួរ
ប្រភព៖ techsgig
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction