អចលនទ្រព្យ | June 09, 2021 | 2,062

ផ្ទះល្វែង វីឡាភ្លោះ ខុនដូ ក្នុងគម្រោង WorldBridge Sport Village ផ្ដល់ការបង់រំលស់ 5 ឆ្នាំគ្មានការប្រាក់

ដើម្បី​សម្រួល​ដល់​អតិថិជន​ដែល​មាន​បំណង​ទិញ​ផ្ទះល្វែង វីឡាភ្លោះ និង​ខុនដូ​ក្នុង​អំឡុងពេល​នៃ​វិបត្តិ​កូវីដ​នេះ​WorldBridge Sport Village បាន​ផ្ដល់​លក្ខខណ្ឌ​ងាយ​ស្រួល​គឺ​ការ​ទិញ​បង់​រំលស់​រយៈ​ពេល​៥​ឆ្នាំ​ដោយ​គ្មាន​ការ​ប្រាក់។

 

 

ការ​ផ្ដល់​ជូន​លក្ខខណ្ឌ​បង់​ប្រាក់​ងាយ​ស្រួល​បែប​នេះ​គឺ​ដើម្បី​សម្រួល​ដល់​លទ្ធភាព​របស់​អតិថិជន ក៏​ដូច​ផ្ដល់​ជូន​នូវ​ឱកាស​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​មិន​ថា​ដើម្បី​​ការ​រស់​នៅ​បើក​ប្រកបអាជីវកម្ម ឬ​សម្រាប់​ការ​លក់​​វិញ​ក្រោយ​វិបត្តិកូវីដ​ដើម្បី​ផលចំណេញ។

 

ទីតាំង​គម្រោង​ស្ថិត​ក្នុង​តំបន់​សក្ដានុពល​​សេដ្ឋកិច្ច​ថ្មី ដោយ​ក្នុង​គម្រោង​នឹង​បង្កើត​បាន​ជា​សហគមន៍រស់នៅ និង​ពាណិជ្ជកម្ម​​​ដ៏​ធំ​រួម​មាន​ខុនដូ​១២​អាគារ វីឡាភ្លោះ ផ្ទះល្វែង ផ្ទះអាជីវកម្ម ហាង​លក់​ទំនិញ​ម៉ាកយីហោ​ល្បីៗ ក្លិប​ហាត់​ប្រាណ ជា​ទី​ជួប​ប្រជុំ​សម្រាប់​ធុរកិច្ចជន​ក្នុង​និង​ក្រៅ​ប្រទេស។

 

បច្ចុប្បន្ន​គម្រោង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​បុកគ្រឹះ​យ៉ាង​មមាញឹក​ដើម្បី​បញ្ចប់​ការ​សាងសង់​នៅ​កំឡុង​ពាក់​កណ្ដាល​ឆ្នាំ​២០២៣ ដំណាល​គ្នា​នឹង​គម្រោង​ស្តាត​ពហុកីឡដ្ឋាន​មរតក​តេជោ​ដែល​ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡាអាស៊ានហ្គេម។

 

 

WorldBridge Sport Village មាន​លក្ខណៈ​អំណោយផល​ច្រើន​ដោយ​ស្តិត​នៅ​ជាប់​នឹង​ស្តាត​អូឡាំពិក​ថ្មី​នេះ​គឺ​ជា​កន្លែងប្រារព្ធព្រឹត្តិការណ៍​កីឡា​ថ្នាក់​ជាតិ​និង​អន្តរជាតិ​របស់​កម្ពុជា​​ដែល​នឹង​ធ្វើ​ឲ្យ​តំបន់​នេះ​ក្លាយ​ជា​ទីប្រជុំជន​ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី​។

 

 

 

លើសពីនេះ​ទៅ​ទៀត​ការ​រស់​នៅ​ក្នុង​គម្រោង​នេះ​គឺ​អម​ដោយ​ទន្លេសង​ខាង សោភណ្ឌភាព​ស្រស់​បំព្រង សហគមន៍​សុវត្ថិភាព ដែល​ជាទីជួបជុំ​នៃ​អ្នក​ជំនួញ អ្នក​​ទេសចរ​ក្នុង​និង​ក្រៅ​ស្រុក​ចូល​មក​ទស្សនា​ព្រឹត្តិការណ៍​កីឡាធំៗ ​មក​កម្សាន្ត​សួន​ទឹក និង​សួនសត្វ​ធំបំផុត​នៅ​កម្ពុជា​។

 

ក្រៅពីនោះ​គម្រោង​ស្ថិត​នៅ​ជិត​ទីលាន​វាយកូនហ្គោល សណ្ឋាគារ​លំដាប់​ផ្កាយ៥​ហ្គាឌិនស៊ីធី វិមានឈ្នះឈ្នះ ស្ថានីយទូរទស្សន៍​ភីអិនអិន ក្រុមហ៊ុនផលិតទឹកស្អាត​ដ៏ធំ​វិនិយោគដោយ​ក្រុមហ៊ុនបារាំង និង​គម្រោង​ធំៗ​ជាច្រើន​ទៀត។

 

សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់​អារម្មណ៍​ទិញ​​អចលនទ្រព្យ​ដើម្បី​រស់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច ឬ​សម្រាប់​វិនិយោគ​សូម​ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​លម្អិត​​តាម​រយៈ​លេខ៖ 015 33 18 19 / 097 872 9708

 

មតិយោបល់