អភិវឌ្ឍចំណេះដឹង | November 24, 2021 | 78

ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក (USAID) ផ្តល់ជំនួយចំនួន ៥ លានដុល្លារអាមេរិក

សម្រាប់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក្នុងបំណងលើកកម្ពស់ផ្នែកសុខភាព និងការរស់នៅរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទីភ្នាក់ងារ ផ្តល់ ជំនួយ អាមេរិក (USAID)កម្ពុជាបានប្រកាសកាលពីពេលថ្មីៗនេះ នូវជំនួយឥតសំណងចំនួន ៥ លានដុល្លារបន្ថែមទៀតសម្រាប់ (ការលើក កម្ពស់ សិទ្ធិ និងការធ្វើ ឲ្យប្រសើរឡើងនូវស្ថានភាព សុខភាព របស់អ្នករស់ រានមានជីវិត ពីរបប ខ្មែរក្រហម ) គម្រោងនេះនឹងត្រូវគ្រប់គ្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam)។  

 

 

ហិរញ្ញប្បទានបន្ថែមនេះនឹងធ្វើឲ្យសកម្មភាពប្រតិបត្តិការមានតម្លៃសរុបចំនួន៦,៥លាន ដុល្លារ សហរដ្ឋអាមេរិក។  គម្រោងនេះ នឹងផ្តល់ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនូវការប្រើប្រាស់សេវាថែទាំសុខភាពនិងចងក្រងនូវស្ថានភាពសុខភាពនិងក្តីព្រួយបារម្ភស្ថានភាពសង្គមសេដ្ឋកិច្ចនិង បទពិសោធន៍ពេលឆ្លងកាត់របបខ្មែរក្រហម។

"សម្រាប់ការងាររបស់ប្អូនៗដែលចុះមកភូមិខ្ដើម្បីចងក្រងឯកសារអំពីអ្នកឆ្លងកាត់របបខ្មែរក្រហមនេះគឺល្អនិងសំខាន់ណាស់។ នៅក្នុងភូមិរមានមនុស្សចាស់ដែលធ្លាប់ឆ្លងកាត់របបដ៏សាហាវនោះច្រើន ចឹងការចងក្រងឯកសារនេះនឹងអាចជួយដល់យុវជនជំនាន់ក្រោយអោយបានស្គាល់ពីប្រត្តិសាស្ត្ររបស់ប្រទេស។"

 

 

 

តាមរយៈការងារនេះអាចជួយដល់យុវជនដើម្បីរៀបចំខ្លួនអោយបានល្អ និង ដាស់តឿនសតិពួកគេកំអោយភ្លើតភ្លឿនទៅតាមសង្គមនាពេលបច្ចុប្បន្ន។ ដូចយើងដឹងស្រាប់ហើយថា កាលពីឆ្នាំ1975 គឺប្រទេសយើងពិបាកយ៉ាងណា។

"មនុស្សចាស់ច្រើនណាស់ដែលកំពុងតែឈឺ ភាគច្រើនគាត់មានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ពួកគាត់មិនហ៊ានទៅពេទ្យនោះទេ បានត្រឹមតែទិញថ្នាំតាមកន្លែងលក់ថ្នាំដែលនៅជិតផ្ទះរបស់ពួកគាត់សម្រាប់លេប។ ហើយមានមនុស្សច្រើនណាស់ដែលបានស្លាប់មុនពេលទៅជួប។"  

 

 

 

 

 

 

មតិយោបល់