ទោះជាអ្នកកំពុងតែចាប់ផ្តើមរៀនរកស៊ីឬក៏ជាមនុស្សដែលធ្លាប់មានជំនាញស្រាប់ហើយក៏ដោយ តើមាននរណាម្នាក់ដែលមិនចង់ក្លាយជាសហគ្រិនទេ? ការធ្វើជាម្ចាស់ពាណិជ្ជកម្មដោយខ្លួនឯងជួយផ្តល់អារម្មណ៍សេរីភាព និងកម្លាំងចិត្តពិសេស គឺអ្នកអាចបង្កើតពាណិជ្ជកម្មមួយ ហើយរង់ចាំមើលវារីកចម្រើន។
សហគ្រិនសម្រេចចិត្តដោយខ្លួនឯង ស្គាល់ទស្សនវិស័យច្នៃប្រឌិត និងបង្កើតទំនាក់ទំនងយូរអង្វែងជាមួយសហគ្រិនផ្សេងទៀត និងអតិថិជន។ បើអ្នកចង់ក្លាយជាសហគ្រិនពិតប្រាកដ មានជំហានមួយចំនួនដែលអ្នកអាចអនុវត្តតាមបាន៖
១/ ស្វែងរកពាណិជ្ជកម្មណាដែលត្រូវនឹងការចូលចិត្តរបស់អ្នក
សហគ្រិនភាពជាពាក្យមួយដែលមានន័យទូលាយណាស់ ហើយអ្នកអាចក្លាយជាសហគ្រិននៅគ្រប់វិស័យទាំងអស់នៃពាណិជ្ជកម្ម។ ទោះជាយ៉ាងណា អ្នកត្រូវជ្រើសរើសវិស័យមួយជាក់លាក់ដើម្បីចាប់ផ្តើម។ ស្វែងរកពាណិជ្ជកម្មណាដែលមិនត្រឹមតែនាំទៅរកជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែជាពាណិជ្ជកម្មដែលអ្នកមានមហិច្ឆតាចង់ធ្វើរាល់ថ្ងៃផង។ សហគ្រិនភាពជាការងារលំបាកណាស់ ដូច្នេះអ្នកត្រូវការផ្តោតចិត្តលើកិច្ចការណាដែលអ្នកស្រឡាញ់ពិតប្រាកដ ទោះជាមិនបានប្រាក់ខែ ឬមិនទទួលបានផលចំណេញភ្លាមៗក៏ដោយ។
២/ កំណត់ឱ្យច្បាស់ថាអ្នកគួរស្វែងរកការអប់រំឬអត់
អ្នកមិនចាំបាច់មានការអប់រំផ្លូវការពីសាលាល្បីឈ្មោះណាមួយដើម្បីក្លាយជាសហគ្រិននោះទេ។ ប៉ុន្តែក៏មិនមែនមានន័យថាអ្នកគួរតែព្រងើយកន្តើយចំពោះការអប់រំទាំងស្រុងដែរ។ បើអ្នកចង់បង្កើតក្រុមហ៊ុនបច្ចេកវិទ្យា បទពិសោធន៍ក្នុងពាណិជ្ជកម្ម ជំនាញក្នុងការបង្កើតកម្មវិធីកុំព្យូទ័រ និងការធ្វើទីផ្សារពិតជាមានតម្លៃណាស់។ ឧស្សាហកម្មមួយចំនួនក៏តម្រូវឱ្យមានការអប់រំច្បាស់លាស់ដែរដូចជាគណនេយ្យឬច្បាប់ជាដើម។
៣/ រៀបចំផែនការពាណិជ្ជកម្មរបស់អ្នក
មុនពេលចាប់ផ្តើមធ្វើពាណិជ្ជកម្ម អ្នកត្រូវមានផែនការពាណិជ្ជកម្មច្បាស់លាស់។ ផែនការពាណិជ្ជកម្មជាការគូសបង្ហាញគោលដៅនិងយុទ្ធសាស្រ្តក្នុងការសម្រេចបានគោលដៅទាំងនោះ។ ផែនការពាណិជ្ជកម្មនេះមានសារៈសំខាន់ណាស់ក្នុងការស្វែងរកវិនិយោគិននិងជាការកំណត់ទុកជាមុនថាពាណិជ្ជកម្មរបស់អ្នកទទួលបានជោគជ័យដោយរបៀបណា។
៤/ ស្វែងរកអតិថិជនគោលដៅ
មិនមែនគ្រប់ពាណិជ្ជកម្មសុទ្ធតែមានភាពទាក់ទាញចំពោះមនុស្សទាំងអស់នោះទេ។ អាយុ ភេទ ប្រាក់ចំណូល និងវប្បធម៌នៃក្រុមអតិថិជនគោលដៅរបស់អ្នកនឹងដើរតួសំខាន់ក្នុងការកំណត់ទីតាំងពាណិជ្ជកម្មរបស់អ្នក។ សិក្សាស្រាវជ្រាវរកមើលក្រុមណាដែលស័ក្តិសមនឹងគំរូពាណិជ្ជកម្មរបស់អ្នក ហើយក្រោយពីដឹងច្បាស់ អ្នកត្រូវផ្តោតការយកចិត្តទុកដាក់ជាពិសេសលើក្រុមនេះ។
៥/ បង្កើតបណ្តាញទំនាក់ទំនង
បើទោះជាការបង្កើតបណ្តាញទំនាក់ទំនងមានសារៈសំខាន់ចំពោះគ្រប់វិស័យ ក៏វាមានសារៈសំខាន់ជាពិសេសសម្រាប់សហគ្រិនដែរ។ ការបង្កើតបណ្តាញទំនាក់ទំនងជារបៀបដែលអ្នកជួបជាមួយមនុស្សដទៃដែលអាចនឹងមានជំនាញត្រូវនឹងពាណិជ្ជកម្មរបស់អ្នក។ អ្នកក៏អាចស្វែងរកវិនិយោគិនដែលមានសក្តានុពលតាមរយៈការបង្កើតបណ្តាញទំនាក់ទំនងនេះដែរដើម្បីជួយពាណិជ្ជកម្មរបស់អ្នកឱ្យបោះជំហានទៅមុខ។
ប្រែសម្រួល៖ វេហា
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Property & Construction
Health & beauty