អចលនទ្រព្យ | June 28, 2021 | 17,784

Morgan Park Villa ​ផ្លូវ​ជាតិ​លេខ 6A មានជាន់​ក្រោម​ដី និង​​ផ្លូវ​ក្រោម​ដី 20m ​

ស្របពេល​ដែល​វិស័យ​អចលនទ្រព្យ​នៅ​ កម្ពុជា កំពុង​រីកចម្រើន​ និង​កាន់​តែ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ខ្លាំង ​ជា​ពិសេស​​លើ​គម្រោង​លំនៅដ្ឋាន​ប្រណិត អតិថិជន​មាន​ជម្រើស​កាន់​តែ​ច្រើន និង​រឹត​តែ​ត្រូវ​សិក្សា​កាន់​តែ​លម្អិត​ពី​គម្រោង​នីមួយៗ​មុន​ធ្វើ​ការ​សម្រេច​ចិត្ត​ទិញ។

 

មិន​ថា​ការ​ទិញ​សម្រាប់​ការ​វិនិយោគ ឬ​សម្រាប់​ការ​រស់​នៅ អតិថិជន​គួរ​សិក្សា​ពី​ប្រវត្តិ​ក្រុមហ៊ុន​វិនិយោគ​​លើ​​គម្រោង​ដែល​ធ្លាប់​បាន​សាងសង់ សុខមាលភាព​ក្រុមហ៊ុន​នាពេល​បច្ចុប្បន្ន និង​សក្ដានុពល​​ក្នុង​តំបន់​កំពុង​វិនិយោគ។

 

Morgan Park Villa នៅ​ផ្លូវ​ជាតិ​ 6A ដែល​មាន​ជាន់​ក្រោម​ដី និង​ផ្លូវ​ក្រោម​ដី 20m កំពុង​ទទួល​​បាន​ការ​ចាប់អារម្មណ៍​​ច្រើន​ពី​អតិថិជន​​​ដែល​ស្រលាញ់​​ការ​រស់​នៅ​ក្នុង​គេហដ្ឋាន​បែប​ប្រណិត។​

 

តើ​គម្រោង​នេះ​មាន​ប្រវត្តិ​សាងសង់ និង​ការ​វិនិយោគ​បែប​ណា​នៅ​កម្ពុជា?

 

ស្វែង​យល់​ 9 ចំណុច​​ជា​ព័ត៌មាន​ជុំវិញ​គម្រោង​ Morgan Park Villa 

 

១៖ គម្រោង​ Morgan Park Villa ត្រូវបាន​វិនិយោគ និង​​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Morgan Group អគ្គនាយក​គឺ​លោក ឌីង ចុងជន មក​ពី​សៀងហៃ ដោយ​បាន​បើក​ដំណើរការ​ក្រុមហ៊ុន​សាងស់​មាន​ប្រវត្តិ​សាងសង់ និង​អភិវឌ្ឍគម្រោង​អចលនទ្រព្យ​​​ធំៗ​ជោគជ័យ​ច្រើន​មក​ហើយ​នៅ​ កម្ពុជា ក្នុង​នោះ​​រួម​មាន​​ការ​សាងសង់​អាគារ​​កាណាឌីយ៉ា អូឡាំព្យា​ស៊ីធី រតនផ្លាហ្សា អភិវឌ្ឍន៍​គម្រោង​អាគារ​ម៉ហ្គេនថូវើកោះពេជ្រ​ និង​គម្រោង​ខុនដូ Morgan EnMaison ចំនួន​ 6 អាគារ​នៅ​ជ្រោយ​ចង្វារ​ជា​ដើម។

 

  


២៖ គម្រោង​មាន​ផ្ទៃ​ដី​សរុប 60 ហិចតា នៅ​ដំណាក់កាល​ទី​មួយ​នេះ​​សាងសង់​លើ​ផ្ទៃ​ដី 6 ហិចតា សរុប​ចំនួន​ 317 វីឡា។ ការសាងសង់​ផ្ដោត​លើ​ការ​រស់​នៅ​​ក្នុង​បរិស្ថាន​បៃ​តង​ដោយរក្សា​ផ្ទៃដី 45% សម្រាប់​ធ្វើ​ជា​សួន​ច្បារ និង​កន្លែង​ហាត់​ប្រាណ។

 

៣៖ តាម​រយៈ​ការ​ចាប់​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុនសាងសង់​លំដាប់​អន្តរជាតិ​ដែល​មាន​បទពិសោធន៍​សង់​លំនៅដ្ឋាន​ប្រណិត​ក្នុង​បណ្ដា​ប្រទេស​រីកចម្រើន Morgan Park Villa នឹង​ត្រូវ​បាន​សាងសង់​ជា​គម្រោង​ទី​មួយ​ក្នុង​ប្រទេស កម្ពុជា ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ម៉ូតឡាន​បើកបរ​ក្នុង​គម្រោង​ដើម្បី​រក្សា​សុវត្ថិភាព ការពារ​សំឡេង​រំខាន និង​ផ្សែង​ពុល។

 


 

