អភិវឌ្ឍចំណេះដឹង | November 24, 2021 | 68

សាលាបង្រៀននេសាទក្នុងប្រទេសថៃ

ទីកន្លែង៖ ស្រុក Muang - ខេត្ត Samut Prakan    

ក្នុងគោលបំណងស្វែងរកវិជ្ជាជីវៈដែលមិនមានក្នុងសៀវភៅសិក្សា ឬស្ថាប័នអប់រំរបស់ប្រទេសថៃ ក្រុមអ្នកនេសាទនៅតំបន់ Muang បានបង្កើតសាលា NoK kala ដើម្បីបង្រៀនពីអាជីពនេសាទ ក្នុងស្រុកដល់កុមារ និងយុវជន ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ និងដោយផ្ទាល់ ជាជម្រើសមួយ សម្រាប់ ធ្វើការក្នុងវិស័យធុរកិច្ច ឬឧស្សាហកម្ម ហើយក៏ដើម្បីរក្សាអាជីពនេសាទក្នុងស្រុក នៅក្នុងសហគមន៍ថៃផងដែរ។

 

 

ស្ថាបនិកសាលា លោក Banjerd Udomsamuthiran បានបញ្ជាក់ថា វិធីសាស្រ្តអប់រំក្នុងសាលាគឺប្លែក និងមិនមានក្នុងសៀវភៅសិក្សាទេ ប៉ុន្តែរៀនតាមរយៈបទពិសោធន៍ និងការអនុវត្តជាក់ស្តែងនៅសមុទ្រ លោកសង្កត់ធ្ងន់ថា មានអ្នកស្ម័គ្រចិត្តចំនួន ៣០នាក់ កំពុងធ្វើការនៅក្នុងសាលា។

 

ស្ថាបនិកសាលារូបនេះបន្ថែមថា អ្នកដែលមកសិក្សាភាគច្រើនជានិស្សិតសាកលវិទ្យាល័យ ដោយការបញ្ជាក់ថាមានសកម្មភាពមួយចំនួនដែលត្រូវការ ក្រុមមនុស្សក្នុងអាយុនេះ ដូចជាការសង់ផ្ទះត្រី ក៏ដូចជាចេញទៅសមុទ្រជាដើម។    

 

 

 

“ខ្សែព្រំដែនដែលធ្លាប់ត្រូវទឹកសមុទ្របោកកំទេចហើយ ដីដែលបានស្រុតបាត់ប្រហែលក្នុងឆ្នាំ១៩៧៧។ ដូច្នេះហើយបានជាអ្នកភូមិ និងមេសហគមន៍បានសុំថវិកាពី ខេត្តសាមុតប្រាកាន ដើម្បីសាងសង់ធ្វើទំនប់ថ្មទប់ទឹកសមុទ្រកុំឲ្យហូរច្រោះចូលជ្រៅដោយធ្វើទំនប់ថ្មទី១។ បន្ទាប់ពីសាងសង់ទំនប់ថ្មទី១រួចដែនដីក៏បានចាប់ដុះដាលមកវិញយ៉ាងឆាប់ក្រោយពីអ្នកភូមិ និងមេសហគមន៍មកសុំថវិកាវើទំនប់ថ្មជាជំហានទី២។  

 

ហេតុនេះហើយបានជាដែនដីកើតមកហើយមានព្រៃកោងកាងដុះឡើងជាព្រៃដ៏ល្អ ឥតខ្ចោះដូចសព្វថ្ងៃនេះ ប្រហែលជាបន្ទាប់ពីឆ្នាំ២០១១ អ្នកភូមិ និងអ្នកនេសាទក្នុង ស្រុកបានប្រមូលផ្តុំគ្នាបង្កើតសាលាក្រៅប្រព័ន្ធ។ សាលា Nok Kala គឺជាសាច់រឿងមួយដែលគ្មាននៅក្នុងសៀវភៅសិក្សា។ យកបទពិសោធន៍សុទ្ធដែលប្រមូល បានមកពីការងារផ្ទាល់ហើយផ្ទេរបន្តពីមួយជំនាន់ទៅមួយជំនាន់។

 

 

 

ដូច្នេះហើយ រឿងរបស់យើងនឹងដូចរឿងនិទានតូចមួយនៅក្នុងទីក្រុង មិនមែនជាសាលាក្នុងប្រព័ន្ធ យើងធ្វើវាចេញពីបេះដូងនៃសហគមន៍។ ខ្ញុំជាស្ថាបនិកម្នាក់រួមជាមួយបងប្អូនប្រុសស្រីចំនួន 30នាក់ទៀត ក្នុងសហគមន៍ចូលរួមការងារដោយស្ម័គ្រចិត្ត។ សម្ភារៈសិក្សារបស់យើង គឺជាសម្ភារៈសេសសល់ដែលគ្មានអ្នកណា ប្រើ។ ជាឧទាហរណ៍តុសិស្សតាំងពីប្រហែល 30ឆ្នាំមុន យើងបានយកមកប្រើប្រាស់ មានទាំងក្តារខៀន ម៉ាស៊ីនបញ្ចាំងរូបភាពចាស់ និងសូម្បីតែចាន និងស្លាបព្រាពីប្រាសាទ។ យើងត្រូវ បង្រៀនរាល់មេរៀនពេលព្រឹក និងសកម្មភាពពេលរសៀល។ ការបង្រៀនពេលព្រឹកគឺដើម្បី ផ្តល់ចំណេះដឹងអំពីសមុទ្រ និងឆ្នេរ។

 

 

 

 

មតិយោបល់