មានកត្តាសំខាន់៦យ៉ាងដែលរារាំងមនុស្សយើងមិនឱ្យទទួលបានលទ្ធផលវិជ្ជមាន ប៉ុន្តែអ្នកនៅតែអាចអភិវឌ្ឍខ្លួនបានដើម្បីបើកសោសក្តានុពលពីក្នុងខ្លួន និងក្លាយជាកម្លាំងដ៏មហិមាដែលមិនមានអ្វីឃាត់ឈ្នះ។ តាមពិតកត្តាទាំង៦យ៉ាងនេះអាចជួយអ្នកឱ្យទទួលបាន ឬបាត់បង់ផលិតភាព ដោយអាស្រ័យទៅលើរបៀបដែលអ្នកប្រើប្រាស់វា។ ខាងក្រោមនេះជាមធ្យោបាយខ្លះៗដើម្បីដោះស្រាយបញ្ហាពេលជួបកត្តាទាំងនេះ និងជួយបង្កើតផលិតភាពការងាររបស់អ្នក៖
១/ ការរិះគន់
ការរិះគន់ជាទិដ្ឋភាពដ៏សំខាន់មួយនៃការបង្កើតផលិតភាពការងាររបស់អ្នក។ នៅពេលអ្នកចេះបែងចែកការរិះគន់ អ្នកនឹងយល់ថាវាជួយឱ្យការងាររបស់អ្នកទទួលបានលទ្ធកាន់តែប្រសើរព្រោះវាអាចជាកញ្ចក់ឆ្លុះបញ្ចាំងចំណុចដែលអ្នកមើលមិនឃើញដោយខ្លួនឯង។
២/ អារម្មណ៍តានតឹង
អារម្មណ៍តានតឹងបំផ្លាញសុខភាពផ្លូវចិត្តរបស់មនុស្សយ៉ាងខ្លាំង។ ចំណុចដែលត្រូវដឹងទាក់ទងនឹងអារម្មណ៍តានតឹងគឺថាវាកើតឡើងនៅពេលមនុស្សយល់ថាគេខ្វះការគ្រប់គ្រងលើស្ថានការ។ ដើម្បីយកឈ្នះលើអារម្មណ៍បែបនេះ អ្នកគួរព្យាយាមបង្ហាញឥទ្ធិពលឱ្យបានញឹកញាប់នៅកន្លែងធ្វើការ និងរក្សាតុល្យភាពការងារនិងជីវិតគ្រួសារ។
៣/ ថាមពល
ថាមពលដើរតួសំខាន់ណាស់ក្នុងផលិតភាពការងារ។ ដើម្បីបំពេញការងារបានល្អ អ្នកត្រូវការថាមពលគ្រប់គ្រាន់ ហើយប្រភពថាមពលសម្រាប់មនុស្សគឺគ្រឿងបរិភោគដែលល្អសម្រាប់សុខភាពដូចជាផ្លែឈើស្រស់ជាដើម។ លំហាត់ប្រាណក៏ជួយឱ្យមនុស្សបង្កើនការយកចិត្តទុកដាក់និងកម្រិតថាមពលដែរ។
៤/ បច្ចេកវិទ្យា
ការមានជំនាញខាងកុំព្យូទ័រតិចតួច ពន្យឺតល្បឿនការងាររបស់អ្នក។ ដើម្បីកុំឱ្យធ្លាក់ខ្លួនទៅជាជនរងគ្រោះនៃបច្ចេកវិទ្យា អ្នកត្រូវអភិវឌ្ឍខ្លួនឱ្យដើរទាន់បច្ចេកវិទ្យាថ្មីៗ។ ទោះជាយ៉ាងណា គួរចាំថាអ្នកមានតួនាទីសម្រេចចិត្ត និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីសម្រួលការងារ មិនមែនគិតតែពីរត់តាមចរន្តបច្ចេកវិទ្យាមិនឈប់នោះទេ។
៥/ គោលដៅ
ការជួបប្រជុំក្រុមការងារមួយសប្តាហ៍ម្តងដើម្បីប្រាប់គ្នានូវកិច្ចការដែលសម្រេចបានគឺជាទម្លាប់ល្អ។ ការធ្វើបែបនេះជួយពង្រឹងគោលដៅឱ្យកាន់តែរឹងមាំព្រោះតែការបានឃើញលទ្ធផលជាបណ្តើរៗ។ ការកំណត់គោលដៅច្បាស់លាស់នឹងចងទឹកចិត្តមនុស្សឱ្យប្តេជ្ញាចំពោះការងារទៅតាមពេលដែលបានកំណត់។
៦/ ឥរិយាបថ
ឥរិយាបថមានទាំងល្អនិងអាក្រក់ ហើយជាទូទៅអ្នកមិនអាចកែប្រែឥរិយាបថអ្នកដទៃដោយត្រង់បានទេ។ ទោះជាយ៉ាងណា មធ្យោបាយមួយដើម្បីបង្កើតឥទ្ធិពលលើឥរិយាបថមនុស្សដទៃ គឺអ្នកត្រូវបង្ហាញឥរិយាបថល្អតាមរយៈការអនុវត្តជាក់ស្តែងពោលគឺឱ្យតម្លៃមនុស្សក្នុងរបៀបដែលអ្នកចង់បានការឱ្យតម្លៃពីអ្នកដទៃដែរ។ ហើយមធ្យោបាយល្អបំផុតដើម្បីបណ្តុះឥរិយាបថល្អក្នុងខ្លួនអ្នកគឺត្រូវបន្តរៀនស្វែងយល់រឿងថ្មីៗជានិច្ច៕
ប្រែសម្រួល ៖ វេហា
ប្រភព ៖ Success Magazine
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction