អភិវឌ្ឍចំណេះដឹង | March 01, 2021 | 1,108

ហេតុ​អ្វី​ប្រកួត​ប្រជែង​ជាមួយ​នឹង​ក្រុមហ៊ុន​ធំ​ដែល​មាន​ចំណូល​ច្រើន​គឺ​ជា​រឿ​ងល្អ?

ក្រុមហ៊ុន​ធំ រក​ចំណូល​បាន​ច្រើន​ទំនង​ជា​​រឿង​​លំបាក​សម្រាប់​ក្រុមហ៊ុន​តូចៗ​ត្រូវ​ប្រកួតប្រជែង​ជាមួយ។ ក្រុមហ៊ុន​ធំ​មាន​គ្រប់​យ៉ាង លុយ យីហោ អតិថិជន​ដែល​មាន​ស្រាប់ ប្រព័ន្ធផ្សព្វផ្សាយ ក្រុមផលិត បណ្ដាញចែកចាយ អ្នក​ជំនាញ ព័ត៌មាន​ទីផ្សារ អ្នក​វិភាគ ការិយាល័យ​លក់ លក្ខណៈ​ពិសេស​នៃ​​ផលិតផល រួម​ទាំង​របៀប​ធុរកិច្ច​ដែល​កំពុង​ដំណើរការ។

​អ្វី​ដែល​ក្រុម​អ្នក​ទើប​ចាប់​ផ្ដើម​អាជីវកម្ម​​មាន​គឺ​ គំនិត​យ៉ាង​សាមញ្ញ និង​ការ​ប្រឹង​ដុតដៃ​ដុត​ជើង។

 

 

លោក ដេវីដ បាន​ចាប់​ផ្ដើម Goliath ដោយ​គោលដៅ​ច្បាស់​លាស់ “លំហូ​ប្រាក់​ចំណេញ​គឺ​ជា​​មន្ទីរ​ឃុំឃាំង។ នេះ​ហើយ​គឺ​ជា​ច្រក​មួយ​សម្រាប់​អាជីវកម្ម​តូចៗ​អាច​យក​ឈ្នះ​បាន។ ក្រុមហ៊ុន​ធំ​ដែល​មាន​លំហូ​ប្រាក់​ចំណេញ​ធំ មិន​សម្លឹង​ឃើញ​ការ​ពិត​​ដែល​មាន​ប្រយោជន៍​នៅ​ក្នុង​មុខ​ជំនួញ​តូចៗ​ដែល​ទើប​នឹង​ចាប់​ផ្ដើម​ទេ”

 

ប្រការ​នេះ​មាន​ន័យ​ថា ទីផ្សារ​គឺ​តែង​តែ​ស្រែក​ឃ្លាន​រក​ការ​បង្កើត​ថ្មី។ ការ​ចាប់​ផ្ដើម​អាជីវកម្ម​ថ្មី​ដែល​មាន រចនា​សម្ព័ន្ធ​ចំណាយ​ថ្មី បច្ចេកវិទ្យា​ថ្មី និង​គំនិត​ថ្មី អាច​ប្រកួត​​ជាមួយ​នឹង​ផលិតផល​មាន​គុណ​ភាព​ល្អ​​ក្នុង​តម្លៃ ១/២ ១/៤ ឬ​​សូម្បី​តែ​ ១/១០ ហើយ​ចាប់​ផ្ដើម​ពង្រីក និង​ពង្រឹង​ខ្លួន។

តែ​មាន​រឿង​មួយ​ដែល​គេ​គិត។ ក្រុមហ៊ុន​ធំ​ដែល​រក​ចំណូល​បាន​ច្រើន អាច​ទម្លាក់​តម្លៃ​ដើម្បី​ផ្ដួល​ក្រុមហ៊ុន​តូចៗ​ដែល​ជា​ដៃ​គូ​ប្រកួត​ប្រជែង​ មែន​ទេ?

 

ការ​គិត​នេះ​ខុស​ហើយ ក្រុមហ៊ុន​ធំ​ដែល​រក​ចំណូល​បាន​ច្រើន​គឺ​ជា​ក្រុមហ៊ុន​ដែល​ស្ថិត​នៅ​ចំណុច​កំពូល និង​រីករាយ​ជាមួយ​លំហូ​នៃ​ប្រាក់​ចំណូល។ គោល​ដៅ​នៃ​ក្រុមហ៊ុន​ធំ​គឺ​ ការពារ​លំហូ​ប្រាក់​ចំណូល​តាម​គ្រប់​រូបភាព សូម្បី​តែ​ត្រូវ​បោះបង់​ចោល​នូវ​ការ​បង្កើត​ថ្មី​ក៏​ដោយ។

 

ការ​វាយ​តម្លៃ​ទៅ​លើ​ក្រុមហ៊ុន​នា​ពេល​នេះ​គឺ ផ្អែក​ទៅ​លើ​ការ​បន្ត​រីក​លូតលាស់ ក្នុង​ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ មិន​មែន​ការ​សឹករីករិល​ព្រោះ​តែ​គ្មាន​ការ​បង្កើត​ថ្មី​នោះ​ទេ។

