February 08, 2016 | 13,174

ដឹ​ភ្នំ​ពេញ​ថាមស៍​ ផ្ដិត​យក​រូប​ភាព​ពី​ក្រុង​បាង​កក​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន

នេះ​ជា​ថ្ងៃ​ទី​មួយ​ហើយ​សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន ក្រុម​ការងារ​បស់​ The Phnom Penh Times ដែល​បាន​ចុះ​ទៅ​បំពេញ​ការងារ​នៅ​ទីក្រុង​បាង​កក​បាន​ផ្ដិត​យក​រូប​ភាព​មួយ​ចំនួន​ពី​សកម្មភាព​របស់​ពលរដ្ឋ​ថៃ​ដែល​ចូល​រួម​អបអរ​ពិធី​បុណ្យ​នេះ។

មិនថាតែនៅទីក្រុងភ្នំពេញទេ ដែលប្រជាពលរដ្ផមានដើមកំណើតចិន ឬ​កាត់​ខ្សែស្រឡាយ​ចិន​ បាន​ចូល​រួម​អបអរសាទរ ទិវាបុណ្យចូលឆ្នំាចិននេះ។ នៅទីក្រុងផ្សេងៗទៀតក្នុងបណ្ដាប្រទេសដែលមានប្រជាជនដើមកំណើតចិនរស់នៅសន្ធឹកសន្ធប់​ ក៏បាន​រៀបចំ​តុបតែង​ផ្ទះ​សម្បែង​ជា​ដើម​​ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​នេះ​ដែរ​។

លោក​ ប៊ុណ្ណា លាង ​ដែល​កំពុង​បំពេញ​បេសកកម្ម​​នៅ​ទីក្រុង​បាងកក​បាន​ឆ្លៀត​ពេល​ផ្ដិត​យក​រូបភាព​ខ្លះៗ​ពី​សកម្មភាព​របស់​ពលរដ្ឋ​ថៃ​ដែល​រៀបចំ​​អបអរ​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន។

រូប​ភាព​នេះ​ត្រូវ​បាន​ថត​នៅ​នៅទីក្រុងចិន ឬ សង្កាត់ចិន (China Town) នៅក្នុងទីក្រុងបាងកក (ប្រទេស ថៃ)។

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ប្រពៃណី​ចិន​នេះ​​សូម​​បង​ប្អូន​ ទាំងអស់គ្នា​ជួប​តែ​ព​រជ័យបវរ ទទួល​បាន​ក្ដី​សុខ​គ្រប់​ការ​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ និង​រក​ទទួលទាន​មាន​បាន​ក្នុង​ឆ្នាំ​២០១៦​នេះ​៕

 រូបភាព៖ ប៊ុណ្ណា លាង

ទូរស័ព្ទ៖ 016252929

មតិយោបល់