បច្ចេកវិទ្យា | January 24, 2018 | 2,182

ធ្វើ​ម៉េច​ទើប​ដឹង​ថា គណនី Facebook ​របស់​អ្នក ត្រូវ​គេ​លួច​ប្រើ ឬ​អត់?

 

នៅ​ពេល​គណនី Facebook របស់​យើង​មាន​លក្ខណៈ​ខុស​ប្រក្រតី ដែល​មាន​ដូច​ជា​ការ​បង្ហោះ status ឬ ​រូបភាព ទាំង​ដែលអ្នក​​ជា​ម្ចាស់​គណនី​មិន​បាន​ធ្វើ​ផង​នោះ ឬ​នៅ​មាន​រឿង​ចម្លែក​ផ្សេង​ទៀត​ដូច​ជា ព័ត៌មាន​ផ្ទាល់​ខ្លួន​ត្រូវ​បាន​កែប្រែ ​នោះអ្នក​ប្រាកដ​ជា​សុំ​ជំនួយ​ពី​ក្រុម​ផ្នែក​សុវត្ថិភាព​របស់ Facebook ឬ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​លេខ​សំងាត់​គណនី​នោះ​ជាក់​ជា​មិន​ខាន។

 

ការ​​លួច​ប្រើ​គណនី FB ខ្លះ​​ក្នុង​គោលបំណង​ចង់​ដឹង​ពី សកម្មភាព​ប្រចាំ​ថ្ងៃ ឬ​រឿង​អាថ៌កំបាំង​របស់​យើង​នៅ​ក្នុង FB ហើយ​ខ្លះ​ទៀត​អាច​បង្ក​ជា​​​ភាព​ស្មុគស្មាញ​ផ្សេងៗ ដោយ​កាន់កាប់​ និង​ផ្លាស់ប្ដូរ​លេខ​សម្ងាត់​ ឬ​បង្ហោះ​អ្វី​ផ្ដេសផ្ដាស។ ចុះ​ប្រសិន​​ការ​លួច​ប្រើ មិន​បាន​ធ្វើ​សកម្មភាព​អ្វីខុស​ប្រក្រតី​​សោះនោះ ពោល​ត្រឹមតែ​លួច​បើក​មើល តើ​ប្រិយមិត្ត​អាច​ដឹង​ថា​មាន​គេ​លួច​ប្រើ​តាម​វិធី​ណា?
ទំព័រ​នេះ យើង​សូម​ធ្វើ​ការ​ណែនាំ​ពី​វិធីសាស្ត្រ​ដើម្បី​ពិនិត្យ​មើល ថា​តើ​គណនី Facebook របស់​យើង ត្រូវ​បាន​លួច​ប្រើ ឬ​អត់ ដោយ​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖


១. Log ចូល​ទៅ​គណនី Facebook របស់​អ្នក រួច​ចុច​លើ Account Settings

 

 

២. សូម​ជ្រើសរើស​យក​តាប Security 

 



៣. រក​មើល​ផ្នែក​ Where You're Logged In

 

 


Last accessed៖ គឺ​ជា​ពេល​វេលា​ចុង​ក្រោយ​ដែល​គណនី​របស់​អ្នក Log ចូល
Location៖ គឺ​ជា​ទី​កន្លែង​ដែល​គណនី​របស់​អ្នក Log ចូល
Device Type៖ គឺ​ជា​ប្រភេទ​ឧបករណ៍​របស់​អ្នក Log ចូល


ប្រសិន​ប្រិយមិត្ត​រក​ឃើញ​មាន Device ឬ Location ឬ Last Accessed ដែល​អ្នក​មិន​ស្គាល់​ច្បាស់​ ពោល​គឺ​មិន​បាន​ធ្វើ ខុស​គ្នា​នឹង​ពេលវេលា​ឆែក​ ទីតាំង និង​ប្រភេទ​ឧបករណ៍​បើក FB មិន​ត្រូវ​គ្នា​ នោះ​គណនី​របស់​អ្នក​ប្រហែល​ជា​ត្រូវ​បាន​គេ​លួច​ប្រើ​ហើយ។ ដូច្នេះ​ប្រិយមិត្ត​សូម​ចុច​លើ End Activity ដើម្បី​ផ្ដាច់ Session ហើយ​ដើម្បី​អោយ​កាន់​តែ​ប្រាកដ​ថា Account របស់​អ្នក​សុវត្ថិភាព សូម​ប្រិយមិត្ត​ធ្វើ​ការ​ផ្លាស់ប្ដូរ​លេខ​សំងាត់​គណនី​របស់​អ្នកភ្លាមៗ។



តើ​ប្រិយមិត្ត​មាន​រក​ឃើញ Session ណាមួយ ដែល​អ្នក​មិន​ស្គាល់​ច្បាស់​ដែរ​ឬទេ?

 

ដោយ៖ ឈុន ហួរ

មតិយោបល់