គំនិតអាជីវកម្ម | January 16, 2022 | 286

គន្លឹះចាំបាច់សម្រាប់ពេលបើកអាជីវកម្មភោជនីយដ្ឋាន

ចំពោះមនុស្សជាច្រើននាក់ ការបើកភោជនីយដ្ឋានជាសុបិនមួយ។ ប៉ុន្តែការបើកដំណើរការភោជនីយដ្ឋានមួយដោយជោគជ័យតម្រូវឱ្យមានទាំងគំនិតច្នៃប្រឌិតបង្កើតមុខម្ហូបប្លែកផង និងក្បួនគ្រប់គ្រងហាងឱ្យបានត្រឹមត្រូវផង។ នៅពេលចាប់ផ្តើម អ្នកគួរតែសរសេរផែនការពាណិជ្ជកម្មយ៉ាងសាមញ្ញមួយ។ ផែនការពាណិជ្ជកម្មដែលមានការគិតគូរច្បាស់លាស់នឹងត្រូវបញ្ចូលទាំងគំនិតថ្មី ការវិភាគដល់រឿងប្រកួតប្រជែង ការជ្រើសរើសទីតាំង គម្រោងហិរញ្ញវត្ថុ តម្រូវការសម្ភារៈ និងបញ្ជីមុខម្ហូប។

 

 

ប៉ុន្តែចំណុចទាំងបួនខាងក្រោមនេះជារឿងដែលមិនអាចខ្វះបាន បើអ្នកចង់ប្រឡូកក្នុងវិស័យភោជនីយដ្ឋានបានយូរអង្វែង៖

 

១/ សួរសំណួរឱ្យបានឆាប់ដើម្បីបញ្ជៀសបញ្ហា

តើអ្នកត្រូវបង្កើតរបៀបប្លែកពីគេប្រកបដោយអត្ថន័យដោយរបៀបណា? តើអ្នកត្រៀមខ្លួនប្រឡូកក្នុងវិស័យមួយនេះយូរប៉ុនណា? តើអ្នកស្គាល់ធាតុសំខាន់និងទំនាក់ទំនងចាំបាច់អ្វីខ្លះដើម្បីបើកប្រតិបត្តិការ? 

 

ឧស្សាហកម្មមួយនេះមានការប្រកួតប្រជែងខ្លាំងណាស់ ហើយអ្នកប្រើប្រាស់ក៏មានជម្រើសច្រើនដែរ។ ដូច្នេះហើយ ភាពខុសប្លែកពីគេជាគន្លឹះសំខាន់។ អ្នកត្រូវមានគំនិតច្នៃប្រឌិតច្រើន និងផ្តល់ការបណ្តុះបណ្តាលឱ្យ ព្រមទាំងគ្រប់គ្រងមនុស្សឱ្យមានប្រសិទ្ធភាពខ្ពស់។ ប៉ុន្តែអ្នកត្រូវមានភាពស្មោះត្រង់ចំពោះខ្លួនឯង និងដៃគូពាណិជ្ជកម្មទាំងអស់អំពីសមត្ថភាពរបស់អ្នក។ 

 

២/ ស្គាល់ពាណិជ្ជកម្មឱ្យច្បាស់មុនពេលវិនិយោគលុយកាក់

បទពិសោធន៍បម្រើការនៅក្នុងភោជនីយដ្ឋានមុននឹងចាប់ផ្តើមបង្កើតហាងដោយខ្លួនឯងនឹងផ្តល់ឱកាសឱ្យអ្នកបានបង្កើតជំនាញគ្រប់គ្រងនិងមើលឃើញស្ថានភាពជាក់ស្តែងនៃការងារ។ ចំណុចសំខាន់មួយទៀតដែលត្រូវពិចារណាគឺបច្ចេកវិទ្យាដែលអ្នកត្រូវបញ្ចូលដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងថ្លឹងថ្លែងមើលថាចំណាយលើបច្ចេកវិទ្យានីមួយៗស័ក្តិសមនឹងការវិនិយោគឬអត់។ ក្នុងដំណាក់កាលនេះដែរ អ្នកក៏គួរតែពិចារណាដល់យីហោ និងថែរក្សាអត្តសញ្ញាណពាណិជ្ជកម្មឱ្យបានល្អបំផុត។ 

 

៣/ ចាប់ផ្តើមអនុវត្តផែនការដែលបានត្រៀមទុក

មានមនុស្សជាច្រើនក្នុងឧស្សាហកម្មមួយនេះដែលសុខចិត្តជួយអ្នកចាប់ផ្តើមដំបូងៗ។ បើអ្នកសុខចិត្តរៀន នឹងមានមនុស្សដែលសុខចិត្តបង្រៀនជានិច្ច។ ប៉ុន្តែអ្នកត្រូវតែចងចាំឱ្យច្បាស់ គឺអ្នកនឹងជួបពេលលំបាក ហើយនឹងត្រូវតែជម្នះឆ្លងឱ្យផុត។ បត់បែននៅពេលចាំបាច់ និងបើកចិត្តចាំទទួលយកគំនិតថ្មីដើម្បីអនុវត្តជានិច្ច។ នៅក្នុងពិភពលោកសព្វថ្ងៃនេះ ទ្រព្យសម្បត្តិមិនមែនជាការវាស់ដោយចំនួនលុយដែលអ្នករកបាននោះទេ ប៉ុន្តែអ្នកក៏ត្រូវតែធ្វើជាម្ចាស់នៃពេលវេលារបស់អ្នកដែរ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់