អចលនទ្រព្យ | January 21, 2022 | 322

គន្លឹះពីអ្នកជំនាញក្នុងការទិញផ្ទះដោយមិនសូវមានកង្វល់

ទោះបីអ្នកកំពុងតែលក់ឬទិញផ្ទះ ក៏កិច្ចការក្នុងវិស័យអចលនវត្ថុជារឿងស្មុញស្មាញដែរ ជាពិសេសមនុស្សដែលទើបតែធ្វើជាលើកទីមួយ។ ទោះជាយ៉ាងណា ការទទួលបានព័ត៌មានត្រឹមត្រូវអាចជួយអ្នកយ៉ាងច្រើនក្នុងដំណើរចរចានិងជំហានដែលត្រូវអនុវត្ត។ ស្គាល់គន្លឹះទាំងនេះដើម្បីទិញផ្ទះឱ្យអ្នកជំនាញ៖ 

 

 

១/ ត្រៀមលុយបម្រុងទុកសម្រាប់កក់

ការកក់មុនជាទូទៅស្មើនឹង២០%នៃតម្លៃផ្ទះដែលដាក់លក់។ ប្រហែលអ្នកអាចនឹងចរចាសុំកក់ទៀបជាងនេះ ប៉ុន្តែភាគីធនាគារប្រហែលតម្រូវឱ្យអ្នកទិញការធានារ៉ាបរងបន្ថែមទៀត។ ការធានារ៉ាប់រងនេះជួយការពារអ្នកផ្តល់កម្ចីក្នុងករណីកូនបំណុលមិនអាចសងបាន។ ដូច្នេះហើយ ជម្រើសដែលវៃឆ្លាតគឺអ្នកគួរសន្សំលុយល្មមគ្រប់សម្រាប់កក់តាមតម្រូវការជាក់ស្តែងនៃកិច្ចសន្យាទិញលក់។ 

 

២/ កុំភ្លេចតម្លៃសរុបក្រោយពេលទិញផ្ទះ

ការទិញផ្ទះតម្រូវឱ្យមានចំណាយច្រើនដំណាក់កាលដែលមិនងាយស្រួលទេចំពោះអ្នកមិនធ្លាប់មានបទពិសោធន៍ ជាពិសេសតម្លៃសរុប។ តម្លៃសរុបអាចបញ្ចូលទាំងការទិញការធានារ៉ាប់រង ការវាយតម្លៃ និងចំណាយពាក់ព័ន្ធផ្សេងទៀតដែលអាចនឹងបន្ថែមប្រហែល២%ទៅ៥%ទៀតពីលើតម្លៃផ្ទះ។ អ្នកត្រូវចងចាំជានិច្ចតម្លៃសរុបនេះនៅពេលចរចាឬគណនាថវិកាដើម្បីទិញផ្ទះ បើមិនដូច្នេះទេ អ្នកនឹងត្រូវខ្វល់ខ្វាយច្រើនមិនខាន។ 

 

៣/ ស្វែងរកជំនួយពីភ្នាក់ងារអ្នកទិញ

ប្រហែលអ្នកគិតថាអ្នកនឹងសន្សំបានលុយខ្លះលើកម្រៃជើងសាតាមរយៈការធ្វើកិច្ចការគ្រប់យ៉ាងដោយខ្លួនឯងពេលទិញផ្ទះ។ ប៉ុន្តែភ្នាក់ងារអចលនវត្ថុដែលមានបទពិសោធន៍អាចជួយអ្នកបានច្រើនណាស់គឺសន្សំទាំងពេលវេលានិងលុយកាក់។ ភ្នាក់ងារអចលនវត្ថុអាចជួយអ្នកក្នុងការស្វែងរកផ្ទះ ជួយចរចាតម្លៃ និងជួយធានាថាកិច្ចសន្យាទិញលក់ និងលិខិតស្នាមផ្សេងទៀតមានលក្ខណៈផ្លូវការនិងមិនមានអ្វីខ្វះខាត។ 

 

៤/ គិតបញ្ចូលចំណាយបន្ថែមពេលទិញផ្ទះ

ពេលទិញផ្ទះបានហើយ ប្រហែលអ្នកចង់បន្ថែមគ្រឿងសង្ហារិមឬកែលម្អទៅតាមការចូលចិត្តរបស់អ្នក។ ដូច្នេះហើយ អ្នកត្រូវត្រៀមលុយខ្លះបន្ថែមទៀតសម្រាប់បម្រុងពីលើការគណនាតម្លៃផ្ទះនេះ។ ការកែលម្អខ្លះអាចនឹងត្រូវការចំណាយខ្ពស់ជាងការរំពឹងទុករបស់អ្នកទៅទៀត។ តុ ទូ កម្រាល ការលាបថ្នាំពណ៌ និងការកែច្នៃផ្សេងៗទៀតសុទ្ធតែជារឿងដែលអ្នកត្រូវគិតបញ្ចូលក្នុងចំណាយបន្ថែមលើការទិញផ្ទះ។ 

 

៥/ ជ្រើសរើសទីតាំងយ៉ាងប្រុងប្រយ័ត្ន

ទីតាំងមានទំនាក់ទំនងជាមួយអ្វីៗទាំងអស់ក្នុងការរស់នៅរបស់អ្នក។ តំបន់ដែលអ្នកទិញផ្ទះនឹងមានឥទ្ធិពលើបទពិសោធន៍រស់នៅរាល់ថ្ងៃរបស់អ្នក ហើយវាគួរតែត្រូវចិត្តនិងរបៀបរបបរស់នៅរបស់អ្នកដែរ។ សូមគិតដល់ប្រព័ន្ធសាលារៀន ឧទ្យានសាធារណៈ កន្លែងចតយានយន្ត សន្តិសុខនិងសុវត្ថិភាព ការចេញចូលផ្សារឬកន្លែងកម្សាន្តផ្សេងទៀត។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់