គំនិតអាជីវកម្ម | November 27, 2021 | 165

ចំណុចរួមគ្នារបស់សហគ្រិនដែលជោគជ័យ

សហគ្រិនជោគជ័យតែងតែមានចំណុចរួមមួយចំនួនដូចជាគេដឹងច្បាស់ថាគេចង់បានអ្វីក្នុងជីវិត គេមិនទន់ជ្រាយនៅពេលជួបបញ្ហា ហើយនៅពេលជួបស្ថានការណ៍ពិបាកសម្រេចចិត្ត គេជម្នះទៅមុខមិនព្រមនៅសំងំស្ងៀម។ ជាទូទៅ សហគ្រិនជោគជ័យទាំងអស់មានចំណុចទាំងប្រាំងនេះដូចគ្នា៖

 

 

១/ គេមានះក្នុងផ្លូវល្អ

សហគ្រិនវៃឆ្លាតតែងតែមានត្រីវិស័យច្បាស់លាស់នៅក្នុងចិត្ត។ គ្មាននរណាម្នាក់អាចប្រាប់សហគ្រិនបែបនេះថាគេដើរផ្លូវខុសឬប្រាប់គេឱ្យបន្ថយល្បឿនដែលគេកំពុងតែដើរនោះទេ។ រឿងតែមួយគត់ដែលសំខាន់ចំពោះសហគ្រិនជោគជ័យគឺផ្លូវដែលគេបានជ្រើសរើសហើយ។ តើមនុស្សដទៃយល់ថាអ្នកជាមនុស្សរឹងរូសមែនទេនៅពេលនិយាយអំពីគោលដៅរបស់អ្នក? បើបែបនេះមែន ជារឿងល្អហើយ។ ដរាបណាអ្នករុញច្រានក្រុមហ៊ុនឱ្យរីកចម្រើនទៅមុខ អ្នកត្រូវទទួលយកចរិតមានះនោះទៀត។ 

 

២/ គេដឹងថាជោគជ័យតម្រូវឱ្យមានសកម្មភាព

មនុស្សច្រើននាក់ណាស់និយាយអំពីការចាប់ផ្តើមបង្កើតពាណិជ្ជកម្ម ប៉ុន្តែមិនព្រមធ្វើពិតប្រាកដទេ។ ភាពខុសគ្នារវាងមនុស្សដែលបង្កើតអ្វីមួយអស្ចារ្យនិងមនុស្សផ្សេងទៀតស្ថិតនៅត្រង់ទម្លាប់សំខាន់បួនគឺ ធ្វើសកម្មភាព ប្រឹងប្រែង ប្តេជ្ញា និងបន្តធ្វើទៀងទាត់។ អ្វីៗទាំងអស់ស្ថិតនៅលើទង្វើ គឺបើអ្នកធ្វើកាន់តែច្រើនចំពោះពាណិជ្ជកម្មរបស់អ្នក វានឹងរីកកាន់តែធំដែរ។ ហើយទម្លាប់មួយនេះមិនត្រឹមតែមានឥទ្ធិពលលើពាណិជ្ជកម្មប៉ុណ្ណោះទេ វាក៏ជាគន្លឹះនៃជីវិតដែលមានសុភមង្គលដែរ។ 

 

៣/ គេក្រោកឈរក្រោយពេលបរាជ័យ

ពាណិជ្ជកម្មទាំងអស់សុទ្ធតែមានដំណាក់កាលបរាជ័យ។ ប្រហែលអ្នកត្រូវប្រឹងប្រែងនិងជួបបញ្ហាច្រើននៅក្នុងឆ្នាំទីមួយដែលមិនត្រឹមតែធ្វើឱ្យប្រឹងប្រែងវិនិយោគកម្លាំងកាយចិត្ត ពេលវេលា និងធនធានទាំងអស់នោះទេ ប៉ុន្តែក៏មិនឃើញលទ្ធផលធំដុំដូចការរំពឹងទុកទៀត។ ទោះជាជួបស្ថានភាពបែបណា នៅក្នុងដំណាក់កាលណាក៏ដោយ សហគ្រិនដែលខ្លាំងពូកែតែងតែទទួលខុសត្រូវចំពោះកំហុសឆ្គង និងបង្កើតផែនការកាន់តែប្រសើរឡើងជានិច្ច។

 

៥/ គេមានបណ្តាញទំនាក់ទំនងរឹងមាំ

សម្លឹងមើលទំនាក់ទំនងក្នុងសង្គមរបស់អ្នក តើមនុស្សទាំងអស់នៅក្នុងទំនាក់ទំនងរបស់អ្នកផ្តល់ភាពរីករាយនិងគំនិតវិជ្ជមានដល់អ្នកដែរទេ? ឬមួយគេបង្ហូរតែថាមពលចេញពីអ្នក? បើទំនាក់ទំនងរបស់អ្នកមិនផ្តល់ប្រយោជន៍ឬជួយអ្វីឱ្យអ្នករីកចម្រើនទេ អ្នកគួរតែទុកទំនាក់ទំនងបែបនេះមួយកន្លែង ហើយស្វែងរកបង្កើតទំនាក់ទំនងដែលត្រឹមត្រូវវិញ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់