អភិវឌ្ឍចំណេះដឹង | November 28, 2021 | 174

រដ្ឋាភិបាលផ្តល់សំណងចំពោះកសិករដែលរងគ្រោះដោយសារតម្លៃស្រូវអង្ករធ្លាក់ថ្លៃ

ខេត្ត Nakhon Nayok/ប្រទេសថៃ- ដោយសារតែការអូសបន្លាយនៃទឹកជំនន់ និងការធ្លាក់ចុះនៃអត្រានាំចេញ បានធ្វើឲ្យតម្លៃនៃស្រូវបានធ្លាក់ចុះដល់ទៅ ៥បាតក្នុង១គីឡូក្រាម ខណៈដែលតម្លៃនៃមីកញ្ចប់ក្នុង១កញ្ចប់មានតម្លៃត្រឹមតែ ៧បាតប៉ុណ្ណោះ។  

 

យោងតាមគម្រោងធនារ៉ាប់រងតម្លៃស្រូវអង្ករសម្រាប់ឆ្នាំទី៣បានដោយដឹងថា បាតុភូតនៃការធ្លាក់ថ្លៃភ្លាមៗនេះ បានបណ្តាលឲ្យរដ្ឋាភិបាលត្រូវរ៉ាប់រងនូវបន្ទុកដោយការ ចំណាយប្រាក់ប្រមាណ ៨៩លានបាត សំរាប់ថ្លៃខាតបង់ជូនកសិករ ៤,៦៩លានគ្រួសារ។  

 

 

 

នៅថ្ងៃទី៩ ខែវិច្ឆិកា រដ្ឋាភិបាលបានចាប់ផ្តើមកញ្ចប់ថវិការដំបូងនូវទឹកប្រាក់ ១១លានបាត សម្រាប់កសិករនៃផ្នែកទី១។   ជំនួយការប្រធានសារខាធនាគារកសិកម្ម និងសហប្រត្តិបត្តិការណ៍សម្រាប់កសិកម្ម លោក Kittipon Panchan (BAAC) បានលើកឡើងថា ទឹកប្រាក់ប្រមាណ ១៩,៨លានបាត (ប្រហែល៦០ម៉ឺនដុល្លារ) ត្រូវបានផ្ញើចេញទៅគណនីចំនួន ៨១០ កាលពីថ្ងៃទី៩ ខែវិច្ឆិកា នៅឯសារខាខេត្តNakhon Nayok។  

 

លោក Panchan បានបន្ថែមថា “ទឹកប្រាក់ដែលត្រូវទទួលបាន នឹងត្រូវផ្ទេរទៅគណនីរបស់ កសិករតាមរយៈធនាគារ កសិកម្ម និងសហប្រត្តិបត្តិការណ៍សម្រាប់កសិម្ម។ ពូកគាត់អាចដក ប្រាក់តាមរយៈបញ្ជរ ធនាគារកសិកម្ម និងសហប្រត្តិបត្តិការណ៍សម្រាប់កសិម្មដោយសៀវភៅ ធនាគារ និងអត្តសញ្ញាណបណ្ណរបស់ពួកគាត់ ឬក៏អាចដកតាមម៉ាស៊ីនATM។ ហើយពូកគេក៏អាចប្រើប្រាស់កម្មវិធីតាមរយៈទូរស័ព្ទដៃដើម្បីផ្ទេរប្រាក់ផងដែរ។”  

 

 

 

គ្រានោះផងដែរ កសិករក្នុងសង្កាត់Muaengបានបញ្ជាក់ថាគាត់បានទទួលទឹកប្រាក់សម្រាប់ថ្លៃ ខាតបង់នេះរួចហើយ។ កសិករឈ្មោះ Boonmee Mangsa ក៏បានសង្កត់ធ្ងន់ផងដែរថា ក្រៅពីការធ្លាក់ថ្លៃភ្លាមៗនៃតម្លៃ ស្រូវអង្កររបស់ប្រទេសថៃដែលបានធ្លាក់ចុះពី៨០បាត (ប្រហែល 2,4ដុល្លារ) ក្នុង១ធុងកាលពីឆ្នាំមុន មកត្រឹមជាង៦០បាត(ប្រហែល 1,8ដុល្លារ)ឆ្នាំនេះ ប៉ុន្តែតម្លៃជីគឺនៅតែ មានតម្លៃថ្លៃ។


ទឹកប្រាក់ថ្លៃខូចខាតនេះអាចជួយសម្រួលបានបន្តិចបន្តួច “ប្រសើរជាងមិន ទទួលបានអ្វីទាល់តែសោះ។” កសិករឈ្មោះ Witoon Puttapanya បានប្រាប់ឲ្យដឹងថា “ខ្ញុំបានទទួលទឹកប្រាក់គ្រប់តាមចំនួន ដែលគេបានប្រាប់ខ្ញុំ។ ខ្ញុំនឹងយកទឹកប្រាក់នេះដើម្បីប្រើប្រាស់សម្រាប់ដាំកសិផលនៅឆ្នាំ ក្រោយ។ ពួកយើងបានបូមទឹកចេញរួចរាល់ហើយ សម្រាប់ការដាំដុះម្តងទៀត។”

 

 

 

 

 

មតិយោបល់