ការលក់ផ្ទះប្រហែលត្រូវស៊ីទាំងពេលវេលានិងអារម្មណ៍លើសពីការគិតទុក ជាពិសេសប្រសិនបើអ្នកមិនធ្លាប់ធ្វើពីមុនមកទេ។ ពេលខ្លះ បទពិសោធន៍នេះប្រៀបដូចជាការបំពានជីវិតឯកជនរបស់អ្នកពីព្រោះមនុស្សចម្លែកនឹងមកមើលផ្ទះរបស់អ្នក ហើយដើរបើកមើលគ្រប់កន្លុកកន្លៀត។ ពេលខ្លះទៀតគេនឹងរិះគន់កន្លែងនេះឬកន្លែងនោះ ហើយកាន់តែអាក្រក់ជាងនេះទៅទៀត គឺគេនឹងផ្តល់ជូនតម្លៃទាបជាងការគិត ឬតម្លៃពិតរបស់ផ្ទះអ្នកទៅទៀត។
ដោយសារមិនមានបទពិសោធន៍និងត្រូវជួបបញ្ហាស្មុគស្មាញផ្លូវអារម្មណ៍ច្រើន អ្នកលក់កផ្ទះលើកដំបូងងាយនឹងបង្កើកកំហុសច្រើនណាស់។ ទោះជាយ៉ាងណា បើដឹងក្បួនខ្លះជាមុន អ្នកអាចនឹងអាចជៀសផុតពីកំហុសទូទៅមួយចំនួនហើយធ្វើជាម្ចាស់ការលើដំណើរលក់បានយ៉ាងប្រសើរ៖
១/ ប្រើមនោសញ្ចេតនាជ្រុល
ការលក់ផ្ទះងាយនឹងលក់ក្នុងមនោសញ្ចេតនាណាស់។ អ្នកចំណាយពេលនិងការប្រឹងប្រែងច្រើនដើម្បីមានផ្ទះនេះ និងសន្សំគ្រឿងសង្ហារិមម្តងបន្តិចៗ ដែលបង្កើតបានជាអនុស្សាវរីយ៍ជាច្រើន។ មនុស្សទូទៅពិបាកគ្រប់គ្រងអារម្មណ៍ណាស់នៅពេលគេលក់ផ្ទះដែលធ្លាប់រស់នៅយូរមកហើយ។
អ្នកគិតថាមិនអាចធ្វើបានទេមែនទេ? មិនមែនដូច្នេះទេ។ នៅពេលអ្នកសម្រេចចិត្តលក់ផ្ទះ សូមចាប់ផ្តើមគិតថាខ្លួនឯងជាអ្នករកស៊ីនិងអ្នកលក់ មិនមែនជាម្ចាស់ផ្ទះទេ។ តាមរយៈការមើលប្រតិបត្តិការទាំងមូលដោយដកគម្លាតមនោសញ្ចេតនាចេញ។ ហើយក៏គួរព្យាយាមអារម្មណ៍ដែលអ្នកមាននៅពេលដើរទិញផ្ទះដែរ។
២/ ជួលឬមិនជួលភ្នាក់ងារ
បើទោះជាភ្នាក់ងារអចលនវត្ថុទាមទារកម្រៃជើងសារខ្ពស់ ក៏ការលក់ផ្ទះដោយខ្លួនឯងមិនមែនជាគំនិតល្អប៉ុន្មានទេ ជាពិសេសប្រសិនបើអ្នកមិនធ្លាប់ធ្វើកិច្ចការនេះពីមុនមក។ ប៉ុន្តែតើមានអ្វីចំណេញខ្លះបើអ្នកជួលភ្នាក់ងារ?
ភ្នាក់ងារល្អជាទូទៅតែងតែគិតផលប្រយោជន៍របស់អ្នកជានិច្ច។ គេនឹងជួយអ្នកកំណត់តម្លៃសមរម្យនិងមានលក្ខណៈប្រកួតប្រជែង ដោយបង្កើនល្បឿនលក់បានកាន់តែឆាប់។ ភ្នាក់ងារក៏អាចជួយកាត់បន្ថយការពាក់ព័ន្ធអារម្មណ៍ក្នុងទំនាក់ទំនងជាមួយអ្នកទិញដែរ និងជួយជម្រុះមនុស្សដែលគ្រាន់តែចង់ដើរមើល ប៉ុន្តែមិនចង់ទិញ។
៣/ កំណត់តម្លៃដែលមិនប្រាកដនិយម
ទោះបីអ្នកធ្វើការជាមួយភ្នាក់ងារឬធ្វើការតែម្នាក់ឯង ការកំណត់តម្លៃត្រឹមត្រូវជាគន្លឹះមិនអាចខ្វះបាន។ តើអ្នកចងចាំការវិភាគទីផ្សារប្រៀបធៀបដែលអ្នកនិងភ្នាក់ងាររបស់អ្នកធ្វើនៅពេលទិញផ្ទះនេះដើម្បីចរចាតម្លៃឱ្យបានសមរម្យទេ? អ្នកទិញនឹងធ្វើបែបនេះដែរ ដូច្នេះក្នុងនាមជាអ្នកលក់ អ្នកត្រូវដើរឱ្យបានមុនគេមួយជំហាន។
ប្រហែលអ្នកគិតថាផ្ទះរបស់អ្នកមានតម្លៃខ្ពស់ជាងនេះ ប៉ុន្តែសូមចងចាំថាការកំណត់តម្លៃដែលមានភាពប្រាកដនិយមត្រូវផ្អែកលើការប្រៀបធៀបផ្ទះផ្សេងទៀតនៅក្នុងតំបន់។
៤/ លាក់បាំងបញ្ហាធំនៅក្នុងផ្ទះ
តើអ្នកគិតថាអាចរួចខ្លួនពីបញ្ហាធំដែលអ្នកលាក់បាំងនៅក្នុងផ្ទះមែនទេ? បញ្ហាទាំងអស់នឹងបង្ហាញខ្លួននៅពេលអ្នកទិញជួលមនុស្សជំនាញដើរពិនិត្យមើល។ អ្នកមានជម្រើសបីក្នុងការដោះស្រាយបញ្ហា គឺត្រូវដោះស្រាយបញ្ហាជាមុន ដាក់តម្លៃលក់ទាបជាងទីផ្សារដោយសារបញ្ហានោះ ឬដាក់លក់ក្នុងតម្លៃធម្មតាហើយប្រាប់អ្នកទិញថាអ្នកនឹងរៀបចំជួសជុលជូនគេ។
សូមចងចាំថា បើអ្នកមិនបានដោះស្រាយបញ្ហាជាមុនទេ អ្នកនឹងធ្វើឱ្យអ្នកទិញត្រឹមត្រូវមួយចំនួនគេចចេញ។ ការជួលឱ្យអ្នកជំនាញមកពិនិត្យមើលផ្ទះរបស់អ្នកជាគំនិតល្អបើអ្នកចង់ជៀសផុតពីភាពភ្ញាក់ផ្អើលក្រោយពេលចុះកិច្ចសន្យាលក់ដូររួចហើយ។
ប្រែសម្រួល៖ វេហា
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Health & beauty