អចលនទ្រព្យ | January 09, 2022 | 313

បញ្ហាប្រឈមចំពោះវិនិយោគិនក្នុងវិស័យអលចនវត្ថុ

អចលនវត្ថុអាចជាឧស្សាហកម្មមួយដែលមានលក្ខណៈបត់បែនខ្លាំងនិងវិវត្តខ្លួនយ៉ាងរហ័ស។ ទោះជាយ៉ាងណា ក៏នៅមានបញ្ហាមួយចំនួននៅក្នុងវិស័យដែលមានសន្ទុះខ្លាំងនេះដែរដែលវិនិយោគិនត្រូវរៀន៖

 

 

១/ ការឡើងចុះរបស់ទីផ្សារ

បញ្ហាប្រឈមធំមួយដែលវិនិយោគិនជួបជាញឹកញាប់គឺការឡើងចុះនៃដំណើរទីផ្សារ។ ស្ថានភាពពិភពលោកសព្វថ្ងៃនេះ ទោះជាមានវិបត្តិនិងនយោបាយភូមិសាស្រ្តយ៉ាងណា ក៏មានឱកាសនិងភាពមិនច្បាស់លាស់ជាច្រើនដែរដែលធ្វើឱ្យវិនិយោគិនពិបាកមើលដឹង និងបែងចែកឱ្យដាច់ស្រឡះ។ របៀបមើលឱ្យឃើញច្បាស់គឺអាស្រ័យលើយុទ្ធសាស្រ្តរបស់វិនិយោគិនម្នាក់ៗ។ 

 

២/ បន្ទុកកាន់តែច្រើនឡើង

បន្ទុកលើវិនិយោគិនមានកាន់តែច្រើនឡើងស្ទើររាល់ថ្ងៃ។ វិនិយោគិននឹងត្រូវមានភាពវៃឆ្លាតនិងធ្វើការជាមួយអ្នកគ្រប់គ្រងអចលនវត្ថុដែលមានវិជ្ជាជីវៈខ្ពស់ដើម្បីដាក់កម្រិតបន្ទុកទាំងអស់នេះដែលរដ្ឋាភិបាលនិងទីផ្សារបង្កើតឡើងយ៉ាងរហ័ស។ វិនិយោគិនគួរតែចេះដាក់គម្លាតខ្លួននៅឆ្ងាយពីស្ថានការណ៍ ហើយទុកឱ្យមនុស្សដទៃបញ្ចេញសមត្ថភាពដោះស្រាយបញ្ហាជំនួស។ 

 

៣/ ភាពមិនច្បាស់លាស់នៃប្រាក់ចំណូល

បញ្ហាប្រឈមមួយទៀតដែលវិនិយោគិនជួបដោយជៀសមិនរួចគឺភាពមិនច្បាស់លាស់នៃប្រាក់ចំណូល។ កិច្ចការទាំងអស់គួរតែចាត់ទុកថាជារឿងថ្មី។ ស្ថានភាពសេដ្ឋកិច្ចរបស់ក្រុមហ៊ុនជាច្រើននឹងមិនដូចមុនទៀតទេ។ អ្នកត្រូវសើបអង្កេតដើម្បីធ្វើឱ្យប្រាកដថាអ្នកទទួលបានលំហូរប្រាក់ចំណូលរឹងមាំ និងបង្កើតច្រកឱ្យបានកាន់តែច្រើន។ 

 

៤/ អត្រាជួលនិងស្នាក់នៅទាប

នៅក្នុងទីផ្សារដែលពឹងផ្អែកច្រើនលើវិស័យទេសចរណ៍ វិនិយោគិនប្រឈមនឹងអត្រាជួលកន្លែងស្នាក់នៅទាបៗ។ ហេតុដូច្នេះហើយ វិនិយោគិនត្រូវរៀនគិតដល់ទស្សនវិស័យវែងឆ្ងាយនៃអចលនវត្ថុនិងលទ្ធភាពនៃតម្លៃដែលអាចនឹងកើនឡើង។ 

 

៥/ កំណើននៃតម្លាភាព

ដោយសារមានការប្រកួតប្រជែងកាន់តែខ្លាំង វិនិយោគិនអចលនវត្ថុក្នុងពេលបច្ចុប្បន្ននេះត្រូវបង្ហាញតម្លាភាពកាន់តែច្រើនដើម្បីអតិថិជនអាចដឹងយ៉ាងច្បាស់ថាការផ្តល់ជូនរបស់អ្នកមានកម្រិតណា ហើយមិនមានតម្លៃបង្កប់អ្វីផ្សេងទៀតដែលគេត្រូវបង់បន្ថែមតាមក្រោយទេ។ អតិថិជនចូលចិត្តការទិញលក់ដែលមានភាពងាយស្រួលនិងមិនស្មុគស្មាញ។

 

៦/ វត្តមានលើអ៊ីនថឺណិត

ព្រឹត្តិការណ៍ជួបប្រជុំគ្នាបង្កើតបង្កើតបណ្តាញទំនាក់ទំនងលែងមានប្រសិទ្ធភាពទៀតហើយ។ គន្លឹះស្ថិតនៅត្រង់ការចាប់យកបច្ចេកវិទ្យានិងចាប់ផ្តើមបង្កើតវត្តមាននិងយុទ្ធសាស្រ្តទាក់ទងតាមអ៊ីនថឺណិត។ សូម្បីតែមានត្រឹមបណ្តាញសង្គមមួយទោះជា Facebook, Linkedin, Instagram, YouTube ក៏ដោយងាយស្រួលដែរ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់