អចលនទ្រព្យ | November 18, 2021 | 167

ហានិភ័យនៃការវិនិយោគអចលនវត្ថុ និងក្បួនដោះស្រាយបញ្ហា

មនុស្សគ្រប់គ្នានឹងក្លាយជាសេដ្ឋីបើការវិនិយោគអចលនវត្ថុមិនមានហានិភ័យសោះ ហើយក៏ គ្មាននរណាម្នាក់មានហេតុផលអ្វីដែលមិនព្រមវិនិយោគទេ។ មានតែវិនិយោគិនអចលនវត្ថុដែលមិនខ្លាចប្រឈមហានិភ័យនិងដឹងរបៀបដោះស្រាយហានិភ័យប៉ុណ្ណោះដែលទទួលបានជោគជ័យ។ បើអ្នកចង់ក្លាយជាវិនិយោគិនជោគជ័យដែរ អ្នកគួរចំណាយពេលខ្លះរៀនយល់ដឹងហានិភ័យទាំងនេះនិងគិតរកក្បួនដោះស្រាយទុកជាមុន៖

 

 

១/ លទ្ធភាពនៃលំហូរសាច់ប្រាក់អវិជ្ជមាន

ដូចការវិនិយោគក្នុងវិស័យផ្សេងទៀតដែរ អចលនវត្ថុក៏មានសក្តានុពលនាំទៅរកការខាតបង់ដែរ។ នៅពេលណាអ្នកលក់អចលនវត្ថុវិញបានក្នុងតម្លៃទាបជាងពេលចាប់ផ្តើមទិញ មានន័យថាអ្នកបានបង្កើតលំហូរសាច់ប្រាក់អវិជ្ជមានហើយ។ ហើយបើមានលំហូរសាច់ប្រាក់អវិជ្ជមានបែបនេះច្រើនពេក អ្នកជៀសមិនផុតពីការដួលរលំទេ។ ហេតុដូច្នេះហើយ ជាការចាំបាច់ដែលអ្នកត្រូវចេះរបៀបស្វែងរកនិងវិភាគការវិនិយោគដែលណាដែលល្អ។ បើអ្នកប្រឹងប្រែងពង្រឹងជំនាញមួយនេះ អ្នកអាចកាត់បន្ថយហានិភ័យនិងសន្សំពេលវេលាបានច្រើនតាមរយៈការប្រើប្រាស់សេវាកម្មពីក្រុមហ៊ុនវិនិយោគអចលនវត្ថុ។ 

 

២/ លទ្ធភាពទទួលបានដើមទុនវិនិយោគ

ឧបសគ្គចម្បងមួយក្នុងការវិនិយោគលើអចលនវត្ថុគឺកង្វះខាតដើមទុន។ បើទោះជាអ្នកអាចវិនិយោគលើអចលនវត្ថុដោយមិនបាច់ប្រើប្រាស់លុយផ្ទាល់ខ្លួន ក៏អ្នកនៅតែត្រូវការដើមទុនពីកន្លែងផ្សេងដែរ។ មានមធ្យោបាយច្នៃប្រឌិតជាច្រើនដើម្បីទទួលបានលុយពីមនុស្សដទៃមកប្រើប្រាស់សម្រាប់វិនិយោគ ហើយក៏មានសៀវភៅជាច្រើនដែរដែលសរសេរក្បួនទាំងនេះ។ អ្នកត្រូវស្វែងរកប្រភពផ្តល់ដើមទុនទាំងនេះ និងសិក្សាប្រៀបធៀបឱ្យបានច្បាស់ដើម្បីងាយស្រួលនៅពេលត្រូវការ។ 

 

៣/ កង្វះខាតពេលវេលា

ការវិនិយោគខ្លះតម្រូវឱ្យប្រើប្រាស់ពេលច្រើន ជាក់ស្តែងអចលនវត្ថុដែលតម្រូវឱ្យមានការជួលជុល។ ចំណែកការវិនិយោគប្រភេទខ្លះទៀតតម្រូវឱ្យអ្នកប្រើប្រាស់ពេលដែលត្រូវគ្នានឹងម៉ោងបំពេញការងារការិយាល័យ ឬពេលសម្រាកចុងសប្តាហ៍និងថ្ងៃបុណ្យទានជាដើម។ បើការងារប្រចាំថ្ងៃរបស់អ្នកទាមទារពេលវេលាទៀងទាត់ អ្នកនឹងជួបការលំបាកក្នុងការញែកពេលទៅវិនិយោគលើអចលនវត្ថុមិនខាន។ អ្នកត្រូវយល់ដឹងឱ្យបានច្បាស់អំពីពេលវេលាដែលចាំបាច់សម្រាប់ការវិនិយោគដើម្បីអ្នកអាចរៀបចំផែនការត្រូវ។ 

 

៤/ តម្រូវការយុទ្ធសាស្រ្តដកខ្លួន

មុនពេលអ្នកប្រឡូកចូលក្នុងការវិនិយោគអ្វីមួយ អ្នកត្រូវមានផែនការដកខ្លួនឱ្យបានត្រឹមត្រូវ។ យុទ្ធសាស្រ្តដកខ្លួនរបស់អ្នកត្រូវតែសមស្របនិងអាចអនុវត្តបាន បើមិនដូច្នេះទេវាមិនមានជាយុទ្ធសាស្រ្តល្អទេ។ ប្រហែលអ្នកមានផែនការទិញដើម្បីកែច្នៃហើយលក់វិញភ្លាមៗ ឬមួយក៏ទិញទុកសម្រាប់រយៈពេលយូរអង្វែង។ អ្នកត្រូវធ្វើយ៉ាងណាដឹងឱ្យច្បាស់ថាការវិនិយោគនីមួយៗរបស់អ្នកស្ថិតនៅក្នុងប្រភេទណានិងមានច្រកចេញតាមណាខ្លះ។ ជាងនេះទៅទៀត អ្នកត្រូវមានផែនការបម្រុងក្នុងដៃក្រែងមានស្ថានភាពមិនល្អឬការប្រែប្រួលចាំបាច់ណាកើតឡើង។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់