មនុស្សជាទូទៅនិយាយថាការដែលយើងរកប្រាក់ចំណូលច្រើនប៉ុណ្ណាមិនសំខាន់ទេ តែអ្វីដែលគេរាប់ទុកថាជាលទ្ធជាក់ស្តែងនោះគឺតើយើងសល់លុយកាក់បានប៉ុន្មានក្នុងមួយខែៗនិងមួយឆ្នាំៗ។ គឺជាការពិតហើយ ព្រោះយើងដឹងដូចគ្នាដែរថាទូកធំត្រូវការក្តោងធំ។
ដូច្នេះ គន្លឹះទៅរកភាពមានបានស្តុកស្តម្ភគឺស្ថិតនៅត្រង់ការចេះគ្រប់គ្រងប្រាក់ចំណូលនិងបង្កើនប្រភពរកប្រាក់ចំណូលឱ្យកាន់តែច្រើនឡើង។
ខាងក្រោមនេះជាវិធីមួយចំនួនដែលមានប្រសិទ្ធភាពបំផុតក្នុងការគ្រប់គ្រងហិរញ្ញវត្ថុដើម្បីពង្រីកមុខជំនួញ៖
១/ បង្កើតកញ្ចប់ថវិកា
ការគ្រប់គ្រងជីវិតផ្ទាល់ខ្លួនក្តី ការគ្រប់គ្រងមុខជំនួញក្តីសុទ្ធតែជាការងារលំបាកខ្លាំង។ ហេតុដូច្នោះហើយទើបកញ្ចប់ថវិកាជារឿងសំខាន់ដែលត្រូវតែមាន។ កញ្ចប់ថវិកាជួយឱ្យយើងអាចតាមដានចរន្តចំណាយប្រចាំខែ និងអាចជួយឱ្យយើងដោះស្រាយបញ្ហាហិរញ្ញវត្ថុបានភ្លាមៗនៅពេលជួបតម្រូវការបន្ទាន់ ឬការចំណាយដែលមិនបានគ្រោងទុក។
២/ កាត់បន្ថយបំណុល
ការកាត់បន្ថយបំណុលរាល់ខែអាចជាការលំបាក ប៉ុន្តែមធ្យោបាយល្អបំផុតដើម្បីសម្រេចគោលដៅនេះគឺការចែកឱ្យដាច់រវាងតម្រូវការចាំបាច់និងការចង់បានគ្មានព្រំដែន។ ក្រៅពីការគ្រប់គ្រងចំណង់ចង់បានមិនចេះចប់ យើងក៏អាចរកមធ្យោបាយបង្កើនប្រភពរកប្រាក់ចំណូលបន្ថែមពីលើអាជីវកម្មដែលមានស្រាប់ដែរដើម្បីជួយទប់ទល់ការចំណាយ។
៣/ ដើរមើលទំនិញឱ្យច្រើនមុននឹងទិញ
នៅពេលយើងចង់ទិញវត្ថុប្រើប្រាស់ ឬផ្ទះសម្បែង យើងមិនត្រូវទិញភ្លាមដោយគ្រាន់តែឃើញភ្លាមនោះទេ។ យើងគួរតែដើរមើលឱ្យបានច្រើនកន្លែង ហើយប្រៀបធៀបតម្លៃឱ្យបានល្អិនល្អន់ជាមុនសិន។ ក្នុងមុខជំនួញក៏ដូចគ្នាដែរ មុននឹងសម្រេចចិត្តជួល ឬទិញការិយាល័យ ឬក៏ចំណាយលើតម្រូវការអ្វីមួយ យើងត្រូវតែពិនិត្យប្រៀបធៀបតម្លៃគ្នាព្រោះថាទីផ្សារប្រកួតប្រជែងបច្ចុប្បន្ននេះផ្តល់ជម្រើសច្រើនណាស់។
៤/ ត្រូវមានសេវាធានារាប់រងជានិច្ច
យើងមិនអាចដឹងបានថាមានគ្រោះថ្នាក់អ្វីកើតឡើងនៅពេលណាបានឡើយ។ ដូចគ្នានេះដែរ ក្នុងពិភពពាណិជ្ជកម្ម ក៏គ្មាននរណាដឹងជាមុនថាស្ថានភាពសេដ្ឋកិច្ចពិភពលោកនឹងឡើងឬចុះនៅពេលណានោះទេ។ បច្ចុប្បន្ននេះមានក្រុមហ៊ុនធានារ៉ាប់រងជាច្រើនកំពុងតែប្រកួតប្រជែងគ្នាផ្តល់សេវាធានារ៉ាប់រងច្រើនប្រភេទដើម្បីការពារគ្រោះថ្នាក់ផ្ទាល់ខ្លួន និងអាជីវកម្មរបស់យើង។
៥/ គ្មានផ្លូវកាត់ដើម្បីធ្វើអ្នកមានទេ
ដើម្បីបានប្រាក់ចំណូលច្រើន យើងត្រូវខិតខំធ្វើការ។ គ្មានផ្លូវកាត់ដើម្បីទៅរកទ្រព្យសម្បត្តិឱ្យបានច្រើនក្នុងរយៈពេលខ្លីនោះទេ។ មនុស្សជាច្រើននាក់ទាំងចាស់ទាំងក្មេងធ្លាប់បានឮរឿងនិទាននៃការរត់ប្រណាំងរវាងសត្វអណ្តើតនិងសត្វទន្សាយហើយ។ លទ្ធផលគឺសត្វអណ្តើកដែលវារយឺតៗ តែទៅមុខជានិច្ច ឈ្នះសត្វទន្សាយដែលរត់លឿន តែធ្វេសប្រហែស៕
ប្រែសម្រួល ៖ វេហា
ប្រភព ៖ Entrepreneur
Foods & drinks
Foods & drinks
Tourist site
Tourist site
Tourist site
Tourist site
Tourist site
Property & Construction
Tourist site
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Foods & drinks
Foods & drinks
Foods & drinks
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction