អចលនទ្រព្យ | June 10, 2021 | 77

វៀតណាមនឹងមានផ្លូវល្បឿនលឿនប្រហែល៤០០០គីឡូម៉ែត្រ

រដ្ឋាភិបាលវៀតណាមនឹងសាងសង់ផ្លូវល្បឿនលឿនប្រវែងសរុប៤០០០គីឡូម៉ែត្រដែលនឹងត្រូវប្រើពេល១០ឆ្នាំ គឺចាប់ពីឆ្នាំ២០២១នេះរហូតដល់ឆ្នាំ២០៣០។ គម្រោងមួយនេះនឹងត្រូវអនុវត្តក្នុងភាពជាដៃគូរវាងក្រុមហ៊ុនឯកជននិងរដ្ឋដែលគ្រោងនឹងចំណាយថវិកាអស់ប្រហែល៣៦ពាន់លានដុល្លារ។ 

 

 

នាយករដ្ឋមន្រ្តីរបស់ប្រទេសនេះបានអំពាវនាវឱ្យមានការវិនិយោគប្រកបដោយតុល្យភាពក្នុងតំបន់ជាពិសេសក្នុងតំបន់ដីល្បាប់មេគង្គនៅភាគពាយព្យ តំបន់ខ្ពង់រាបកណ្តាល និងភាគខាងត្បូង ក៏ដូចជាតំបន់សេដ្ឋកិច្ចធំៗ។ 

 

គម្រោងធំៗមានដូចជាផ្លូវល្បឿនលឿនពីជើងទៅត្បូងប្រវែងសរុប៣២៦២គីឡូម៉ែត្រ បណ្តាញផ្លូវល្បឿនលឿនភាគខាងជើងប្រវែង១០៩៩គីឡូម៉ែត្រ ផ្លូវល្បឿនលឿនតំបន់កណ្តាលនិងខ្ពង់រាបប្រវែងសរុប២៦៤គីឡូម៉ែត្រ និងបណ្តាញផ្លូវល្បឿនលឿនភាគខាងត្បូងប្រហែល៩៨៤គីឡូម៉ែត្រ។

 

បន្ថែមពីលើនេះក៏នឹងមានប្រព័ន្ធផ្លូវត្រួតកាត់គ្នាសម្រាប់ក្រុងធំៗដូជាហាណូយ និងហូជីមិញ ដែលមានប្រវែងសរុប២៦៤គីឡូម៉ែត្រដែរ។ បច្ចុប្បន្ននេះ គេសាងសង់បានប្រវែងប្រហែល១៨០០គីឡូម៉ែត្រហើយ។ គម្រោងទាំងនេះនឹងត្រូវពង្រីកបណ្តាញផ្លូវល្បឿនលឿនដែលនឹងអាចបើកបរបាន៤ជួរឬ៦ជួរ ដែលមានប្រវែងសរុបជាង៩០០០គីឡូម៉ែត្រទៀតនៅត្រឹមឆ្នាំ២០៥០។ 

 

រដ្ឋាភិបាលវៀតណាមបានលើកឡើងថាគេមិនអាចរែកពុនបន្ទុកចំណាយទាំងស្រុងសម្រាប់គម្រោងមហិមាទាំងនេះបានទេ និងកំពុងតែស្វែងរកការវិនិយោគពីក្រុមហ៊ុនឯកជន។ នៅក្នុងផ្នែកមួយនៃគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏ធំ ប្រទេសវៀតណាមក៏មានផែនការវិនិយោគលើផ្លូវរថភ្លើងក្នុងទីក្រុងធំៗដែរ។ តម្លៃសរុបសម្រាប់ផ្លូវរថភ្លើងក្នុងក្រុង១៦ខ្សែរ នៅក្នុងហាណូយនិងក្រុងហូជីមិញត្រូវគេប៉ាន់ប្រមាណប្រហែលរហូតដល់៨០ពាន់លានដុល្លារ និងមានទាំងផ្លូវក្រោមដីដែលកំពុងតែសាងសង់នៅពេលនេះ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់