March 04, 2016 | 1,124,058

ចង់​បបួល​ប្រិយមិត្ត​ទៅ​លេង​កោះរុង​ ទើប​ដឹង​ថា​វា​ស្អាត​យ៉ាង​ណា​

កោះរូង ឬ កោះរុង មានប្រវត្តិជាយូរណាស់មកហើយ ដែលសព្វថ្ងៃ ប្រជាពលរដ្ឋ​រស់នៅលើកោះនេះហៅតៗគ្នាថា កោះរុង។

ភូមិសាស្ត្រកោះរុងមានផ្ទៃក្រឡា ៧៨​គីឡូម៉ែត្រ​ការ៉េ​ ហើយមានឆ្នេរខ្សាច់សក្បុស ខណៈ​ទឹកសមុទ្រខៀវថ្លាប្រវែង១០គម។ កោះរុងស្ថិតនៅចំងាយ ២៥គម ពីឆ្នេរក្រុងព្រះសីហនុ នៅក្នុងឈូងសមុទ្រថៃ។ កោះ​ដ៏​ស្រស់​បំព្រង​នេះ​សម្បូរដោយកូនភ្នំតូចៗ​ដែលមានកំពស់រហូតដល់ ១៣០ម ពីកំពស់ទឹកសមុទ្រ ហើយមានធម្មជាតិព្រៃ​​​ព្រឹក្សាពណ៌​បៃតងស្រងាត់បំព្រង រួមនិងខ្យល់សមុទ្របរិសុទ្ធ គួរអោយចង់ទៅលំហែកំសាន្ត ឬ រស់នៅ។

 

 

និយាយរួម សម្រស់ដ៏ស្រស់ញញឹមធម្មជាតិរបស់កោះរុង ធ្វើអោយ​ទីដ្ឋាន​នេះ​ក្លាយ​ជាស្ថានសួគ៌​លើ​ដី​ដ៏សប្បាយរីករាយ​សម្រាប់​អារម្មណ៍​ និងផ្លូវចិត្ត ការលំហែរកាយ និង ជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតប្រណិតគួរអោយបេតី​។

ដើម្បីធ្វើដំណើរទៅកោះរុង លោកអ្នកត្រូវឆ្លងតាមកាណូត ដែលមានសេវាចម្លងពីឆ្នេរក្រុងព្រះសីហនុ។ សេវាទូកចម្លងទំាងនោះមានតារាងពេលវេលាកំណត់ ហើយមានតម្លៃសំបុត្រ ២០ដុល្លា សំរាប់ទៅមក (two ways) ។ ចំណែកទូកដឹកអ្នកដំណើរមាន២ប្រភេទ គឺទូកល្បឿនលឿន ដែលប្រើរយៈ​ពេលតែ ៤៥នាទី  និងទូកម្យ៉ាងទៀតត្រូវប្រើពេលប្រហែល២ម៉ោង។

ពេលទៅដល់កោះភ្លាម លោកអ្នកគួរប្រញាប់ប្រញាល់ យកសំបុត្រសេវាទូកចម្លងទៅបោះត្រាកក់ពេលវេលាសំរាប់មកវិញអោយបាន​​៣ម៉ោង មុនម៉ោងចេញដំណើរមកវិញ។​ បើមិនដូច្នោះ​ទេ លោកអ្នកនឹងខកខានដំណើរ។

 

ចំណែកផ្ទះសំណាក់មានសម្បូរគួរសមដែរ តែបើល្អ គួរតែលៃលកកក់មុន ដើម្បីជៀសវាងការរំខានចិត្តក្នុងពេលធ្វើដំណើរកំសាន្ត។ ផ្ទះសំណាក់មានតម្លៃ ពី ១៥​ទៅ ៥០ដុល្លា ក្នុង ១យប់ សំរាប់ ២នាក់។

ចំពោះ ម្ហូបអាហារវិញ គឺសម្បូរបែបគូរសម ហើយតម្លៃសមរម្យ គឺមិន ថ្លៃ និង​មិនថោក អាចទទួលយកបានដូចនៅលើដីគោគដែរ។

 

ដោយបរិដ្ថានបរិសុទ្ធ ខ្យល់សមុទ្រត្រជាក់ វាលខ្សាច់សដូចសំឡី និង ទឹកសមុទ្រខៀវថ្លា បាន​ទាក់ទាញ​ទេសចរ​រយពាន់នាក់ជា​រៀង​រាល់ថ្ងៃ​  ពិសេស ទេស្សចរណ៍​បរទេសភាគច្រើនបានទៅសំដិលប្រាណលើឆ្នេរកោះស្ថានសួគ៌ និងងូតទឹកបរិសុទ្ធដ៏ខៀវថ្លានេះ៕

 

អត្ថបទ និង រូបភាព៖   ប៊ុណ្ណា លាង

មតិយោបល់