អចលនទ្រព្យ | May 01, 2021 | 106

គន្លឹះសម្រាប់ការទទួលបានជោគជ័យក្នុងអាជីពជាភ្នាក់ងារអចលនទ្រព្យ

អ្នកលក់អចលនទ្រព្យជាមនុស្សដែលទទួលបានសិទ្ធិតំណាងអាជីវកម្មនិងប្រយោជន៍របស់ក្រុមហ៊ុនឬបុគ្គលម្នាក់ទៀត។ ក្នុងនាមជាភ្នាក់ងារ អ្នកមានតួនាទីជួយមនុស្សក្នុងដំណើការទិញ លក់ និងជួលផ្ទះ ឬដីរបស់បុគ្គលដទៃ។ ដើម្បីទទួលបានជោគជ័យក្នុងការងារភ្នាក់ងារអចលនទ្រព្យ អ្នកត្រូវតែរកអតិថិជនឱ្យបាន គឺអ្នកមានទាំងជំនាញទាក់ទងផង ចំណេះដឹងទូទៅផង និងវិជ្ជាជីវៈផង។ បន្ថែមពីលើជំនាញទូទៅ ភ្នាក់ងារជោគជ័យក៏កំពុងតែសម្លឹងរកមើលវេទិកាបច្ចេកវិទ្យាដើម្បីពង្រីកសកម្មភាពទីផ្សារ។ 

 

 

ភ្នាក់ងារអចលនទ្រព្យមានទំនួលខុសត្រូវច្រើនដូចជា៖

១/ ផ្តល់ប្រឹក្សាអតិថិជនអំពីស្ថានភាពទីផ្សារ និងការប្រៀបធៀបតម្លៃ 

 

២/ ផ្តល់ប្រឹក្សាឱ្យអ្នកលក់អំពីរបៀបដែលគេអាចធ្វើឱ្យផ្ទះរបស់គេមិនភាពទាក់ទាញកាន់តែខ្លាំងចំពោះអ្នកទិញ 

 

៣/ ប្រៀបធៀបអចលនទ្រព្យដើម្បីកំណត់ដឹងថាតម្លៃទីផ្សារមានលក្ខណៈប្រកួតប្រជែងនិងយុត្តិធម៌ បញ្ជីអចលនទ្រព្យសមរម្យសម្រាប់អ្នកទិញ ដោយផ្អែកលើតម្លៃនិងតម្រូវការរបស់គេ 

 

៤/ ជួយសម្របសម្រួលទាំងអ្នកលក់និងអ្នកទិញក្នុងដំណើរការពាណិជ្ជកម្ម

 

៥/ គ្រប់គ្រងបញ្ជីទំនាក់ទំនងទាំងអស់

 

៦/ រៀបចំនិងបំពេញបែបបទលិខិតស្នាមរដ្ឋបាល និងកិច្ចសន្យាផ្សេងៗ

 

៧/ បង្ហាញជម្រើសនៃការទិញទាំងអស់ដល់អ្នកលក់ដើម្បីពិចារណា

 

៨/ ផ្សព្វផ្សាយអចលនទ្រព្យតាមរយកម្មវិធីនិងច្រកផ្សេងៗ

 

៩/ បង្ហាញអចលនទ្រព្យដល់មនុស្សដែលចង់ទិញ

 

១០/ បញ្ចុះបញ្ចូលនិងពន្យល់អតិថិជនដែលចង់ទិញ ចង់លក់ និងរបត់នៃទីផ្សារទាំងមូល

 

១១/ ធ្វើការទាំងថ្ងៃទាំងយប់និងពេលចុងសប្តាហ៍ដើម្បីឆ្លើយតបតម្រូវការទាំងអស់របស់អតិថិជន

 

មធ្យោបាយមួយដើម្បីបង្កើតទំនាក់ទំនងនិងបំពេញទំនួលខុសត្រូវទាំងអស់ខាងលើនេះ គឺអ្នកត្រូវចាប់ផ្តើមតាមរយៈមនុស្សដែលអ្នកស្គាលស្រាប់ដូចជាគ្រួសារ មិត្តភក្តិ មិត្តរួមការងារ មិត្តលេងកីឡា និងមនុស្សទាំងអស់ដែលអ្នកស្គាល់ទាំងនៅក្រៅនិងនៅលើបណ្តាញសង្គម។ អ្នកគួរតែមានសៀវភៅកត់ត្រាឈ្មោះ ទំនាក់ទំនង និងព័ត៌មានផ្ទាល់ខ្លួនមួយចំនួននៅក្នុងដៃ។ 

 

ការធ្វើជាភ្នាក់ងារអចលនទ្រព្យជាកិច្ចការលំបាកមួយ គឺអ្នកនឹងមិនទទួលបានប្រាក់ចំណូលទេបើអ្នកលក់មិនបាន ហើយអ្នកត្រូវធ្វើការច្រើនម៉ោងស្ទើរគ្រប់ពេលទៀត ព្រមទាំងត្រូវបត់បែននិងសម្របសម្រួលទៅតាមកាលៈទេសៈនិងស្ថានភាពទីផ្សារដែលផ្លាស់ប្តូរជានិច្ច។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់