អភិវឌ្ឍចំណេះដឹង | January 14, 2022 | 91

ក្រុមហ៊ុនបរទេសបង្ខំកសិករឲ្យឈប់ធ្វើអាជីវកម្មជម្រុញឲ្យមានការចំណាកស្រុក

កសិករកម្ពុជាបានសម្តែងការព្រួយបារម្ភអំពីការត្រួតត្រារបស់ក្រុមហ៊ុនបរទេសនៅក្នុងភូមិ ស្រុករបស់ពួកគេ ខណៈដែលម្ចាស់ក្រុមហ៊ុននៅតែបន្តគ្រប់គ្រងដីធ្វើស្រែកាន់តែច្រើន ដែលធ្វើឲ្យអ្នកស្រុកពិបាកប្រកបរបរចិញ្ចឹមជីវិត និងបង្កឲ្យមានការធ្វើចំណាកស្រុក។

 

នេះជាភស្តុតាងនៅភូមិដែលជនជាតិដើមភាគតិចកួយ រស់នៅក្នុងខេត្តព្រះវិហារ។ អាជ្ញាធរបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនបរទេសនៅទីនោះជួលដីឱ្យអ្នកចំណូលស្រុកដែលធ្វើឱ្យអ្នកភូមិបានបាត់បង់ដីស្រែចម្ការជាច្រើន ជាហេតុធ្វើឱ្យមនុស្សជាច្រើនស្វែងរកការងារនៅបរទេស។

 

ឥឡូវនេះ អ្នកភូមិដែលរងគ្រោះ និងក្រុមដែលធ្វើការលើសិទ្ធិមនុស្ស បានចាប់ផ្តើមសិក្សាលើមូលដ្ឋានច្បាប់នៃសិទ្ធិរបស់ក្រុមហ៊ុន ក្នុងការគ្រប់គ្រងដី របស់ពួកគេនិងទាមទារ កំណែទម្រង់។      

 

ជាគោលការច្បាប់សម្បទានដីធ្លី ក្រុមហ៊ុនវិនិយោគមួយគ្មានសិទ្ធិទទួលបានដីសម្បទានដីលើសពី ១០០០០ ហិកតានោះទេ។ ប៉ុន្តែជាក់ស្តែង ថ្មីៗនេះខ្ញុំមានការសហការជាមួយ EC ក៏ដូចជាមួយអង្គការផ្សេងៗទៀត យើងធ្វើការសិក្សារនៅក្រុមហ៊ុនទាំង៥ខាងលើគឺមានផ្ទៃដីសម្បទានលើពី ៥០០០០ ហិកតា ដូច្នេះបើយោងទៅលើគោលការច្បាប់ដីសម្បទានគឺក្រុមហ៊ុននេះបានធ្វើកំហុសមួយយ៉ាងធ្ងន់។

 

 

 

 

 

 

 

 

មតិយោបល់