អចលនទ្រព្យ | January 17, 2022 | 358

ឈ្វេងយល់អំពីការពិតដែលគ្រប់គ្រងទីផ្សារអចលនវត្ថុ

ទោះបីអ្នកកំពុងតែធ្វើការក្នុងទីផ្សារធំឬតូចក៏ដោយ ដរាបណាអ្នកនៅក្នុងវិស័យអចលនវត្ថុ អ្នកត្រូវដឹងច្បាប់ស្នូលទាំងបីដើម្បីអនុវត្តតាម៖

 

 

១/ ច្បាប់តម្រូវការនិងការផ្គត់ផ្គង់

ច្បាប់មួយនេះគ្មានករណីលើកលែងទេ។ ការវាយតម្លៃទីផ្សារ ការរំពឹងរបស់អ្នកលក់និងអ្នកទិញ និងដំណើរឡើងចុះរបស់ទីផ្សារ សុទ្ធតែស្ថិតនៅក្រោមចង្វាក់ផ្គត់ផ្គង់និងតម្រូវការទាំងអស់។ 

 

ការផ្គត់ផ្គង់និងតម្រូវការនេះបណ្តាលឱ្យមានការវាយតម្លៃយ៉ាងរហ័ស គឺនៅពេលអ្នកលក់ផ្ទះទទួលបានការផ្តល់ជូនច្រើន តម្លៃផ្ទះនឹងកើនឡើងខ្ពស់។ ជាលទ្ធផល នៅពេលមានអ្នកទិញច្រើនប្រជែងគ្នា គេហៅថាជាទីផ្សាររបស់អ្នកលក់ គឺតម្លៃស្ថិតនៅលើការកំណត់របស់អ្នកលក់។ ចំណែកនៅពេលដែលមានការដាក់លក់ច្រើនជាងការចង់បាន គេហៅថាជាទីផ្សាររបស់ទិញ គឺតម្លៃស្ថិតនៅលើការផ្តល់ជូនរបស់អ្នកទិញ។ 

 

២/ ច្បាប់ហេតុនិងផល

វិស័យអចលនវត្ថុក៏ស្ថិតនៅក្រោមច្បាប់ហេតុនិងផលដែរ។ បើនិយាយមួយបែបទៀត គឺស្ថានភាពវិជ្ជមាននាំទៅរកលទ្ធផលវិជ្ជមាន ហើយស្ថានភាពអវិជ្ជមានក៏នាំទៅរកលទ្ធផលអវិជ្ជមាន។ ឧទាហរណ៍ការរីកចម្រើននៃសេដ្ឋកិច្ចនាំទៅរកទីផ្សារអចលនវត្ថុដែលមានសន្ទុះខ្លាំង និងការវាយតម្លៃខ្ពស់ ហើយនៅក្នុងស្ថានភាពដែលមនុស្សបាត់បង់ការងារធ្វើនិងសេដ្ឋកិច្ចធ្លាក់ចុះ វិស័យអចលនវត្ថុក៏មិនសូវល្អដែរ។ 

 

៣/ ប្រវត្តិសាស្រ្តជាន់ដាន

នៅក្នុងទីផ្សារណាក៏ដោយ ក៏អ្នកតែងតែមានវដ្ដដែរ។ ដំណាក់កាលនៃការឡើងខ្ពស់ក្នុងវិស័យអចលនវត្ថុតែងតែមានដំណាក់កាលជាប់គាំងនៅរង់ចាំជានិច្ច។ តាមរយៈការប្រមូលចំណេះដឹងអំពីទីផ្សារ អ្នកអាចមើលដឹងរបត់ជាមុន គឺអាចនាំទៅរកប្រយោជន៍ទាំងសម្រាប់ខ្លួនឯងនិងសម្រាប់អតិថិជន។ គេអាចសន្និដ្ឋានជាទូទៅបានថា តម្លៃអចលនវត្ថុមានវដ្តប្រហែល៧ទៅ១០ឆ្នាំ ហើយកត្តាចម្បងគេនៃវដ្តឡើងចុះនេះគឺអត្រាការប្រាក់កម្ចីទិញផ្ទះ និងជម្រើសច្រើនប្រភេទនៃកម្ចី។ 

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់