អ្នកពិតជាធ្លាប់ឮសុភាសិតដែលគេនិយាយថា សុភមង្គលជាជម្រើស។ គួរឱ្យឆ្ងល់ណាស់ មនុស្សគ្រប់គ្នាសុទ្ធតែចង់បានសុភមង្គលក្នុងជីវិត ប៉ុន្តែហេតុបានជាមិនព្រមជ្រើសរើសយកសុភមង្គលនោះទៅ? ព្រោះតែមនុស្សជាច្រើនមិនជឿថាសុភមង្គលអាចជារឿងងាយៗបែបនេះ។ បើអ្នកមិនព្រមជ្រើសរើសយកសុភមង្គលមកដាក់ខ្លួនទេ ប្រហែលជាអ្នកកំពុងតែមានលេសណាមួយក្នុងចំណោមលេសទាំង៣ខាងក្រោមនេះ៖
១/ មានលុយមិនគ្រប់ ធ្វើការមិនឡើងតំណែង
មនុស្សខ្លះជឿថាក្តីសុខនឹងធ្លាក់មកលើខ្លួនគេនៅពេលដែលគេសម្រេចគោលដៅអ្វីមួយ។ នៅពេលអ្នកយកក្តីសុខមកធ្វើជាលក្ខខណ្ឌនៃកាលៈទេសៈក្នុងជីវិត អ្នកកំពុងតែដាំក្បាលចុះទៅរកបរាជ័យហើយ។ បើទោះបីជាអ្នកបានសម្រេចគោលដៅមែន តែដំណើរដ៏វែងឆ្ងាយទៅរកគោលដៅនោះមិនប្រាកដថាដូចអ្វីដែលអ្នកគិតចង់បានឡើយ។
២/ ជួបសោកនាដកម្ម មិនអាចសប្បាយចិត្តបានទៀតទេ
មនុស្សម្នាក់ៗសុទ្ធតែឆ្លងកាត់ព្រឹត្តិការអាប់អ៊ួក្នុងជីវិតដែលពេលខ្លះគេគិតថាជីវិតរបស់គេនឹងលែងមានភាពរីករាយទៀតហើយ។ ការសិក្សាបែបវិទ្យាសាស្រ្តបង្ហាញថា បទពិសោធអាក្រក់ពិតជាអាចមានឥទ្ធិពលលើជីវិតមនុស្សមែន ប៉ុន្តែវាមិនមែនជាកត្តាកំណត់ទាំងស្រុងលើដំណើរជីវិតមនុស្សទេ។ ការតាំងចិត្តជ្រើសរើសផ្លូវជីវិតក៏អាចមានឥទ្ធិពលមិនចាញ់ព្រឹត្តិការអាក្រក់ទេ។ អ្នកជំនាញនិយាយថា ក្តីសុខមិនមែនអាស្រ័យលើអារម្មណ៍របស់អ្នកទេ ប៉ុន្តែវាស្ថិតនៅលើរបៀបដែលអ្នកប្រតិកម្មតបទៅនឹងអារម្មណ៍របស់អ្នក។
៣/ កើតមកជាមនុស្សមានទុទិដ្ឋិនិយម
មនុស្សខ្លះជឿថា លទ្ធភាពដែលគេទទួលបានក្តីសុខក្នុងជីវិតកំណត់នៅត្រឹមពូជពង្សវង្សត្រកូលរបស់គេ។ ផ្ទុយពីការអោបក្រសោបគំនិតបែបនេះ អ្នកអាចបណ្តុះភាពក្លាហានបានគ្រប់គ្រាន់ដើម្បីក្រោកឈរប្រជែងនឹងព្យុះជីវិត។ សម្តែងអំណរគុណចំពោះអ្វីៗគ្រប់យ៉ាងដែលអ្នកមាន។ មនុស្សជោគជ័យ និងមានសុទិដ្ឋិនិយមក៏ត្រូវឆ្លងកាត់ដំណើរឡើងចុះនៃជីវិតដែរ។ តាមពិតទៅ មនុស្សដែលមានសុភមង្គលនិងសុទិដ្ឋិនិយម ច្រើនតែធ្លាប់បានជម្នះរឿងរ៉ាវលំបាកៗដែលមនុស្សធម្មតាស្ទើរនឹកស្មានមិនដល់ផង៕
ប្រែសម្រួល ៖ វេហា
ប្រភព ៖ Success Magazine
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction