អភិវឌ្ឍចំណេះដឹង | March 03, 2021 | 2,083

មហា​សេដ្ឋីនី​ដោយ​ការនិពន្ធ​៖​ ទទួល​យក​បរាជ័យ​ទើប​មាន​ជោគជ័យ

លោកស្រី​ J.K. Rowling​ ដែល​ជាអ្នកនិពន្ធ​សៀវភៅ​រឿង​និទាន​កុមារ​ល្បី​ឈ្មោះបំផុត​បានស្គាល់ច្បាស់​ជាង​នរណាទាំ​ងអស់​អំពី​រសជាតិ​នៃ​ជោគជ័យ​ និង​បរាជ័យ​ក្នុង​ជីវិត​ ហើយ​លោកស្រី​បានណែនាំ​ឱ្យមនុស្ស​យើងចេះ​ទទួល​យកបរាជ័យ​ក្នុង​ជីវិតប្រសិន​បើចង់​បាន​ជោគជ័យ​។

 

 

ពេលផ្តល់​កិច្ចសម្ភាសន៍​ដល់បណ្តាញ​ផ្សព្វផ្សាយ​ លោក​ស្រី​ J.K.​ Rowling ​បាន​លើក​ឡើង​ថា​ យើង​ទាំងអស់គ្នា​មិនចូល​ចិត្តនិយាយ​រឿង​បរាជ័យទេ​។ ប៉ុន្តែ​ក្នុងជីវិត​របស់លោក​ស្រី​ បរាជ័យ​ជាកត្តា​ជំរុញ​រហូត​ដល់​លោកស្រី​បានក្លាយ​ជាមហាសេដ្ឋីនី​ទី​មួយ​​ក្នុង​ពិភពលោក​នេះ​ដែលផ្តើ​ម​ចេញ​ពី​ការនិពន្ធ​។

 

មុនពេលក្លាយ​ជាស្រ្តី​មានទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ លោកស្រី​ Rowling ​ជា​ស្រ្តី​មេមាយ​ចិញ្ចឹម​កូនមួយតែម្នាក់​ឯង​ហើយរស់​បានដោយសារ​តែរ​បបសន្តិសុខ​សង្គម​ក្នុងប្រទេស​អង់គ្លេស​។ លោក​ស្រីចាប់​ផ្តើម​សរសេរ​រឿង ​Harry Potter​ នៅ​តាម​ហាង​កាហ្វេ​ និង​ត្រូវ​រោងពុម្ព​ជាច្រើន​បដិសេធ​មិនព្រម​បោះពុម្ព​ស្នាដៃដំបូង​រ​បស់​លោកស្រី​។

 

នៅក្នុង​ពេលថ្លែង​ទៅកាន់ក្រុម​និស្សិត​នៃសកលវិទ្យាល័យ​ Harvard​ កាល​ពីឆ្នាំ២០០៨​ លោក​ស្រី ​Rowling ​រំលឹក​ថា ក្រោយ​ពេល​រៀបការ​បាន​តែ​បន្តិច​ ក៏ត្រូវ​បែក​បាក់​គ្នា​ ហើយ​លោកស្រី​ក៏គ្មាន​ការងារ​ធ្វើ​ ត្រូវ​រស់​នៅចិញ្ចឹម​កូន​តែម្នាក់​ឯងថែម​ទៀត​។ លោក​ស្រីបាន​ចាត់ទុកបរាជ័យ​ដំបូងៗ​ក្នុង​ជីវិត​បែបនេះ​ថា ជាអំណោយ​ទៅវិញ​ព្រោះលោកស្រី​ទទួល​បាននូវ​ចំណេះដឹង​ដ៏​មាន​តម្លៃចំពោះខ្លួន​ឯង​ និងទំនាក់ទំនង​តាមរយៈ​ទុក្ខវេទនា​ទាំងអស់នេះ​៕

 

 

ប្រែសម្រួល៖ វេហា​

 

មតិយោបល់