អភិវឌ្ឍចំណេះដឹង | May 01, 2021 | 84

វិធីសាស្រ្តទទួលបានភាពរីកចម្រើនក្នុងពេលទីផ្សារមិនល្អ

នៅពេលត្រូវធ្វើទីផ្សារ សហគ្រិនច្រើននាក់ណាស់ដែលប្រើប្រាស់ទម្លាប់ងាយៗនិងធ្វើតែសកម្មភាពដដែលៗ ហើយក៏ទទួលបានលទ្ធផលបន្តិចបន្តួច។ ការធ្វើទីផ្សារតែងតែផ្លាស់ប្តូរនិងវិវត្តជានិច្ច ដូច្នេះក្នុងនាមជាសហគ្រិន អ្នកត្រូវតាមឱ្យទាន់ស្ថានការណ៍ដើម្បីអាចប្រកួតប្រជែងនិងទទួលបានផលចំណេញ។ អ្នកត្រូវតែបត់បែន បើអ្នកចង់ឈរជើងផងនិងរីកចម្រើន។ 

 

 

Facebook ធ្លាប់ជាសុបិនដែលប្រែក្លាយជាការពិតសម្រាប់អ្នកធ្វើទីផ្សារ ប៉ុន្តែបើអ្នកសួរមនុស្សដដែលនោះនៅពេលនេះ អ្នកនឹងទទួលបានចម្លើយផ្សេងទៅវិញ។ ក្រោយពីក្រុមហ៊ុនFacebook បង្កើតទំព័រសម្រាប់ពាណិជ្ជកម្ម ក្រុមអ្នកធ្វើទីផ្សារសម្រុករៀននិងប្រើប្រាស់យ៉ាងរហ័សដើម្បីបង្កើតនិងរក្សាទំនាក់ទំនងជាមួយក្រុមអ្នកគាំទ្រដែលអាចមើលឃើញអ្វីៗគ្រប់យ៉ាងដែលគេបង្ហាញ។ 

 

សព្វថ្ងៃនេះ ក្រុមអ្នកធ្វើទីផ្សារមានសំណាងណាស់បើអ្វីដែលគេបង្ហោះលើបណ្តាញសង្គមមានអ្នកមើលត្រឹមតែមួយភាគរយនោះ។ ប៉ុន្តែបញ្ហាមិនមែនចប់នៅត្រឹមនេះទេ។ ក្រុមហ៊ុនFacebook បានប្រើប្រាស់កម្មវិធីប្រាជ្ញាសិប្បនិម្មិតជំនួសបុគ្គលិកបម្រើការផ្នែកអតិថិជន ប៉ុន្តែកម្មវិធីនេះនៅមិនទាន់អាចឆ្លើយឆ្លងដូចមនុស្សនៅឡើយទេ។ ហេតុផលនេះហើយ អ្នកមិនគួរពឹងផ្អែកលើFacebookច្រើនពេកទេ។  

 

ចំណែកការធ្វើទីផ្សារតាមអ៊ីម៉ែលបង្កើតទំនាក់ទំនងជាមួយអតិថិជនក្នុងរបៀបខុសគ្នា ដោយសារបើធ្វើបានត្រឹមត្រូវ វាអាចជួយបង្កើតទំនាក់ទំនងដែលមានលក្ខណៈផ្ទាល់ខ្លួនច្រើនជាង។ គន្លឹះនៅទីនេះគឺត្រូវប្រើប្រាស់អ៊ីម៉ែលរបស់បុគ្គលិកនៅក្នុងក្រុមហ៊ុនជាជាងអ៊ីម៉ែលក្រុមហ៊ុនតែម្តង។ សំខាន់ជាងនេះទៅទៀត អ៊ីម៉ែលទាំងនោះត្រូវសរសេរក្នុងរបៀបផ្លូវការនិងមានលក្ខណៈទាក់ទាញស្រដៀងនឹងលិខិតផ្ទាល់ខ្លួនដែរ។

 

មធ្យោបាយធ្វើទីផ្សាយរដ៏មានប្រសិទ្ធភាពមួយទៀតនិងកំពុងតែទទួលបានការពេញនិយមដែរគឺការផ្សាយសំឡេងផ្ទាល់ខ្លួន។ យោងតាមស្ថិតិ កាលពីឆ្នាំ២០០៦ មានជនជាតិអាមេរិកត្រឹមតែជាង២០ភាគរយប៉ុណ្ណោះដែលធ្លាប់ឮអំពីកម្មវិធីផ្សាយសំឡេងផ្ទាល់ខ្លួន។ សព្វថ្ងៃនេះស្ថិតិដដែលកើនតួលេខរហូតដល់៧៥ភាគរយ។ ទិន្នន័យនេះបង្ហាញថាចំនួនអ្នកស្តាប់កម្មវិធីផ្សាយសំឡេងផ្ទាល់ខ្លួននឹងកើនឡើងដល់១៦០លាននាក់នៅត្រឹមឆ្នាំ២០២៣។ សំឡេងមនុស្សមានលក្ខណៈពិសេសម្យ៉ាងក្នុងការបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាងការអានពាក្យពេចន៍ដែលសរសេរ។ 

 

នៅពេលអ្នកពង្រីកការធ្វើទីផ្សារទៅតាមច្រកទាំងនេះ អ្នកមិនត្រឹមតែកាត់បន្ថយឬលុបបំបាត់ឥទ្ធិពលអវិជ្ជមាននៅពេលអ្នកប្រឈមនឹងការផ្លាស់ប្តូរទ្រង់ទ្រាយធំក្នុងច្រកណាមួយ ប៉ុន្តែអ្នកក៏ធ្វើទីផ្សាររបស់អ្នកឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំងទៀតដែរ។ 

 

ប្រែសម្រួល៖ វេហា

មតិយោបល់