គំនិតអាជីវកម្ម | January 13, 2022 | 79

ការសារភាពបញ្ហាអាចជួយបង្កើតទំនុកចិត្តអតិថិជន

នៅក្នុងពិភពលោកដែលមនុស្សចំណាយពេលច្រើនរស់នៅក្នុងអ៊ីនថឺណិតនេះក្រុមហ៊ុនត្រូវតែបង្កើនចំណុចខ្សោយឱ្យបានច្រើននិងប្រែក្លាយឱ្យទៅជាចំណុចខ្លាំង។ ការធ្វើទីផ្សារតាមអ៊ីនថឺណិតបង្កើតឱកាសច្រើនណាស់សម្រាប់យីហោដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងអតិថិជននិងអ្នកប្រើប្រាស់ក្នុងរបៀបមួយដែលមិនធ្លាប់មាន។ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថាម្ចាស់ពាណិជ្ជកម្មនៅមួយចំនួននៅតែពិបាកភ្ជាប់ចំណុចវិជ្ជមានជាមួយនឹងចំណុចខ្សោយ បើទោះជាការសិក្សាជាច្រើនបង្ហាញថានោះជាអ្វីដែលអ្នកប្រើប្រាស់ចង់បានខ្លាំងបំផុតក៏ដោយ។ 

 

 

ចំណុចខ្សោយនៅទីនេះជាស្ថានភាពឬលក្ខណៈនៃការបង្ហាញលទ្ធភាពចំពោះការងាយរងប៉ះពាល់ ឬខូចខាត។ រង្វាន់ដែលមានបង្កប់នៅក្នុងការប្រថុយមិនធ្លាប់មានភាពច្បាស់លាស់ដូចពេលនេះទេ។ តាមរយៈកំណើននៃការប្រើប្រាស់បណ្តាញសង្គម ក្រុមហ៊ុនជាច្រើនមានឱកាសបង្កើតវេទិកាឬច្រកសន្ទនាដែលមានតម្លាភាព។ ការភ្ជាប់ទំនាក់ទំនងបង្កើតជាចំណងស្និទ្ធស្នាលមួយដែលអាចប្រែក្លាយទៅជាការគាំទ្រ និងជាអ្នកជួយផ្សព្វផ្សាយយីហោយ៉ាងមានភក្តីភាព។ 

 

គន្លឹះមួយចំនួនខាងក្រោមនេះជួយភ្ជាប់ទំនាក់ទំនងយីហោរបស់អ្នកជាមួយនឹងអ្នកប្រើប្រាស់ ដែលអាចបង្កើតសារវិជ្ជមានសម្រាប់ក្រុមហ៊ុន៖

 

១/ កំណត់អារម្មណ៍ឱ្យច្បាស់

កំណត់ឱ្យច្បាស់ថាអ្នកចង់ឱ្យអតិថិជននិងអ្នកគាំទ្ររបស់អ្នកទទួលបានអ្វីខ្លះពីរឿងរ៉ាវដែលអ្នកចែករំលែក។ ការយល់បានច្បាស់ថាអ្នកចង់ឱ្យមនុស្សដែលឃើញសាររបស់អ្នកមានអារម្មណ៍ដូចម្តេចនឹងជួយអ្នកបង្កើតនិងតម្រង់សារនោះទៅរកអារម្មណ៍ជាក់លាក់។ សូមចងចាំទុកថាអ្នកកំពុងតែបង្កើតពេលដែលងាយនឹងប៉ះពាល់អារម្មណ៍ណាស់ ដូច្នេះត្រូវរក្សាពាក្យពេចន៍ឱ្យសាមញ្ញ។ 

 

២/ ទទួលយករបួសស្នាម

ផ្នែកសំខាន់បំផុតនៃការងាយប្រឈមបញ្ហាគឺការទទួលយកការពិតដែលធ្វើឱ្យអ្នកឈឺចាប់។ ដំបូងអ្នកត្រូវតែទទួលស្គាល់ថារបួសស្នាមពិតជាមានមែន បន្ទាប់មកចែករំលែករបួសស្នាមនោះជាមួយនឹងអតិថិជនរបស់អ្នក។ បើអ្នកជាគ្រូបង្ហាត់ថែរាំង បញ្ហារបស់អ្នកប្រហែលជាការប្រយុទ្ធនឹងការឡើងទម្ងន់។ បើអ្នកជាភ្នាក់ងារអចលនវត្ថុ បញ្ហារបស់អ្នកប្រហែលជាការធ្វើឱ្យគេជឿទុកចិត្ត។

 

៣/ ភ្ជាប់ទំនាក់ទំនងលើការពិត

ត្រូវដឹងថាអតិថិជនរបស់អ្នកប្រហែលមានការសង្ស័យច្រើន ដូច្នេះអ្នកត្រូវធានាអះអាងប្រាប់គេថាការសង្ស័យបែបនោះជារឿងធម្មតា និងពន្យល់ប្រាប់ថាអ្នកក៏មានអារម្មណ៍បែបនោះដែរនៅពេលខ្លះ។ បង្កើតឱកាសឱ្យគេបានឃើញថាអ្នកមិនមែនជាមនុស្សល្អឥតខ្ចោះទេ បើទោះជាសាររបស់អ្នកបង្ហាញក្នុងរបៀបអស្ចារ្យយ៉ាងណាក៏ដោយ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់