អចលនទ្រព្យ | June 09, 2021 | 76

វៀតណាមកំពុងតែកែប្រែកោះ Phu Quoc ឱ្យក្លាយជាតំបន់ទាក់ទាញបំផុត

កោះ Phu Quoc ដែលស្ថិតនៅក្បែរឆ្នេរភាគនិរតីនៃប្រទេសកម្ពុជា និងអាចមើលឃើញពីខេត្តកំពតទៅ កំពុងតែប្រែក្លាយខ្លួនទៅតំបន់សម្រាកកម្សាន្តដែលមានមនុស្សចង់ទៅលេងច្រើនបំផុតក្នុងតំបន់អាស៊ាន ដោយប្រជែងនឹងកោះល្បីឈ្មោះពីមុនមកដូចជាកោះបាលី កោះសាមុយ និងកោះ Boracay ជាដើម។

 

 

កោះមួយនេះធ្លាប់ជាពន្ធធនាគារដ៏ល្បីឈ្មោះកាលពីសម័យអាណានិគមបារាំង ហើយសេដ្ឋកិច្ចបច្ចុប្បន្នល្បីខាងផលិតទឹកត្រី និងម្រេច។ គេបើកទូលាយសម្រាប់ទេសចរពីឆ្នាំ២០១២មក នៅពេលមានអាកាសយានដ្ឋានអន្តរជាតិដែលភ្ជាប់ជើងហោះហើរកាន់តែទូលំលូលាយទាំងក្នុងនិងក្រៅតំបន់ដូចជាប្រទេសចិន រុស្ស៊ី និងអឺរ៉ុប។ 

 

នៅក្នុងឆ្នាំ២០១៣ គេបានកំណត់យកកោះនេះធ្វើជាតំបន់សេដ្ឋកិច្ចពិសេស ហើយនៅឆ្នាំ២០១៤ ភ្ញៀវទេសចរអន្តរជាតិអាចចូលទៅលេងកោះនេះដោយមិនបាច់មានទិដ្ឋាការ ស្របពេលដែលគេចាប់ផ្តើមសាងសង់សណ្ឋាគារនិងកន្លែងសម្រាកកម្សាន្តកាន់តែច្រើននៅតាមឆ្នេរខ្សាច់ដ៏ស្រស់ស្អាត។ បច្ចុប្បន្ននេះ គេរង់ចាំឱ្យតែបញ្ហាកូវីដ១៩បាត់ទៅប៉ុណ្ណោះ ដើម្បីភ្ញៀវទេសចរអាចត្រឡប់ទៅលេងកោះនេះវិញ។

 

ក្រុមអ្នកអភវិឌ្ឍកំពុងតែចង់ធ្វើឱ្យកោះមួយនេះមានសកម្មភាពកម្សាន្តទាំងថ្ងៃទាំងយប់ គឺផ្តល់ជូនភាពទាក់ទាញចម្រុះ៣៦៥ថ្ងៃក្នុងមួយឆ្នាំ។ ក្រុមហ៊ុនVingroup ដ៏ធំបំផុតរបស់ប្រទេសវៀតណាម បានវិនិយោគលើកោះនេះអស់២,៨ពាន់លានដុល្លាររួចមកហើយ ដើម្បីបង្កើតឧទ្យានកម្សាន្តដែលមានទាំងកាស៊ីណូ និងកន្លែងវាយកូនហ្គោល និងសណ្ឋាគារ។ 

 

ចំណែកក្រុមហ៊ុនដែលជាក្រុមហ៊ុនអចលនវត្ថុឈានមុខគេរបស់វៀតណាមក៏បានបញ្ចប់ការសាងសង់ប្រអប់សណ្តោងភ្ញៀវទេសចរមើលទេសភាពពីលើសមុទ្រដ៏វែងបំផុត និងសាងសង់កន្លែងកម្សាន្តជាច្រើនទៀត។ 

 

ក្រុមហ៊ុនអភិវឌ្ឍផ្សេងទៀតក៏បានសាងសង់គម្រោងផ្ទះវីឡាជាច្រើនជាពិសេសនៅក្នុងភាគនិរតីនៃកោះនេះ។ រហូតមកដល់ពេលនេះ មានការវិនិយោគទាក់ទងនឹងវិស័យទេសចរណ៍ប្រហែល១៦ពាន់លានដុល្លារហើយនៅលើកោះមួយនេះ។ 

 

ប្រែសម្រួល៖ វេហា

 

មតិយោបល់