៤៖ នេះ​គឺ​ជា​គម្រោង​បុរីទី​មួយ​ដែល​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្រោម​ដី​​មាន​ទទឹង​រហូត​ដល់ 20m ។

 

៥៖ គ្រប់​វីឡា​ទាំងអស់​សុទ្ធ​តែ​មាន​ជាន់​ក្រោម​ដី​ដែល​អាច​ចត​ឡាន​បាន​ពីរ​គ្រឿង មាន​បន្ទប់គេង​មួយ ​ច្នៃ​ជា​បន្ទប់​មើល​កុន ​បន្ទប់​ខារ៉ាអូខេ ឬ​បណ្ណាល័យ​គ្រួសារ​ ​និង​សួន​ច្បារ​មួយ។

 

 

 

 

៦៖ គម្រោង​នឹង​ប្រើ​រយៈ​ពេល​ពីរ​ឆ្នាំ​ក្នុង​ការ​សាងសង់​គិត​ចាប់​ពី​ខែ​មេសា​ឆ្នាំ​ 2021 រហូត​ដល់​ខែ មីនា ឆ្នាំ​ 2023 ដោយ​បាន​រៀបចំហំ​ទំហំដី និង​ទំហំ​វីឡា​ជា​បី​ប្រភេទ៖

 

ទំហំដី​ និង​ទំហំវីឡា​ទោល

 

ទំហំ​ដី 9m × 15m ទំហំផ្ទះ 7m × 11m

 

ទំហំដី 12m × 22m ទំហំផ្ទះ 8m × 13m

 

ទំហំដី 12m × 25m ទំហំផ្ទះ 8m × 15m

 

តម្លៃ​ចាប់​ពី 238,888$

 

 

ទំហំដី​ និង​ទំហំវីឡា​ភ្លោះ​

 

ទំហំដី 8m × 12m ទំហំផ្ទះ 7m × 10m

 

ទំហំដី 8m × 13m ទំហំផ្ទះ 7m × 11m

 

ទំហំដី 8m × 15m  ទំហំផ្ទះ 7m × 12m

 

តម្លៃ​ចាប់​ពី 153,888$

 

 

៧៖ Morgan Park Villa ជា​គម្រោង​ដែល​មាន​លក្ខខណ្ឌ​បង់​ប្រាក់​ច្រើន​ជម្រើស ​​និង​មាន​លក្ខណៈ​បត់បែន​ស្រប​តាម​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អតិជន។

 

៨៖ Morgan Park Villa មាន​ធនាគារ​ធំៗ​ជា​ដៃ​គូ​រហូត​ដល់​ 4 សម្រាប់​អតិថិជន​ជ្រើសរើស​ដើម្បី​ទិញ​លំនៅ​ដ្ឋាន​ប្រណិត​នេះ​ក្នុង​អត្រាការ​ប្រាក់​ទាប ឬ​អាច​រំលស់​ផ្ទាល់​ជាមួយ​គម្រោង​ក៏បាន។

 

៩៖ គម្រោង​ស្ថិត​នៅ​តំបន់​ជ្រោយចង្វារ​ជាប់​នឹង​ផ្លូវ​ជាតិ​លេខ​ 6A ចន្លោះ​ស្ពាន​ទី​ 9 ​និង​ទី​ 10 ជា​តំបន់​សក្ដានុពល​សេដ្ឋកិច្ច​ដែល​បច្ចុប្បន្ន​កំពុង​មាន​ការ​អភិវឌ្ឍ​ខ្លាំង​រួម​មាន​សួនសត្វ​ភ្នំពេញ​សាហ្វារី សួនទឹក ទីលាន​វាយកូនហ្គោល សណ្ឋាគារ​ហ្គាឌិនស៊ីធី ស្ថានីយទូរទស្សន៍ភីអិនអិន ក្រុមហ៊ុន​រដ្ឋករទឹក​វិនិយោគ​ដោយ​ក្រុមហ៊ុន​បារាំង និង​គម្រោង​​វិនិយោគ​ជា​ច្រើន​ទៀត។​

 

អំឡុង​ខែ​នេះ​គម្រោង​បាន​ឆ្លើយ​តប​ទៅនឹង​វិបត្តិ​កូវីដ​១៩ ដូច្នេះ​គម្រោង​សម្រេច​ចេញ​ប្រូម៉ូសិន រួម​ទាំង​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ពិសេស ដើម្បី​ផ្ដល់​ឱកាស​ទិញ​គេហដ្ឋាន ឬ​ការ​ទិញ​សម្រាប់​ការ​វិនិយោគ​ដល់​អតិថិជន​នៅ​កំឡុង​ពេល​នៃ​វិបត្តិ​នេះ។

 

សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់​អារម្មណ៍​​ទទួល​បាន​ព័ត៌មាន​លម្អិត​ពី​វីឡាទោល និង​វីឡាភ្លោះ​ក្នុង​គម្រោង Morgan សូម​ទំនាក់​ទំនង​​​តាម​រយៈ​លេខ​ទូរស័ព្ទ៖ 015 33 18 19/097 872 970 8

មតិយោបល់