បើទោះជាមនុស្សគ្រប់គ្នាអាចក្លាយជាវិនិយោគិនអចលនវត្ថុ ក៏មានកិច្ចការមួយចំនួនដែលបែងចែកវិនិយោគិនដែលប្រឹងប្រែងបានត្រឹមតែមួយរស់និងវិនិយោគិនដែលរីកចម្រើនដែរ។ គ្មាននរណាម្នាក់ចេះគ្រប់រឿងអំពីការវិនិយោគអចលនវត្ថុនោះទេ។ ហេតុដូច្នេះហើយបានជាវិនិយោគិនអចលនវត្ថុជោគជ័យមិនដែលឈប់រៀន។ គេក៏ដឹងទៀតថាពេលណាដែលគេត្រូវការជំនួយ។
ដើម្បីអនុវត្តយុទ្ធសាស្រ្តវិនិយោគអចលនវត្ថុរបស់អ្នកដោយជោគជ័យ អ្នកដឹងគន្លឹះទាំងនេះ៖
១/ ការវិនិយោគអចលនវត្ថុល្អមានន័យថាជាការផ្តោតលើតំបន់ដែលទើបតែស្ទុះ
គន្លឹះវិនិយោគអចលនវត្ថុដែលល្អបំផុតគឺការវិនិយោគនៅក្នុងតំបន់ដែលទើបតែមានសន្ទុះសកម្មភាពសេដ្ឋកិច្ច។ ដូច្នេះហើយ អ្នកត្រូវស្រាវជ្រាវរកកន្លែងដែលផ្តល់សក្តានុពលរីកចម្រើនខ្លាំងបំផុត ក៏ដូចជាកន្លែងដែលផ្តល់អាទិភាពច្រើនសម្រាប់វិនិយោគិន។
២/ គិតដល់រឿងជួលក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុមកធ្វើការជំនួស
គន្លឹះសំខាន់មួយទៀតសម្រាប់វិនិយោគិនអចលនវត្ថុដែលមានកិច្ចការរវល់ច្រើននិងចង់បានចំណេញកាន់តែខ្ពស់ គឺការពិចារណាជួលក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុដែលអាចដោះស្រាយកិច្ចការរាល់ថ្ងៃជំនួសអ្នកបាន។ នៅពេលរកបានក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះនិងអាចទុកចិត្តបានហើយ អ្នកនឹងទទួលបានជំនួយក្នុងការធ្វើទីផ្សារ ការប្រមូលថ្លៃជួល និងការត្រួតពិនិត្យទាំងអស់ដែលចាំបាច់ក្នុងការធានាដល់និរន្តរនិងការរីកចម្រើននៃអាជីវកម្មរបស់អ្នក។
៣/ ពង្រីកការវិនិយោគអចលនវត្ថុរបស់អ្នកទៅច្រើនកន្លែង
ការប្រមូលផ្តុំវិនិយោគលើកន្លែងតែមួយមិនមែនជាយុទ្ធសាស្រ្តល្អបំផុតទេ។ អ្នកត្រូវស្រាវជ្រាវឱ្យបានគ្រប់គ្រាន់និងវិនិយោគនៅកន្លែងផ្សេងៗគ្នាដើម្បីធានាបានថាបើកន្លែងមួយមានសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះ អ្នកនៅតែមានកន្លែងផ្សេងទៀតដែលអាចរំពឹងរីកចម្រើនឬយកការវិនិយោគមកទប់ទល់គ្នាបាន។
៤/ ត្រៀមដើមទុនបម្រុងទុកប្រើពេលចាំបាច់
នៅពេលត្រូវវិនិយោគក្នុងវិស័យអចលនវត្ថុ អ្នកត្រូវមានដើមទុនបម្រុងទុកប្រើពេលចាំបាច់ជានិច្ច។ បើអ្នកមានផ្ទះជួល អ្នកត្រូវតែត្រៀមលុយកាក់ទុកសម្រាប់ចំណាយដែលមិនអាចដឹងមុន។ បញ្ហាតូចនឹងក្លាយទៅជាបញ្ហាធំបើអ្នកខ្វះខាតដើមទុនសម្រាប់ដោះស្រាយបន្ទាន់។
៥/ ជៀសវាងការចាយលុយច្រើនជ្រុលដោយសារតែអារម្មណ៍
គ្រប់ការសម្រេចចិត្តទាំងអស់របស់អ្នកទាក់ទងនឹងអចលនវត្ថុត្រូវតែផ្អែកលើការស្រាវជ្រាវនិងទិន្នន័យជាជាងអារម្មណ៍។ នៅពេលស្រាវជ្រាវ អ្នកត្រូវគិតមើលថាអ្នកចំណាយប៉ុន្មានលើការជួលជុល និងការថែរក្សាមុនពេលដាក់ជួលឱ្យភ្ញៀវ។ បើចំណាយច្រើនខ្ពស់ហួសពីចំណូលដែលអ្នកអាចរំពឹងបាន អ្នកគួរតែរង់ចាំឱកាសផ្សេងទៀត។
៦/ បន្តរៀនកុំឈប់
អ្នកត្រូវតែបន្តរៀនជានិច្ចបើអ្នកចង់ក្លាយជាវិនិយោគិនអចលនវត្ថុជោគជ័យ។ មានរឿងច្បាប់ទម្លាប់ក្នុងស្រុកនិងតំបន់ ចរន្តសេដ្ឋកិច្ច និងព័ត៌មានជាច្រើនទៀតដែលទាក់ទងនឹងការវិនិយោគរបស់អ្នក ហើយសុទ្ធតែជារឿងដែលផ្លាស់ប្តូររហ័ស និងអាចរកបានយ៉ាងងាយស្រួល បើអ្នកមានវិន័យនិងកំណត់ពេលច្បាស់លាស់ដើម្បីរៀន។
ប្រែសម្រួល៖ វេហា
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Health & beauty