ការវិនិយោគក្នុងអចលនវត្ថុអាចមានទាំងផលចំណេញខ្ពស់និងនាំឱ្យអ្នកពេញចិត្តកាន់តែខ្លាំង។ ទោះជាយ៉ាងណា ការវិនិយោគទាំងអស់ត្រូវប្រឈមនឹងហានីភ័យយ៉ាងច្រើនទាំងក្នុងរយៈពេលខ្លីនិងរយៈពេលវែង។ មុនពេលប្រឡូកចូលក្នុងវិស័យមួយនេះ អ្នកគួរពិចារណាមើលថាតើកត្តាទាំងអស់ខាងក្រោមនេះស្ថិតនៅក្នុងកម្រិតមួយដែលអ្នកអាចដោះស្រាយបានឬទេ៖
១/ តម្លៃកំពុងតែឡើងខ្ពស់
នៅក្នុងឆ្នាំ២០២០ តម្លៃផ្ទះធ្លាក់ចុះដោយសារវិបត្តិកូវីដ១៩ដែលជះឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ច។ ប៉ុន្តែបើគិតត្រឡប់ទៅក្រោយវិញ ពេលនោះប្រហែលជាឱកាសល្អក្នុងការបោះជំហានចូលទីផ្សារ។ ទោះជាយ៉ាងណា ចាប់ពីពេលនោះមក តម្លៃផ្ទះស្ទុះឡើងខ្លាំង។ បើអ្នកជាមនុស្សដែលជឿថាតម្លៃអចលនវត្ថុនឹងធ្លាក់ចុះវិញនៅពេលដែលវាឡើងដល់កម្រិត ប្រហែលអ្នកត្រូវរង់ចាំបន្តិចទៀត។
២/ អតិផរណាអាចនឹងកើតមាន
ក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ រដ្ឋាភិបាលជុំវិញពិភពលោកបានបញ្ចេញលុយច្រើនទៅក្នុងសេដ្ឋកិច្ច។ សេដ្ឋវិទូជាច្រើនយល់ថាមូលធនយ៉ាងច្រើនលើសលប់ដែលហូរចូលក្នុងសេដ្ឋកិច្ចនេះនឹងបង្កឱ្យមានអតិផរណា។ គួបផ្សំជាមួយនឹងសន្ទុះចិត្តចង់ចំណាយរបស់អ្នកប្រើប្រាស់ក្នុងពេលដែលវិបត្តិកូវីដថមថយចុះទៅវិញ មនុស្សខ្លះយល់ថាអតិផរណានឹងមានក្នុងកម្រិតខ្ពស់។
៣/ អចលនវត្ថុមិនមែនជាលុយរហ័សទេ
បើទោះជាអចលនវត្ថុអាចផ្តល់ផលចំណេញរឹងមាំនិងយូរអង្វែង ក៏វាជាការវិនិយោគដែលមិនងាយនឹងផ្លាស់ប្តូរបានឆាប់ទេ។ អចលនវត្ថុតម្រូវឱ្យមានច្រើនសប្តាហ៍ដើម្បីដោះដូរម្ចាស់កម្មសិទ្ធិ។ បើអ្នកត្រូវការលុយបន្ទាន់ដែលត្រូវទាញយកពីអចលនវត្ថុ ប្រហែលអ្នកត្រូវបញ្ចុះតម្លៃលក់ឱ្យទាបដែលនាំទៅផលចំណេញតិចឬខាតតែម្តង។ ហេតុដូច្នេះហើយ អចលនវត្ថុមិនមែនជាជម្រើសល្អក្នុងការវិនិយោគរយៈពេលខ្លីទេ។
៤/ អចលនវត្ថុត្រូវការចំណាយបន្ថែម
ការទិញអចលនវត្ថុមិនមែនជាកិច្ចការងាយស្រួលនិងចប់សព្វគ្រប់នៅត្រឹមការព្រមព្រៀងតម្លៃនិងការប្រគល់លុយឱ្យនោះទេ។ នៅមានចំណាយបន្ថែមជាច្រើនទៀតទាក់ទងនឹងប្រតិបត្តិការអចលនវត្ថុដែលធ្វើឱ្យពិបាកទទួលបានផលចំណេញណាស់ក្នុងរយៈពេលខ្លី។ ជាក់ស្តែង បន្ថែមពីលើតម្លៃផ្ទះ នៅមានថ្លៃសេវាកម្ម ថ្លៃធានារ៉ាប់រង ថ្លៃពន្ធ និងថ្លៃកាត់ប្លង់ជាដើមដែលអ្នកត្រូវបូកបញ្ចូល។ បើនិយាយជារួម អ្នកត្រូវមានលុយបម្រុងទុកប្រហែល៥%ពីលើថ្លៃអចលនវត្ថុដែលអ្នកទិញ។
៥/ ផលចំណេញអាស្រ័យលើទីផ្សារ
បើទោះជាផលចំណេញក្នុងសេដ្ឋកិច្ចទាំងអស់មានទំនាក់ទំនងគ្នាជាសកល ក៏ផលចំណេញក្នុងវិស័យអចលនវត្ថុអាស្រ័យលើទីផ្សារជាក់ស្តែងដែរ។ កត្តាសំខាន់បំផុតនៅក្នុងវិស័យអចលនវត្ថុគឺទីតាំង។ បើអ្នកជាវិនិយោគិន អ្នកមិនបាច់មើលអ្វីផ្សេងក្រៅពីទីតាំងទេ។ អ្នកមិនអាចត្រឹមតែដើរទិញអចលនវត្ថុនៅកន្លែងណាមួយទៅតាមការនឹកឃើញ ហើយរំពឹងថានឹងទទួលបានផលចំណេញនោះទេ។ នៅក្នុងទីតាំងមានបង្កប់កត្តាជាច្រើនតាំងពីចំនួនមនុស្សរស់នៅ សុវត្ថិភាព និងសកម្មភាពពាណិជ្ជកម្ម សុទ្ធតែមានឥទ្ធិពលលើតម្លៃអចលនវត្ថុ។
៦/ ការវិនិយោគលើអចលនវត្ថុតម្រូវឱ្យមានការងារច្រើន
បើអ្នកចង់វិនិយោគក្នុងអចលនវត្ថុដើម្បីទទួលបានប្រាក់ចំណូលពីការជួល អ្នកគួរតែដឹងថាការអនុវត្តជាក់ស្តែងមិនងាយស្រួលប៉ុន្មានទេ។ បើអ្នកអាចជួលអចលនវត្ថុបានកាន់តែច្រើន អ្នកនឹងអាចទទួលបានផលចំណេញកាន់តែខ្ពស់ដែរ។ ប៉ុន្តែដំណើការទាំងស្រុងតម្រូវឱ្យអ្នកធ្វើការច្រើន គឺអ្នកត្រូវស្វែងរកអតិថិជន អ្នកត្រូវជួលជុល អ្នកត្រូវដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងក្នុងការស្នាក់នៅ និងការងារជាច្រើនទៀតទាំងយប់ទាំងថ្ងៃ។
ប្រែសម្រួល៖ វេហា
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Health & beauty