បច្ចេកវិទ្យា | June 22, 2018 | 804

គន្លឹះ​ទម្លាយ​ Password ​ដែល​លាក់​ក្រោម​សញ្ញា​ផ្កាយ ឬ​គ្រាប់​មូល ​ឱ្យ​បង្ហាញ​ជា​តួ​អក្សរ (Text) ដើម្បី​មើល​ស្គាល់​ដោយ​​ល្បិច​តូចតាច​នេះ (Video)

 

ឧបមា​ថា អ្នក​ភ្លេច password ​គណនី Facebook ឬ Gmail ឬ​សេវាកម្ម​ផ្សេងៗ​ទៀត ប៉ុន្តែ​សំណាង​ល្អ ដែល​កម្មវិធី browser ​បាន​ចងចាំ (remember) ​លេខ​សម្ងាត់​របស់​អ្នក​ទុក ដូច្នេះ​អ្នក​គ្រាន់តែ​បញ្ចូល User Name ឬ User ID ​នោះ Web Browser នឹង​ធ្វើការ​ចាប់​យក Password ដែល​បាន​រក្សា​ទុក​ពេល​មុន មិន​បំពេញ​ស្វ័យប្រវត្តិ​នៅ​ក្នុង​ប្រឡោះ Password។

 


ចុះ​ប្រសិន សុខៗ​សេវាកម្ម​ទាំង​នោះ តម្រូវ​ឱ្យ​អ្នក​ប្ដូរ Password ​ថ្មី តែ​ត្រូវ​បញ្ចូល Password ចាស់​ជា​មុន​សិន​នោះ តើ​អ្នក​អាច​ស្វែងរក Password ចាស់​មក​វិញ​ដោយ​របៀប​ណា បើ​ទម្រង់​បង្ហាញ Password ​ជា​សញ្ញា​មូលៗ ឬ​ផ្កាយ ដែល​គេ​មើល​មិន​ដឹង​ផង​នោះ? ទំព័រ​នេះ យើង​សូម​លើក​យក​ល្បិច កកាយ Password ​ក្រោម​សញ្ញា ផ្កាយ ឱ្យ​បង្ហាញ​តួ​អក្សរ (text) ​វិញ។

 

 

#អនុវត្ត​នៅ​លើ​កម្មវិធី Google Chrome
-បើក​វែបសាយ​ណាមួយ ដែល​បាន​រក្សា​ទុក Password ​របស់​អ្នក​ពី​មុន រួច​ចុច​ស្ដាំ Mouse ​លើ​ប្រអប់ Password ​ហើយ​ចុច​យក Inspect Element។ នៅ​ពេល​ផ្ទាំង HTML Editor បើក​ឡើង សូម​ស្វែងរក​ប្រភេទ Input = “Password” រួច​ប្ដូរ​ទៅ​ជា “text” ​វិញ រួច​ចុច Enter ដើម្បី Save។

 

 

-ដើម្បី​ឱ្យ​មាន​ភាព​ងាយស្រួល​ និង​រហ័ស​​ជាង​នេះ អ្នក​អាច​ស្វែង​បន្ទាត់​ខាង​លើ​ដោយ​ចុច Ctrl + F ​ហើយ​វាយ​ពាក្យ Password នៅ​ក្នុង​ប្រអប់ search ​រួច Enter រក​មើល​តាម​ដំណាក់ៗ​រហូត​ដល់​ចំណុច​ដែល​អ្នក​ត្រូវ​ការ។

 

 

 

 

ដោយ៖ ឈុន ហួរ
ប្រភព៖ groovypost

មតិយោបល់