តើអ្វីដែលធ្វើឱ្យកំពូលមនុស្សជោគជ័យដូចលោក Elon Musk លោកស្រី Oprah Winfrey និងលោក Mark Zuckerberg ខុសពីមនុស្សភាគច្រើនទៀត? មនុស្សម្នាក់បានធ្វើសម្ភាសមហាសេដ្ឋីរាប់រយនាក់ដើម្បីស្វែងរកចម្លើយមួយនេះ។ លោកបានសិក្សាទម្លាប់ប្រចាំថ្ងៃរបស់បុគ្គលមានទ្រព្យសម្បត្តិ ២៣៣នាក់ ដែលភាគច្រើនក្លាយជាមហាសេដ្ឋីដោយសមត្ថភាពផ្ទាល់ខ្លួន។ នៅក្នុងសៀវភៅរបស់លោកចំណងជើងថា Change Your Habits, Change Your Life លោក Corley ពន្យល់ថា អ្នកមានច្រើនតែមានទម្លាប់ដូចគ្នាខាងក្រោមនេះ៖
១/ អាន
អ្នកមាន៨៨ភាគរយក្នុងចំណោមអ្នកមានដែលលោក Corley បានសិក្សានិយាយថា ពួកគេចំណាយពេល៣០នាទី ឬច្រើនជាងនេះក្នុងមួយថ្ងៃៗដើម្បីការអប់រំ ឬអភិវឌ្ឍខ្លួនតាមរយៈការអានសៀវភៅ។ ភាគច្រើននៃអ្នកទាំងនេះមិនអានដើម្បីកម្សាន្តទេ តែគេចូលចិត្តអានប្រវត្តិរូប ប្រវត្តិសាស្រ្ត និងសៀវភៅអភិវឌ្ឍខ្លួន។ ចំណែកខាងវិទ្យាសាស្រ្តវិញបង្ហាញថា ការអានដើម្បីកែកម្សាន្តក៏អាចជួយអភិវឌ្ឍអាជីពរបស់អ្នកដែរ។
២/ ហាត់ប្រាណ
ការហាត់ប្រាណទៀងទាត់ជួយធ្វើឱ្យខួរក្បាលអ្នកមានភាពស្រឡះស្រឡំ និងធ្វើឱ្យអ្នកមានអារម្មណ៍ស្វាហាប់ចង់ធ្វើការ។ យោងតាមការស្រាវជ្រាវរបស់លោក Corley ៧៦ ភាគរយនៃអ្នកមានលៃលកពេល៣០នាទី ឬច្រើនជាងនេះដើម្បីធ្វើសកម្មភាពហាត់ប្រាណដូចជារាំជាក្រុម ដើរ ជិះកង់ និងរត់ជាដើម។
៣/ បង្កើតទំនាក់ទំនងវិជ្ជមាន
បើអ្នកមិនមានមនុស្សស្វាហាប់ខ្លាំងក្នុងបណ្តាញទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកទេ កុំព្រួយបារម្ភ។ អ្នកមានដែលរកផ្លូវដើរឃើញដោយខ្លួនឯងជាមនុស្សដែលមានទឹកចិត្តទូលាយ និងចូលចិត្តចែករំលែកបទពិសោធន៍ណាស់។ ទោះជាយ៉ាងណា អ្នកក៏ត្រូវចេះជ្រើសរើសមនុស្សដែលអ្នកត្រូវចំណាយពេលច្រើនជាមួយដែរ ព្រោះថាអ្នកជោគជ័យខ្លាំងក៏មានការកំណត់ពេលរបស់គេក្នុងការសេពគប់ជាមួយមនុស្សទូទៅដែរ។
៤/ តាមសម្រេចគោលដៅ
មនុស្សដែលប្រែក្លាយជាសេដ្ឋីដោយខ្លួនឯងមិនមែនមានបានដោយចៃដន្យទេ តែគេបានរៀបចំផែនការយ៉ាងច្បាស់លាស់។ ៨០ភាគរយនៃអ្នកមានជាមនុស្សដែលងប់ងុលក្នុងការតាមសម្រេចគោលដៅរបស់គេ។ ទោះជាយ៉ាងណា លោក Corley ព្រមានឱ្យជៀសវាងការដាក់ជណ្តើររបស់អ្នកលើជញ្ជាំងរបស់អ្នកដទៃ រួចចំណាយពេលឡើងជណ្តើរនោះ។ អ្នកត្រូវតែស្វែងរកជញ្ជាំងខ្លួនឯង គឺសុបិនរបស់ខ្លួនឯង រួចតាមសម្រេចឱ្យបាន។
៥/ គេងឱ្យបានលក់ស្រួល
៨៩ភាគរយនៃអ្នកមានគេងពី៧ទៅ៨ម៉ោង ឬច្រើនជាងនេះក្នុងមួយយប់ៗ។ ការគេងជាឥរិយាបថសំខាន់ចំពោះជោគជ័យ ព្រោះវាមានឥទ្ធិពលលើការចងចាំ និងការគិតបែបច្នៃប្រឌិត។ សូម្បីតែលោកក៏ត្រូវគេដឹងថា ជាមនុស្សដែលចូលចិត្តគេងយ៉ាងហោចណាស់១០ម៉ោងក្នុងមួយយប់។
៦/ បង្កើតប្រភពចំណូលឱ្យបានច្រើនច្រក
មនុស្សដែលក្លាយជាសេដ្ឋីដោយញើសឈាមខ្លួនឯងមិនពឹងផ្អែកលើប្រភពតែមួយគត់នៃប្រាក់ចំណូលទេ តែគេបង្កើតប្រភពចម្រុះនៃប្រាក់ចំណូល។ ៦៥ភាគរយនៃអ្នកមានទាំងនេះមានប្រភព៣នៃប្រាក់ចំណូលមុននឹងគេមានប្រាក់រាប់លានជាលើកដំបូងក្នុងជីវិត។
៧/ ជៀសវាងការខ្ជះខ្ជាយពេលឥតប្រយោជន៍
លុយមិនមែនជាធនធានសំខាន់តែមួយគត់សម្រាប់អ្នកមានទេ។ ពេលវេលាក៏ជាធនធានសំខាន់ដែរ។ ពេលយើងចំណាយពេលរបស់យើងលើកិច្ចការអ្វីមួយ វាជាពេលវេលាដែលបាត់បង់ជារៀងរហូត។ អ្នកត្រូវតែចេះជ្រើសរើសរបៀបចំណាយពេលឱ្យបានឆ្លាតវៃជាជាងគ្រាន់តែអង្គុយ ឬដេកមើលកម្មវិធីឥតប្រយោជន៍លើអ៊ីនថឺណិត ឬមើលបណ្តាញសង្គមចុះឡើងដោយគ្មានគោលដៅអ្វីជាក់លាក់៕
ប្រៃសម្រួល៖ វេហា
ប្រភព៖ CNBC.com
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction