គំនិតអាជីវកម្ម | January 16, 2022 | 266

ក្បួនប្រែក្លាយពាណិជ្ជកម្មជោគជ័យទៅជាការលក់សាខា

តើអ្នកគិតការពង្រីកពាណិជ្ជកម្មនៅក្នុងពេលបច្ចុប្បន្នេះជាការសម្រេចចិត្តមិនឆ្លាតវៃមែនទេ? ការពង្រីកពាណិជ្ជកម្មនៅក្រោយពេលពិភពលោកទើបតែជួបវិបត្តិធ្ងន់ធ្ងរមិនមែនជារឿងសម្រាប់មនុស្សដែលមានចិត្តទន់ខ្សោយទេ។ ប៉ុន្តែបើធ្វើដោយមានយុទ្ធសាស្រ្តច្បាស់លាស់ វាក៏អាចនាំឱ្យក្រុមហ៊ុនរបស់អ្នកឈានទៅរកកម្រិតកាន់តែខ្ពស់ទៀតដែរ។ 

 

 

គំរូមួយនៃការពង្រីកពាណិជ្ជកម្មដោយជោគជ័យនិងកាត់បន្ថយហានិភ័យចំពោះក្រុមហ៊ុនគឺការបង្កើតសាខា។ តើអ្នកគិតថាការលក់សាខាអាចធ្វើបានតែចំពោះភោជនីយដ្ឋានមែនទេ? មិនមែនបែបនេះទេ។ មានពាណិជ្ជកម្មជាច្រើនដែលរីកចម្រើនសុះសាយខ្លាំងតាមរយៈការលក់សិទ្ធិបើកសាខា។ ការលក់សាខាអាចនាំពាណិជ្ជកម្មរបស់អ្នកទៅក្នុងទីផ្សារថ្មីៗជាមួយនឹងដៃគូដែលមានចំណេះដឹងក្នុងតំបន់ និងធ្វើឱ្យទទួលបានជោគជ័យយ៉ាងងាយស្រួល។ 

 

ទោះជាយ៉ាងណា មានចំណុចសំខាន់មួយចំនួនដែលអ្នកត្រូវគិតគូរឱ្យបានល្អិតល្អន់នៅពេលកំណត់ថាពាណិជ្ជកម្មរបស់អ្នកស័ក្តិសមសម្រាប់គំរូបង្កើតសាខាឬអត់ គឺផលចំណេញពីការវិនិយោគ ប្រតិបត្តិការងាយស្រួល និងការគាំទ្ររឹងមាំ។

 

ដើម្បីបង្កើតសាខានិងលក់បានដោយជោគជ័យ អ្នកត្រូវអនុវត្តតាមជំហានទាំងនេះឱ្យបានត្រឹមត្រូវ៖ 

 

១/ បង្កើតផែនការរីកចម្រើន

អ្នកត្រូវមានផែនការយុទ្ធសាស្រ្តច្បាស់លាស់និងគោលដៅដែលអាចវាស់ស្ទង់បាន។ ការមានផែនការដែលកំណត់ដឹងទីផ្សារគោលដៅសំខាន់ៗ និងបេក្ខភាពសាខាគំរូជាចំណុចសំខាន់។ ដើម្បីបង្កើតផែនការរីកចម្រើន អ្នកត្រូវគិតបែបយុទ្ធសាស្រ្តអំពីការរីកចម្រើន។ ពិចារណាដល់របៀបដែលអ្នកអាចពង្រីកការចូលទៅក្នុងទីផ្សារ។ តើអ្នកអាចលក់ផលិតផលឬសេវាកម្មរបស់អ្នកនៅក្នុងទីផ្សារថ្មីទេ? ត្រង់នេះហើយដែលការលក់សិទ្ធិបើកសាខាអាចចូលមកដើរតួរជាមធ្យោបាយយ៉ាងមានប្រសិទ្ធភាពដើម្បីរីកចម្រើន។ 

 

២/ ស្វែងរកឱកាសដើម្បីធ្វើឱ្យប្រតិបត្តិការងាយស្រួល

ផែនការរីកចម្រើនដែលល្អមានសារៈសំខាន់ចំពោះការពង្រីក។ បើអ្នកកំពុងតែគិតអំពីការរៀបចំបង្កើតសាខាពាណិជ្ជកម្មផ្ទាល់ខ្លួន អ្នកត្រូវសម្លឹងមើលគ្រប់ជ្រុងជ្រោយនៃពាណិជ្ជកម្មនោះ និងស្វែងរកឱកាសដើម្បីធ្វើឱ្យដំណើរការងាយស្រួលដោយមិនបាច់លះបង់ផ្នែកណាដែលធ្វើឱ្យអ្នកជោគជ័យ។ សម្លឹងរកមើលប្រសិទ្ធភាពដែលកាត់បន្ថយថ្លៃដើម និងស្វែងរកក្រុមការងារមានជំនាញត្រឹមត្រូវដើម្បីជួយបង្កើតផែនការពង្រីកយ៉ាងរឹងមាំ។ 

 

៣/ ធានាថាសាខារបស់អ្នកនឹងផ្តល់ប្រយោជន៍ទាំងសងខាន

ការវិនិយោគរួមនៃគំរូពាណិជ្ជកម្មលក់សិទ្ធិបង្កើតសាខាផ្តល់ផលចំណេញដល់ភាគីទាំងសងខាង។ អ្នកលក់សិទ្ធិបង្កើតសាខាទទួលបានដើមទុនចាំបាច់សម្រាប់ការពង្រីកពាណិជ្ជកម្ម ចំណែកអ្នកទិញសិទ្ធិបើកសាខាទទួលបានជំនាញនៃប្រតិបត្តិការក្រុមហ៊ុនដែលធានាដល់ជោគជ័យស្រាប់។ ចំពោះអ្នកទិញសិទ្ធិបើកសាខា កិច្ចព្រមព្រៀងនេះជាការបញ្ជាក់ថាអ្នកមានដៃគូដែលអាចទុកចិត្តបាន និងធ្លាប់អនុវត្តគំរូពាណិជ្ជកម្មដែលទទួលបានផលចំណេញរួចមកហើយ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់