អ្នក​ត្រូវ​ចាំ​ថា ការ​ផ្លាស់​ប្ដូរ​តូច​មួយ​នៅ​ក្នុង​លំហូ​ប្រាក់​ចំណូល អាច​ធ្វើ​អោយ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ធំ​នៅ​ក្នុង​ការ​រក​ប្រាក់​ចំណេញ។ ពាណិជ្ជកម្ម​ដែល​​រក​បាន​ប្រាក់​ចំណេញ​២០% គឺ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ល្អ។ ប្រសិន​បើ​ពួក​គេ​ត្រូវ​ទម្លាក់​តម្លៃ​២០% ​អ្នក​អាច​គិត​ដល់​ខ្ទង់​នៃ​ប្រាក់​ចំណេញ​របស់​ពួក​គេ​ហើយ។ ដូច្នេះ​ប្រសិន​បើ​អាជីវកម្ម​ថ្មី ទម្លាក់​តម្លៃ​៥០ ឬ​៨០​ភាគរយ ក្រុមហ៊ុន​ធំ​មិន​អាច​ដេញ​តាម​ទេ។ តាម​ពិត​ទៅ ក្រុម​ហ៊ុន​ធំ ទម្លាក់​តម្លៃ​ត្រឹម​តែ​១០% ក៏​ជា​រឿង​លំបាក​ណាស់​ទៅ​ហើយ។

 

ប៉ុន្តែ​រឿង​មួយ​ដែល​ត្រូវ​តែ​ប្រយ័ត្ន ហើយ​អ្នក​ត្រូវ​តែ​ដឹង។ អ្វី​ទាំង​អស់​នេះ​គឺ​ត្រូវ​សម្រាប់​អ្នក​ចូលប្រកួត ឬ​វាយ​ប្រហារ​តែ​ជាមួយ​បណ្ដាញ​ផលិតផល​ណា​ដែល​កំពុង​តែ​រក​ចំណូល​បាន​ខ្ពស់។

ប្រសិន​បើ​អ្នក​ប្រកួត​ជាមួយ​ផលិតផល​ដែល​រក​ចំណូល​បាន​ទាប ឬ​កំពុង​ខាត ស្ថានភាព​នឹង​បញ្ច្រាស​ពី​នេះ។ ក្រុមហ៊ុន​ធំ ដែល​រក​ចំណូល​បាន​ច្រើន ភាគ​ច្រើន​ពួក​គេ​មាន​បណ្ដាញ​ផលិតផល ឬ​ជំនួញ​ដទៃ​ទៀត​ដែល​រក​ចំណូល​មិន​បាន ពេល​ខ្លះ​ជា​ជំនួញ​ដែល​កំពុង​ខាត​បង់​ច្រើន។

 

ពួក​គេ​ប្រើ​បណ្ដាញ​ផលិតផល ឬ​ជំនួញ​ដែល​កំពុង​រក​ចំណូល​បាន​ច្រើន​ទៅ​ផ្គត់ផ្គង់​ជំនួញ​ដែល​កំពុង​ខាតបង់។ ឧទាហរណ៍៖ ម៉ាស៊ីន​រុករក​របស់​ google ដែល​រក​ចំណូល​បាន​ច្រើន ផ្គត់ផ្គង់​​ហិរញ្ញវត្ថុ​ដល់ Gmail ។ ជំនួញ​លក់​រាយ​របស់ Amazon ផ្គត់ផ្គង់ AWS ហើយ​ឥឡូវ​នេះ AWS រក​ចំណូល​បាន​១០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ជាមួយ​នឹង​ចំណូល​២០% ហើយ​វា​កំពុង​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​គំរោង​ផ្សេងៗ​ទៀត។

 

ការ​ប្រកួតប្រជែង ឬ​វាយប្រហារ​ទៅ​លើ​ជំនួញ​របស់​ក្រុមហ៊ុន​ធំ​ដែល​កំពុង​ខាត​បង់​គឺ​ជា​យុទ្ធសាស្ត្រ​ដ៏​អាក្រក់ ព្រោះ​ពួក​គេ​អាច​ប្រើ​គ្រប់​ឥទ្ធិពល​ដើម្បី​ទប់ទល់​នឹង​អ្នក ហើយ​ថែម​ទាំង​មិន​ខ្វល់​ពី​ការ​ចំណាយ​ដើម្បី​តម្រង់​ទិស​ជំនួញ​នោះ​ទៀត​ផង។

 

នោះ​គឺ​ជា​​ដៃ​គូ​ប្រកួត​ប្រជែង​ដ៏​គួរ​អោយ​ខ្លាច ពួក​គេ​មាន​ធនធាន​ច្រើន ហើយ​មិន​មាន​អ្វី​ត្រូ​វ​ខាត​បង់​សម្រាប់​ពួក​គេ​ទេ។

ដូច្នេះ​ ការ​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ធំ​ដែល​កំពុង​រក​ចំណូល​បាន​ច្រើន​ គឺ​ជា​រឿង​ដ៏​វៃ​ឆ្នាត​បំផុត​ដែល​អ្នក​អាច​ធ្វើ​បាន។ គ្រាន់​តែ​ត្រូវ​ប្រាកដ​​ថា អ្នក​កំពុង​វាយ​ប្រហារ​ពួក​គេ​នៅ​ចំ​កន្លែង​ខ្លាញ់ មិន​មែន​នៅ​កន្លែង​ដែល​ពួក​គេ​អាច​វាយ​អ្នក​វិញ​តាម​វិធី​ដែល​អ្នក​ប្រើ​នោះ​ទេ៕

 

ប្រែសម្រួល​៖ សិដ្ឋ

ប្រភព៖ Forbes

 

មតិយោបល់